ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កញ្ចប់ថវិកាចំនួន ១ ០៤៣ លានដុល្លារ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២២នេះ ។

ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តីបានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងភាពជោគជ័យនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការកសាងប្រជាធិបតេយ្យ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំផ្តើមចេញពីមូលដ្ឋានថ្នាក់ក្រោមជាតិដែលជាអាទិភាពចម្បងបំផុត។

ឯកឧត្តមបានថ្លែងថា ៖
“រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរហូតមកទល់ឆ្នាំ២០២១ ថវិកានេះមានចំនួនសរុបប្រមាណជាង ៤ ០០០លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។ ចំណែកក្នុងឆ្នាំ២០២២រដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានថវិកាសរុប ១ ០៤៣ លានដុល្លារ”
យោងតាមខ្លឹមសារអំពីវឌ្ឍនភាពនៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានបែងចែកដូចខាងក្រោម៖
-សម្រាប់ឃុំ សង្កាត់មានថវិកាចំនួន ២០៧លានដុល្លារ៖ ឆ្នាំ២០០២ ឃុំ/សង្កាត់នីមួយៗមានថវិកាជាមធ្យម ៤ ៥០០ដុល្លារក្នុង១ឆ្នាំ, ឆ្នាំ២០២២ មានចំនួន ១២៧,០០០ ដុល្លារ/១ឆ្នាំ។
-សម្រាប់ក្រុង/ស្រុកមានថវិកាចំនួន ១៣៩ លានដុល្លារ រួមជាមួយថវិកាផ្ទេរក្នុងវិស័យអប់រំប្រមាណជាង ៣៣លានដុល្លារ ៖ ឆ្នាំ២០១៣ ក្រុង ស្រុកនីមួយៗមានថវិកាជាមធ្យម ៧៩ ៣៥៣ ដុល្លារក្នុង១ឆ្នាំ។ ឆ្នាំ២០២២ មានជាង ៥៧០ ០០០ដុល្លារ/១ឆ្នាំ។
-សម្រាប់រាជធានី ខេត្ត មានថវិកាចំនួន ៦៩៧ លានដុល្លារ រួមបញ្ចូលទាំងថវិកាផ្ទេរក្នុងវិស័យ សុខាភិបាលប្រមាណជិត ១៧០លានដុល្លារផងដែរ។
ក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានរៀបចំ និងអនុម័ត កាលពីឆ្នាំ២០០៥ ហើយបណ្តាលិខិតបទដ្ឋានគតិយុត្ត និងឯកសារណែនាំបច្ចេកទេសនានាប្រមាណជាង៣០០ប្រភេទត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តពាក់ព័ន្ធ និងការរៀបចំរចនាសម្ពន្ធ ប្រព័ន្ធគ្រប់គ្រងមុខងារ ធនធាន ថែនការ របៀបរបបនៃការអនុវត្តការងារ គោលការណ៍ នីតិវិធី និងស្តង់ដារនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
សូមបញ្ជាក់ថាកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ (ឆ្នាំ២០១០-២០២០) និងកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (ឆ្នាំ២០២១-២០៣០)៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content