ក្រុមសេដ្ឋីកម្រិតទ្រីលានដុល្លារកំពុងកើនឡើង ខណៈដែលវិបត្តិនៃភាពក្រីក្រនៅលើពិភពលោកកាន់តែអាក្រក់ខ្លាំង

បរទេស ៖ បរិបទថ្មីនៃកំណើនកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិរហូតដល់កម្រិតទ្រីលានដុល្លារនឹងបង្ហាញឱ្យពិភពលោកបានឃើញ ស្របពេលដែលវិបត្តិនៃភាពក្រីក្រកាន់តែមានចំនួនច្រើននៅតាមបណ្តាប្រទេសនានា និងកាន់តែអាក្រក់ខ្លាំងគួរឱ្យព្រួយបារម្ភ។

ផ្អែកតាមការស្រាវជ្រាវពីស្ថាប័នមួយចំនួនបានបង្ហាញលទ្ធផលស្រដៀងគ្នា និងបានលើកឡើងពីបុគ្គលកំពូលៗចំនួន៥រូបដែលត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីនៃក្រុម ៤ក្បៀស (4Camma club) ​​។ ក្រុមនេះគឺសំដៅលើក្រុមហ៊ុន ឬបុគ្គលណាដែលមានក្បៀសចំនួន៤ដងនៃទំហំលុយ ឬទ្រព្យសម្បត្តិ ពោលគឺទៅដល់ខ្ទង់ទ្រីលាន​ ១,០០០,០០០,០០០,០០០។

នៅក្នុងការស្រាវជ្រាវខាងលើនេះបានព្យាករណ៍ថា បើមិនមានអ្វីប្រែប្រួលនោះទេ ត្រឹមរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ការប្រមូលផ្តុំទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងលេចចេញជារូបរាងឡើងមកម្តងមួយៗ ចាប់រាប់ពីលោក Elon Musk បុរសជនជាតិអាម៉េរិក ដែលជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX មុនគេ និងត្រូវបានក្លាយជាបុគ្គលដំបូងក្នុងប្រវត្តិសាស្ត្រដែលមានទ្រព្យសម្បត្តិទៅដល់ ៥០០ពាន់លានដុល្លារ និងក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១លើពិភពលោកនាពេលបច្ចុប្បន្ននេះ ។

យ៉ាងណាក្តីកំណើនដ៏ហួសហេតុនៃទ្រព្យសម្បត្តិរបស់ក្រុមហាសេដ្ឋីទ្រីលានដុល្លារគឺវាមានភាពខុសគ្នា និងផ្ទុយស្រឡះពីកំណើននៃវិបត្តិក្រីក្រ ដែលកំពុងទាញទម្លាក់ស្ថានភាពរស់នៅរបស់ប្រជាជនរហូតទៅដល់ជិត ៧០០លាននាក់ ឬត្រូវជា ៨,៥ភាគរយនៃប្រជាជននៅលើពិភពលោក ដែលអាចមានលទ្ធភាពរកបានប្រាក់ចំណូលតិចជាង ២,១៥ ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ។ អ្វីដែលកាន់តែអាក្រក់ជាងនេះ បើយោងតាមអ្នកឃ្លាំមើល និងប្រឆាំងភាពក្រីក្រនៃអង្គការ Oxfarm បានបង្ហាញថា ភាគច្រើននៃទ្រព្យសម្បត្តិសរុបរហូតដល់៦០ភាគរយនៃក្រុមមហាសេដ្ឋី ត្រូវបានបង្កើតឡើងតាមរយៈមរតក បក្ខពួកនិយម ឬអំណាចផ្តាច់មុខនៃអាជីវកម្មទាំងដែលគ្រប់គ្នាតែងតែចាត់ទុកថា ទ្រព្យសម្បត្តិគឺជារង្វាន់សម្រាប់ទេពកោសល្យរបស់បុគ្គលសុទ្ធសាធ។ វាត្រូវបាន Oxfarm ពិពណ៌នាថា ជាការបង្កើតរបបអភិជននិយមថ្មីមួយ និងមានឥទ្ធិពលបំផុត។

គម្លាតជីវភាព និងការរស់នៅខុសគ្នាខ្លាំងនាពេលបច្ចុប្បន្ននេះ កំពុងបង្កើតភាពតានតឹងដល់សង្គមគួរឲ្យព្រួយបារម្ភ។ ចលនានយោបាយចាប់ផ្តើមកើតមាន និងកំពុងប្រមូលផ្តុំជុំវិញការស្រែកទាមទារឱ្យយកពន្ធបន្ថែមទៅលើក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ឬជាមហាសេដ្ឋី ដែលត្រូវបានចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ក្នុងការកំណត់ពីអស្ថិរភាពនៅលើសកល។ មានចម្ងល់លើកឡើងថា តើពលរដ្ឋក្រីក្ររាប់សិបលាននាក់នឹងត្រូវស៊ូទ្រាំរស់នៅក្នុងវិសមភាពសង្គមដោយរបៀបណា ខណៈដែលក្រុមសេដ្ឋីកំពូលៗប្រមាណជាង១០ភាគរយប៉ុណ្ណោះ ប៉ុន្តែមានទ្រព្យសម្បត្តិបញ្ចូលគ្នារហូតដល់ទៅ ៨៥ភាគរយនៃទ្រព្យសម្បត្តិរបស់ពិភពលោកនោះ ?


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *