ត្រីមាសទី២ កម្ពុជាទាក់ទាញទុនវិយោគពីវិស័យសំណង់បាន ១,៤ពាន់លានដុល្លារ កើនឡើងជាង១៣០%

ភ្នំពេញ ៖ កម្ពុជាបានទាក់ទាញគម្រោងសំណង់នៅទូទាំងប្រទេសបានចំនួន ៨២៦ គម្រោង ដែលមានទុនវិយោគសរុបប្រមាណ ១,៤ ពាន់លានដុល្លារនៅត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើង ១៣០,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍បានឱ្យដឹងថា នៅត្រីមាសទី២ ឆ្នាំ២០២៣ គម្រោងសំណង់ទូទាំងប្រទេស មានសរុបចំនួន ៨២៦ គម្រោង បានធ្លាក់ចុះ ១៧៣ គម្រោង ស្មើនឹង ១៧,៣% ប៉ុន្តែទុនវិនិយោគ មានសរុបចំនួន ១ ៤៧៥ លានដុល្លារអាមេរិក បានកើនឡើង ១៣០,២% ក្នុងនោះ សំណង់លំនៅដ្ឋានមានចំនួន ៦០៧,៥ លានដុល្លារអាមេរិក សំណង់ឧស្សាហកម្មមានចំនួន ៥៦៨,៥ លានដុល្លារអាមេរិក សំណង់ពាណិជ្ជកម្មមានចំនួន ២៤៩ លានដុល្លារ សំណង់សាធារណៈមានចំនួន ៨៧,១ លានដុល្លារ និងសំណង់ទេសចរណ៍មានចំនួន ៧៩,៦ លានដុល្លារ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣នេះ ដែលខ្ពស់ជាឆ្នាំ២០២២ កន្លងទៅ។ ការឡើងនេះ គឺគាំទ្រដោយការរក្សាបានកំណើនល្អ នៃកម្មន្តសាលមិនមែនកាត់ដេរ ដែលបម្រើឱ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក ការកើនឡើងនូវគម្រោងវិនិយោគធំៗ ការងើបឡើងវិញនៃសំណើសាងសង់ និងការងើបឡើងវិញគួរឱ្យកត់សម្គាល់នៃវិស័យសំណង់ទេសរណ៍ តាមរយៈភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

ក្រសួងបានឱ្យដឹងថាទៀតថា ជាការសង្កេត សកម្មភាពសេដ្ឋកិច្ចខ្លះទៅទ្រឹង និងខ្លះទៀតថមថយ ជាពិសេស ជាពិសេស ការនាំចេញផលិតផលកាត់ដេរ។ ដោយឈរលើមូលដ្ឋាននៃស្ថានភាពសូចនាករសំខាន់ៗក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចភាពល្អប្រសើរ ដែលស្តែងតាមរយៈ ការកើនឡើងចំនួនភ្ញៀវអន្តរជាតិជាង ២៧១% ការកើនឡើងទុនគម្រោងសាងសង់ប្រមាណ ១៣០,២% ការកើនឡើងនៃទុនវិនិយោគប្រមាណ ៦៣,៣% ការកើនឡើងនៃទំហំទំនិញនាំចេញមិនរាប់បញ្ចូលមាសប្រមាណ ០,១% និងការថមថយប្រេងឆៅប្រមាណជាង ៣០%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​