សក្ដានុពល​វិស័យ​កសិកម្ម​នៅស្រុកស្ទឹងត្រង់ ​ខេត្តកំពង់ចាម បាន​បង្កើតឱកាសការងារ​រាប់ម៉ឺន​កន្លែង​ជូនពលរដ្ឋ​

កំពង់ចាម ៖ ស្ទឹងត្រង់ ជាស្រុកមួយ​នៃខេត្តកំពង់ចាម ស្ថិតនៅជាប់នឹង​ទន្លេមេគង្គ​​ និងមានអំណោយផល​ខាង​វិស័យកសិកម្ម ជាពិសេស​លើ​ដំណាំហូប​ផ្លែ​ និងដំណាំកសិ-ឧស្សាហកម្ម​ ។ តាមរយៈសក្ដានុពល​នៃ​វិ​ស័​យ​​កសិកម្ម និងកសិ-ឧស្សាហកម្ម​នៅក្នុងស្រុកស្ទឹង​ត្រង់​ បាន​ធ្វើឱ្យតំបន់​មួយនេះអាច​បង្កើតការ​ងារ​ជូន​ពល​រ​ដ្ឋ​រហូតដល់រាប់ម៉ឺននាក់ ។

លោក​ បាន ស្រេង អភិបាល​ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់​ចាម បានមានប្រសាសន៍ថា នៅក្នុង​ស្រុកស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម​នេះ ជាស្រុក​មួយ​មានប្រជាពលរដ្ឋ​ច្រើន ដោយនៅទូទាំង​ស្រុក​មានពល​រដ្ឋ​សរុប​ប្រមាណជាង​១៣​ម៉ឺននាក់​ ហើយគ្រាន់តែផ្ទៃដីដាំដំណាំ​ហូ​បផ្លែ​នៅទូទាំង​ស្រុក​មានរហូតដល់​ជាង​ ៥ម៉ឺន​ហិកតា​ ។​

លោក​បន្តថា ដំណាំ​ដែល​មាន​សក្ដានុពល​សម្រាប់ការ​ដាំដុះ ​និង​ផ្គត់ផ្គង់ទៅលើ​ទីផ្សារ​​ក្នុងប្រទេស​ រួមមាន ចេកអំបូង​លឿង​ ផ្លូវទុរេន ផ្លែសាម៉ាវ ចន្ទី មង្ឃុត ម្នាស់ និង​ដំណាំរួមផ្សំជាច្រើន​ទៀត ។​ សម្រាប់ដំណាំ ដែល​ប្រជាពលរដ្ឋ​ក៏ដូចជាក្រុមហ៊ុន​វិនិយោគ​ពេញនិយម និងបាន​ដាំដុះ​ច្រើន គឺ​ទុរេន និងចេកអំបូង​លឿង ពី​ព្រោះ​ថា​ទឹកដីនៅក្នុងស្រុកស្ទឹង​ត្រង់​មានជីវជាតិ និងអំណោយ​ផលទៅលើ​ដំណាំទាំងនោះ ។ ម្យ៉ាងទៀត​ដំណាំទាំ​ង​ពី​រ​នេះ​ក៏កំពុង​មានទីផ្សារ​ខ្លាំង​នៅ​ក្រៅប្រទេស​ ជាពិសេស​ប្រទេស​ចិន​ដែលជា​ប្រទេស​មួយ​មានទីផ្សារ​ធំទូលាយ។​ បន្ថែមពីលើនេះ តាមរយៈសក្ដានុពល​នៃដំណាំទាំង​នេះ បាន​បង្កើតការងារ​ជូនពលរដ្ឋ​ជាច្រើន​សម្រាប់បង្កើត​ប្រាក់ចំណូល ហើយអ្វីដែលពិសេស ​ប្រជាពលរដ្ឋ​នៅក្នុងស្រុក​មិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការ​នៅស្រុក​ក្រៅ​ ឆ្ងាយពីផ្ទះ​ ឆ្ងាយពីស្រុកកំណើត និងរស់​នៅបែក​គ្រួសារ​នោះទេ ។

ក្នុងឱកាសជាមួយគ្នានេះ លោកក៏បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ដែលកំពុងធ្វើការ​នៅប្រទេសថៃ ហើយមានបំណងត្រលប់មកប្រទេស​កំណើ​តវិញ​អាច​មកស្វែង​រកការងារ​នៅក្នុងស្រុក​ស្ទឹងត្រង់ នៅក្នុង​ចម្ការ​ចេក ចម្ការទុរេន និង​ចម្ការ​កៅ​ស៊ូ​ជា​ដើម ពីព្រោះនៅក្នុងស្រុកនេះ​ក៏មានរោងចក្រ​កែច្នៃ​ វេចខ្ចប់ ចេក និងកែច្នៃកៅស៊ូក្រេប ក៏ដូចជា​រោងចក្រ​ផលិ​ត​​ជីសរីរាង្គ និងរោងចក្រ​ផលិត​ក្រដាស​ផងដែរ ។​ ពលករ​ទាំងអស់​អាចមកធ្វើការ​ទំនាក់ទំនង​មន្ទីរ​ការងា​​រ ​និ​ងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត​កំពង់​ចាម ដើម្បីសួរនាំ​ព័ត៌មាន​ការងារ​  ។​

បើតាមអ្នកស្រី​ ហេង ដាវី ប្រធានក្រុមហ៊ុន ​ឡុង​ស្រេង ចម្ការចេក នៅក្នុងស្រុកស្ទឹងត្រង់ បានឱ្យដឹងថា បច្ចុ​ប្ប​ន្ន​​​នេះ ចម្ការចេក​របស់ក្រុមហ៊ុនមានផ្ទៃដីដាំដុះ​ប្រមាណ​២០០ហិកតា ហើយនៅពេល​ខាង​មុខ​នេះ ក្រុម​ហ៊ុន​គ្រោងនឹង​ពង្រីកផ្ទៃដីដាំដុះ​រហូតដល់​ ៥០០ហិកតាទៀត​ ដូច្នេះ តម្រូវការ​កម្មក​រសម្រាប់​ធ្វើការទាំង​ក្នុង​ចម្ការ​ចេក និង​ក្នុង​រោងចក្រ​វេចខ្ចប់​នឹង​មានកំណើនខ្ពស់សម្រាប់បំពេញការងារ ។​

អ្នកស្រី​បន្តថា សម្រាប់បច្ចុប្បន្ន​​ នៅក្នុងក្រុមហ៊ុនទាំង​មូលមានកម្មករ បុគ្គលិកកំពុង​ធ្វើការ​ប្រមាណ ៦០០០​នាក់​ ហើយ​ដោយសារតែ​​ក្រុមហ៊ុន​មានផែនការពង្រីកជា​បន្តបន្ទាប់ ប្រាកដ​ណាស់ នឹង​មានតម្រូវការកម្លាំងពលកម្មសម្រាប់បំពេញការងារ ។

អ្នកស្រី​ ហេង​ ដាវី បានបញ្ជាក់ថា នៅក្នុង​ក្រុមហ៊ុ​ន កម្មករទាំងអស់ មានផ្ដល់ជូនកន្លែង​ស្នាក់​នៅ ហើយនៅ​រៀងរាល់ខែ ក្រុមហ៊ុនក៏មានផ្ដល់ជា​អង្ករ​ និង​ស្បៀង​ផ្សេងៗទៀតសម្រាប់ឧបត្ថម្ភ​ដល់​កម្មករ ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​របស់កម្មករ​បានមួយចំណែក​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *