ការប្រកួតប្រជែង AI ដើរដល់ដំណាក់កាលថ្មីមិនអាស្រ័យតែលើបច្ចេកវិទ្យាបន្ទះឈីបទាំងស្រុងទៀតទេ

បរទេស ៖ យោងតាមការអត្ថាធិប្បាយថ្មីមួយដោយទូរទស្សន៍ CNA បានលើកឡើងថា សមរភូមិនៃការប្រកួតប្រជែងគ្នាក្នុងទីផ្សារសកលលើវិស័យបញ្ញាសិប្បនិម្មិត (AI) កំពុងឆ្លងកាត់របត់ផ្លាស់ប្តូរថ្មី។ ឧបសគ្គស្នូលក្នុងការប្រកួតប្រជែង AI កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីគោលដៅដែលផ្តោតតែទៅលើការអភិវឌ្ឍបច្ចេកវិទ្យាបន្ទះឈីបលំដាប់ខ្ពស់ ទៅជាការប្រកួតប្រជែងទៅលើការងារផ្គត់ផ្គង់ និងការប្រជែងថ្លៃដើមអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈបច្ចុប្បន្ននេះប្រទេសចិនគឺកំពុងនាំមុខសហរដ្ឋអាម៉េរិក។

ជាយូរណាស់មកហើយ ក្រុមហ៊ុនអាម៉េរិក ដូចជា Nvidia បានបន្តឈរយ៉ាងរឹងម៉ាំនៅលើទីផ្សារបន្ទះឈីបក្រាហ្វិកកម្រិតខ្ពស់ (GPU)ដែលមានដូចជាបន្ទះឈីប H100 និង Blackwell ជាដើម។

យ៉ាងណាក្តី តម្រូវការថាមពលដ៏ច្រើនសន្ធឹកសន្ធាប់នៃបច្ចេកវិទ្យា AI កំពុងកំណត់ឡើងវិញនូវរូបភាពប្រកួតប្រជែងថ្មី រាប់ទាំងការស្រាវជ្រាវ ការបង្ហាញពីម៉ូដែលបច្ចេកវិទ្យាឆ្លាតវ៉ៃ ដូចជា GPT-4 អាចប្រើប្រាស់ថាមពលអគ្គិសនីរហូតដល់ ៤៦៣ ២៦៩ មេហ្គាវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ ដែលលើសពីការប្រើប្រាស់ប្រចាំឆ្នាំរបស់ពលរដ្ឋជាង ៣៥ ០០០ លំនៅដ្ឋាននៅសហរដ្ឋអាម៉េរិក។

តម្រូវការអគ្គិសនីដែលកំពុងកើនឡើងនេះនឹងជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅលើកម្លាំងថាមពលរបស់ប្រទេសចិន។ កាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានបន្ថែមបរិមាណកំណត់ត្រានៃសមត្ថភាពថាមពលកកើតឡើងវិញ សរុបជាង៣៥៦ជីហ្គាវ៉ាត់ (GW)។ ការកើនឡើងនេះភាគច្រើនត្រូវបានជំរុញដោយការបង្កើនការផលិតថាមពលពីពន្លឺព្រះអាទិត្យ បានបន្ថែមប្រហែល ២៧៧ជីហ្គាវ៉ាត់ និងថាមពលខ្យល់ បានរួមចំណែកប្រហែល៨០ជីហ្គាវ៉ាត់។ ជាលទ្ធផល អត្រាអគ្គិសនីឧបត្ថម្ភធនរបស់ប្រទេសចិនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដូចជា Alibaba និង Tencent កំពុងកាត់បន្ថយថ្លៃដើមសរុបនៃការបណ្តុះបណ្តាលគំរូ AI ។

ផ្ទុយទៅវិញ សហរដ្ឋអាម៉េរិកកំពុងតស៊ូជាមួយនឹងការកើនឡើងនៃថ្លៃដើមថាមពល និងការវិនិយោគកកើតឡើងវិញយឺតជាងប្រទេសចិន។ គេសង្កេតឃើញថា តម្លៃអគ្គិសនីលក់ដុំបានកើនឡើងរហូតដល់២៦៧ភាគរយនៅក្នុងតំបន់ដែលស្ថិតនៅជិតមជ្ឈមណ្ឌលទិន្នន័យ។ ដូច្នេះ គេអាចមើលឃើញអំពីភាពខុសគ្នានៃសមត្ថភាពថាមពលដែលកំពុងកើនឡើងខ្លាំងលើសពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងបច្ចេកវិទ្យាផ្នែករឹងនៃវិស័យ AI រវាងអាម៉េរិក និងចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *