ស្ទឹងត្រែង ៖ យោងតាមទិន្នន័យដែលមានរៀបរាប់នៅក្នុងគោលនយោបាយទេសចរណ៍ជាតិ (២០១៩-២០៣០) ដែលត្រូវបានអនុម័តដោយទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០១៨កន្លងទៅ មានសហគមន៍អេកូទេសចរណ៍ចំនួន ៥០ កន្លែងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស។

សហគមន៍អេកូទេសចរណ៍ទាំងនោះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកម្រិតជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ក៏ដូចជាគ្រប់គ្រងធនធានធម្មជាតិតាមតំបន់ឱ្យនៅគង់វង់។ ជាក់ស្ដែង តំបន់អេកូទេសចរណ៍ចំនួន ៩កន្លែង នៅតាមដងទន្លេមេគង្គលើ ដែលស្ថិតនៅក្នុងខេត្ត ក្រចេះ និងស្ទឹងត្រែង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធ អេកូឡូស៊ី និងជាពិសេសបាននាំមកជាមួយការងារជូនដល់ប្រជាពលរដ្ឋទៀតផង។

ក្នុងចំណោមតំបន់អេកូទេសចរណ៍តាមដងទន្លេមេគង្គលើទាំង ៩កន្លែង មាន ៤កន្លែងដែលត្រូវបានអង្គការជាតិ និងអន្តរជាតិ ដាក់គោលដៅគាំទ្រយ៉ាងពេញទំហឹង។ សហគមន៍ទាំងនោះរួមមានសហគមន៍អេកូទេសចរណ៍កោះសាមសិប សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ សហគមន៍អេកូទេសចរណ៍បូរីអូស្វាយ និងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។

សហគមន៍ទាំងនេះថ្វីត្បិតតែបង្កើតក្នុងពេលខុសៗគ្នា ប៉ុន្តែមានការទទួលស្គាល់ពីសំណាក់ភ្ញៀវ ទេសចរថាជាតំបន់អេកូទេសចរណ៍បែបផ្សេងព្រេងដែលមានប្រជាប្រិយភាពប្រចាំខេត្តទាំងពីរ។ តាមរយៈប្រជាប្រិយភាពនៃសហគមន៍ទាំងនេះ បាននាំឱ្យប្រជាជនជាច្រើនគ្រួសារដែលរស់នៅអាស្រ័យ ផល មានជីវភាពប្រសើរជាងមុនច្រើន។
បើតាមលោក ញាន ផន ដែលជាប្រធានសហគមភ្នំជម្រកសត្វ ក្រៅពីមុខរបរកសិកម្ម និងការអាស្រ័យអនុផលព្រៃឈើនៅក្នុងសហគមន៍ សកម្មភាពទេសចរណ៍ទាំងនេះហើយ ដែលផ្ដល់កម្រៃបន្ថែមដល់ពួកគេ។ លោកបន្ថែមទៀតថា ការលេចរូបរាងឡើងនៃសហគមន៍អេកូទេសចរណ៍មួយនេះថែមទាំងបានជួយរក្សាព្រៃឈើឱ្យគង់វង់ ជៀសចេពីសកម្មភាពកាប់បំផ្លាញ និងជាជម្រករបស់សត្វជិតផុតពូជប្រមាណជា ៣០ ក្បាលផងដែរ។ ជាចុងក្រោយ ប្រធានសហគមន៍រូបនេះដដែល បានអំពាវនាវទៅដល់ប្រជាជនក្នុងស្រុកសំដៅរកការចូលរួមបន្ថែម ក៏ដូចជាភាគីពាក់ព័ន្ធទាំងអង្គការក្នុងស្រុក និងក្រៅស្រុកសម្រាប់ការជួយគាំទ្រសហគមន៍មួយនេះឱ្យនៅតែអាចដំណើរការទៅបាន ដើម្បីបន្តជួយលើកស្ទួយជីវភាពប្រជាជនបានកាន់តែច្រើន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content