អាថ៌កំបាំងនៅពីក្រោយការនិយមបាញ់ថ្នាំយន្តហោះពណ៌ស និងអត្ថប្រយោជន៍ដែលទទួលបានមិននឹកស្មានដល់

ចំណេះដឹង ៖ គិតត្រឹមឆ្នាំ២០២១ ចំនួនយន្តហោះសម្រាប់ដឹកអ្នកដំណើរទាំងអស់នៅលើពិភពលោកមានកំណើនចន្លោះពី ២៣ ៧០០គ្រឿង ទៅ ២៨ ៨០០គ្រឿង តាមរយៈប្រភពផ្សេងគ្នា ដូចជា Olivewyman និង The Telegraph ជាដើម។ ជាមួយគ្នានេះ តើអ្នកធ្លាប់បានចាប់អារម្មណ៍ទេថា ស្ទើរគ្រប់យន្តហោះពាណិជ្ជកម្មទាំងនោះភាគច្រើនសុទ្ធតែត្រូវបានប្រើប្រាស់ពណ៌ស ទោះបីជាមានក្រុមហ៊ុនអាកាសចរណ៍ខ្លះបានប្រើប្រាស់រូបគំនូរបន្ថែមជាច្រើនក៏ដោយ។

តើហេតុអ្វីបានជាយន្តហោះដឹកអ្នកដំណើរ និងយន្តហោះដឹកទំនិញភាគច្រើននិយមប្រើប្រាស់ពណ៌ស?

មនុស្សជាភាគច្រើនគិតថាវាគឺជារឿងធម្មតា ពីព្រោះថាពណ៌ស គឺជាពណ៌ពេញនិយមសម្រាប់យានជំនិះ ដូចជា ម៉ូតូ ឬរថយន្តជាដើម ប៉ុន្តែជាក់ស្តែង អ្នកជំនាញធ្លាប់បានរៀបរាប់ជាច្រើនលើកមកហើយថា អត្ថប្រយោជន៍នៃការប្រើប្រាស់ថ្នាំពណ៌សសម្រាប់យន្តហោះគឺពិតជាបានផ្តល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ទាំងហិរញ្ញវត្ថុ និងទៅដល់បរិស្ថានថែមទៀតផង។

នៅពេលដែលយើងនិយាយអំពីពណ៌របស់យន្តហោះមានន័យថា យើងចង់និយាយអំពីការលាបថ្នាំ ដូចនេះអ្នកដឹងទេដំណើរការនៃការលាបថ្នាំពិតជាបានបន្ថែមទម្ងន់ជាច្រើនទៅដល់តួយន្តហោះទាំងមូល។ ទម្ងន់កាន់តែធ្ងន់នោះនឹងនាំឲ្យយន្តហោះចាំបាច់ប្រើប្រាស់ថាមពលឥន្ធនៈកាន់តែច្រើន។

ជាទូទៅ ដំណើរការលាបថ្នាំពណ៌សមានភាពងាយស្រួល និងចំណាយតិចជាងថ្នាំពណ៌ផ្សេង ខណៈដែលការចំណាយទាំងមូលអាចមានចន្លោះពី ៥០ ០០០ដុល្លារ ទៅដល់ ២០០ ០០០ដុល្លារ សម្រាប់យន្តហោះពាណិជ្ជកម្មមួយគ្រឿង អាស្រ័យទៅលើទំហំរបស់វា ហើយបើមានជារូបឌីសាញស្មុគ្រស្មាញទៀតនោះការចំណាយនឹងកើនឡើងលើសនេះ។

សម្រាប់ប្រយោជន៍បែបសេដ្ឋកិច្ចវិញ យន្តហោះពណ៌សនឹងមិនទាមទារឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងការថែរក្សា ឬផ្លាស់ប្តូរពណ៌ថ្នាំញឹកញាប់ឡើយ ពីព្រោះថាពណ៌សនឹងមិនងាយហើរពណ៌ ឬប្រែក្លាយជាចាស់ខ្លាំងដូចពណ៌ផ្សេងឡើយ។ ម្យ៉ាងទៀតនៅពេលដែលយន្តហោះទាំងនោះត្រូវបានទិញ-លក់ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ពណ៌សនឹងមិនចាំបាច់ចំណាយច្រើនដើម្បីប្តូរសញ្ញា Logo ក្រុមហ៊ុនថ្មីឡើយ។ ដូចនេះការចំណាយលុយនឹងត្រូវកាត់បន្ថយទៅតាមនោះដែរ។

មូលហេតុផ្សេងទៀតដែលយន្តហោះចាំបាច់ប្រើប្រាស់ពណ៌សនោះគឺដោយសារតែវាអាចផ្តល់ភាពងាយស្រួលក្នុងការកំណត់ចំណាំនៅលើអាកាសពីសំណាក់ក្រុមអ្នកត្រួតពិនិត្យផ្លូវអាកាស។ មិនត្រឹមតែប៉ុណ្ណោះ តួយន្តហោះដែលផ្ទៃពណ៌សនឹងស្រូបយកកំដៅតិចតួចបំផុតធៀបទៅនឹងពណ៌ផ្សេង ហើយអាចជះពន្លឺត្រឡប់ទៅវិញផងដែរ ដែលវាបានជួយដល់ការប្រើប្រាស់ថាមពលបង្កើតភាពត្រជាក់ពីខាងក្នុងយន្តហោះបានមួយចំនួនធំ។

លើសពីនេះ យន្តហោះពណ៌សបានផ្តល់ភាពងាយស្រួលដល់ក្រុមការងារក្នុងការត្រួតពិនិត្យទៅលើការបែកបាក់ដោយប្រកាសចៃដន្យណាមួយមុនពេលហោះហើរ ឬការលេចធ្លាយប្រេងជាដើម ជាពិសេស ផ្តោតទៅលើគោលការណ៍ប្រាក់ធានា និងសំណងនោះ យន្តហោះពណ៌សក្នុងហេតុការណ៍ធ្លាក់ណាមួយបំណែករបស់វាអាចជួយឲ្យក្រុមការងារអាចកំណត់ទីតាំងបានយ៉ាងមានប្រសិទ្ធភាពជាងគេ ។

មូលហេតុដ៏សំខាន់មួយទៀតដែលនឹងបានផ្តល់ប្រយោជន៍ជូនក្រុមហ៊ុនអាកាសចរណ៍នោះគឺជាការបញ្ចៀសគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វស្លាបដែលអាចហោះទៅបុកជាមួយនឹងយន្តហោះ។ យោងរបាយការណ៍មួយចេញដោយ Wikipedia ធ្លាប់បានសរសេរថា ករណីយន្តហោះបុកយន្តហោះ៨០ភាគរយមិនត្រូវបានគេរាយការណ៍ ឬកត់ត្រាទុកទេ ប៉ុន្តែជាទូទៅការខូចខាតទៅដល់យន្តហោះជាក់ស្តែងនៅអាមេរិកគេជឿជាក់ថាមានទំហំរាប់រយលានដុល្លារជារៀងរាល់ឆ្នាំដោយសារការបុកគ្នាជាមួយនឹងសត្វស្លាប ខណៈដែលការស្រាវជ្រាវកន្លងមកគេបានកំណត់ថា យន្តហោះដែលលាបថ្នាំពណ៌សអាចបង្កើនការមើលពីចម្ងាយរបស់ហ្វូងសត្វស្លាប ហើយនឹងអាចកាត់បន្ថយហេតុការណ៍បែបនេះបានយ៉ាងមានប្រសិទ្ធភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី