ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាវិស័យឯកជនគឺក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច ដោយសារការរីកចម្រើននៃវិស័យឯកជនបានជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ខណៈពេលដែលវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធជូនរដ្ឋក៏កាន់តែច្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ដោយសម្តេចបានថ្លែងថា ធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សានានា គឺមួយផ្នែកធំដែលបានវិស័យឯកជនទទួលយកទៅធ្វើការ ដោយម្ខាងដោះស្រាយធ្វើការងារឱ្យនិស្សិត និងម្ខាងទៀត គឺដើម្បីការរីកចម្រើននៃវិស័យឯកជនខ្លួនឯង។
សម្តេចតេជោ បានគូសបញ្ជាក់ថា វិស័យឯកជន បាន និងកំពុងពង្រឹងខ្លួនឡើង ដែលទាមទារនូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច។

សម្តេចតេជោបានមានប្រសាសន៍ថា ៖
“វិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ច។ វិស័យឯកជន រីកធំធាត់កាលណា គឺវាជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងតាមរយៈនៃការបង់ពន្ធវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន”
សម្ដេចតេជោហ៊ុន សែន បានថ្លែងបញ្ជាក់ថា ៖
“មានអ្នកខ្លះនិយាយថា ការរីកចម្រើននៃក្រុមហ៊ុនខ្លួនឯង ជាផលប្រយោជន៍របស់ឯកជន តែអ្នកមិនត្រូវភ្លេចនូវចំណងទាក់ទងរវាងវិស័យឯកជនជាមួយសង្គមជាតិនោះទេ។ វិស័យឯកជន រីកធំធាត់កាលណា គឺវាជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការផ្ដល់ការងារធ្វើ និងតាមរយៈនៃការបង់ពន្ធ ហើយវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធមានកាន់តែច្រើន។ ការទទួលបានប្រាក់ពីការបង់ពន្ធនោះ យើងមានលទ្ធភាពយកទៅវិនិយោគធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សរ៍មន្ត្រីរាជការរបស់យើង ហើយកម្ពុជាតែងតែទទួលបានចំណូលពីពន្ធដារប្រមាណ ២៥០ លានដុល្លារ យ៉ាងតិចជារៀងរាល់ខែ។ ជាក់ស្ដែងគិតរយៈពេល៩ខែ ឆ្នាំ២០២២នេះ ចំណូលពន្ធដារសម្រេច ៩៥ភាគរយនៃផែនការ ដែលស្មើនឹងជិត ៣ពាន់លានដុល្លារ”
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ជាធម្មតាប្រទេសដែលមានការអភិវឌ្ឍន៍ ពន្ធគយចេះតែធ្លាក់ចុះ ពន្ធផ្ទៃក្នុងចេះតែកើនឡើង វាជាក្រឹតក្រម។ ពន្ធគយត្រូវតែធ្លាក់ ដោយស្ថិតនៅក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយសេដ្ឋកិច្ចក្នុងតំបន់ (អាសិប) RCEP , កិច្ចព្រមព្រៀងពាណិជ្ជសេរីដោយឡែកជាមួយចិន និងកូរ៉េខាងត្បូង ដែលការនាំចេញនាំចូលទៅវិញទៅមក គឺមិនមានការបង់ពន្ធ(មិនមានរបាំងពន្ធគយ) ដូច្នេះ ពន្ធគយត្រូវកាត់បន្ថយជាបណ្តើរៗ ប៉ុន្តែចំណូលផ្ទៃក្នុងត្រូវតែបានកើនឡើងជំនួសវិញ។ ដូច្នេះរាជរដ្ឋាភិបាលត្រូវតែពង្រឹងវិស័យឯកជនក្នុងស្រុក ដើម្បីឱ្យមានអ្នករកស៊ីកាន់តែច្រើន អ្នកមានកាន់តែច្រើន ដើម្បីជួយដល់ប្រទេសជាតិ។ តួនាទីរបស់វិស័យឯកជនមានសារសំខាន់ណាស់ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ ដែលបានដោះស្រាយបញ្ហាការងារធ្វើជូនប្រជាជនផង ក៏បានបង់ពន្ធចូលរដ្ឋផង ដែលជាផ្នែកដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យងើបឡើង ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content