Blackwell ៖​ បន្ទះឈីប AI ជំនាន់ថ្មីអាចនឹងមានតម្លៃដល់ទៅ៤ម៉ឺនដុល្លារ ក្រោមគម្រោងអភិវឌ្ឍសរុប ១០ពាន់លានដុល្លារ

បរទេស ៖ បច្ចេកវិទ្យា AI កាន់តែទំនើបខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យានានាកំពុងព្យាយាមពង្រឹងសមត្ថភាពដើម្បីដើរឲ្យទាន់តម្រូវការទីផ្សារដ៏មានសក្តានុពលមួយនេះ ដែលវាបានធ្វើឲ្យការបញ្ជាទិញបន្ទះឈីបដែលមានបំពាក់បច្ចេកវិទ្យា AI ក៏កាន់តែមានកំណើនខ្លាំងឡើងដូចគ្នា។

ជាលទ្ធផល ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអ្នកជំនាញផលិតបន្ទះឈីបរបស់អាមេរិក Nvidia កំពុងវ៉ាដាច់ទីផ្សារផលិតបន្ទះឈីប AI នេះ ដោយជារៀងរាល់២ឆ្នាំម្តងក្រុមហ៊ុនបានបង្ហាញបច្ចេកវិទ្យាថ្មីនៃបន្ទះឈីបស៊េរីថ្មីបំផុតរបស់ខ្លួន។

ក្នុងពេលដែលបន្ទះឈីប H100 កំពុងមានទីផ្សារខ្លាំងទៅហើយនោះក៏ដោយ ក៏ប៉ុន្មានថ្ងៃចុងក្រោយនេះ Nvidia បានធ្វើការដាក់តាំងបង្ហាញនូវបន្ទះឈីបជំនាន់ថ្មីកាន់តែទំនើបនិងសមត្ថភាពខ្ពស់បន្ថែមទៀតដែលមានឈ្មោះថា Blackwell ហើយវាមានតម្លៃអាចទៅដល់ ៣០ ០០០ ឬ ៤០ ០០០ដុល្លារក្នុងមួយបន្ទះ។

ការប្រកាសជាផ្លុវការដែលត្រូវបានធ្វើឡើងដោយប្រធានក្រុមហ៊ុន លោក Jensen Huang ដែលបច្ចុប្បន្នគឺជាសេដ្ឋីពាន់លានដុល្លារលំដាប់លេខ១៧របស់ពិភពលោកដោយ Forbes
ឬគិតជាទ្រព្យសម្បត្តិប្រហែលជាង៨១ពាន់លានដុល្លារដោយក្នុងនោះលោកបានអះអាងថា ដោយគិតត្រឹមតែកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍបន្ទះឈីបថ្មីនេះ (R&D) គឺមានទឹកប្រាកវិនិយោគរហូតទៅដល់១០ពាន់លានដុល្លារ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ CNBC លោក Huang បានពោលបែបនេះថា ៖ «ថ្វីត្បិតវាជាបន្ទះឈីបដែលមានរូបរាងធំជាងគេបំផុតដែលយើងពុំធ្លាប់មានប៉ុន្តែបើនិយាយពីការវិភាគ និងគណនា ឬសមត្ថភាពផ្នែករូបវិទ្យាវិញគឺបន្ទះឈីប AI នេះ អាចធ្វើបានលើសពីអ្វីដែលយើងមិនអាចគិតដល់ដោយនៅពីខាងក្នុង Nvidia បានផលិតឡើងជាមួយនឹងត្រង់ស៊ីស្ត័រមានចំនួនដល់ទៅ ២០៨ពាន់លាន​ ខណៈដែលបន្ទះឈីបធម្មតាបច្ចុប្បន្នមានត្រឹមតែក្បែរនឹង៦០ពាន់លានត្រង់ស៊ីស្ត័រប៉ុណ្ណោះ។

ក្នុងនាមជាក្រុមហ៊ុនអ្នកនាំមុខគេក្នុងការចាប់យកបច្ចេកវិទ្យាបន្ទះឈីប AI នោះNvidia បានកសាងភាពទុកចិត្តលើទីផ្សារបានយ៉ាងល្អចាប់តាំងតែពីឆ្នាំ២០២២ នៅពេលដែលបច្ចេកវិទ្យា AI ដូចជា ChatGPT បានផ្ទុះឡើងជាលើកដំបូងដោយក្រុមហ៊ុន AI កំពូលៗបាននាំគ្នាសម្រុកទិញបន្ទះឈីប AI ដើម្បីអាចយកទៅអភិវឌ្ឍបច្ចេកវិទ្យា AI របស់ខ្លួនហើយក្នុងនោះ H100 ដែលជាផលិតផលជំនាន់មុនរបស់ Blackwell បានប្រមូលបានប្រាក់ចំណូលរាប់សិបពាន់លានដុល្លាររួចមកហើយក្នុងរយៈពេលកន្លងមកនេះ។

ក្រៅតែពីមានល្បឿនលឿនជាងបន្ទះឈីបជំនាន់មុនរបស់ខ្លួនហើយនោះ Blackwell មានប្រសិទ្ធភាពខ្ពស់ក្នងមុខងាររក្សាទិន្នន័យ និងបញ្ជូនទិន្នន័យ ជាពិសេសគឺទាមទារថាមពលប្រើប្រាស់ក្នុងកម្រិតទាបបំផុត និងត្រូវគេជឿជាក់ថាអាចនឹងទទួលយកការបញ្ជាទិញបាននៅក្នុងឆ្នាំ២០២៤នេះដោយក្នុងនោះមានស៊េរីចំនួន៣ផ្សេងគ្នាគឺ B100, B200 និង GB200៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ