ឧកញ៉ា ឃាង ពុទ្ធី ៖ ពាក្យ​វិបត្តិគឺជាឱកាស​បានជំរុញឱ្យ​ពលរដ្ឋ ​និងអ្នកវិនិយោគមួ​យ​ចំនួន​ជួប​បញ្ហា​ប្រឈម​កាន់តែខ្លាំង​

ភ្នំពេញ ៖ ចាប់តាំង​ពីឆ្នាំ២០២០​មក វិស័យ​អចលនទ្រព្យ​ក៏ដូចជាវិស័យផ្សេងទៀត​បានជួបប្រទះនឹង​បញ្ហា​ប្រឈមកាន់​តែខ្លាំង​ឡើងៗ។ ​​នៅក្នុងវិបត្តិ​នេះដែរ មានអ្នកជំនាញមួយចំនួន​បាន​លើ​ក​​​ទឹកចិត្ត​ឱ្យ​វិនិយោគិន ​និងប្រជាពលរដ្ឋដែលមានដើមទុន​បន្តវិនិយោគ​លើអចលនទ្រព្យ​ដោយ​បាន​លើ​ក​ឡើង​​ថា «វិបត្តិ ​គឺជា​ឱកាស»​ ហើយពាក្យ​នេះ​បានជំរុញឱ្យ​ពលរដ្ឋ ​និងវិនិយោគិន​ជាច្រើន​ជួប​បញ្ហា​កាន់តែច្រើន។

ដូច​ដែលបានឃើញ​ និងបានដឹង​បានឮហើយពីបញ្ហានៅ​ក្នុងវិស័យ​អចលនទ្រព្យ​​ឆ្នាំ២០២៣​​នេះ ដោយក្នុងនោះ​ពលរដ្ឋ​មួយចំនួនដែលបានដាក់ទុន​វិនិយោគ​ជាមួយក្រុមហ៊ុន​អចលនទ្រព្យ​ដោយ​យក​កម្ចីពីគ្រឹះស្ថានធនាគារឯកជន ​និងមីក្រូហិរញ្ញវត្ថុ​ កំពុង​ប្រឈម​នឹងវិបត្តិដោយក្រុមហ៊ុនវិនិយោគ​លែង​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ច​សន្យា​ ហើយម្ចាស់​ក្រុមហ៊ុនទាំងនោះ​មានខ្លះជាប់ពន្ធនាគារ ហើយខ្លះ​ទៀត​កំពុង​ជាប់បណ្ដឹង​របស់​ពល​រដ្ឋ​។ ការ​វិនិយោគរបស់​ពលរដ្ឋទាំង​នេះគឺត្រូវ​ធ្វើឡើង​នៅក្នុងអំឡុងនៃវិបត្តិ​កូវីដ​១៩ ដោយពួកគាត់រំពឹងថា​អាច​ទទួល​បាន​ប្រាក់ចំណេញពីកា​រវិនិយគរបស់ពួកគាត់ត្រឡប់មកវិញ។​

ក្រៅពីនេះ ក៏​មានអ្នកទិញផ្ទះ​ដោយបងរំលស់​ជាច្រើនក្នុងអំឡុង​នៃវិបត្តិ​ត្រូវ​បានម្ចាស់បុរីរឹបអូស ដោយ​សារ​តែមិនមានលទ្ធភាពបង់ប្រចាំខែទៅម្ចាស់បុរី​ ​ក្នុងនោះក៏មានអ្នកទិញ​ដើម្បីវិនិយោគ ដោយគិតថា​ទិញក្នុងវិបត្តិ​តម្លៃ​ទាប ហើយអាច​លក់ចេញវិញក្នុងតម្លៃខ្ពស់ និងគិតថា​វិបត្តិ​នឹ​ងចប់​នៅពេលឆាប់ៗ ប៉ុន្តែផ្ទុយទៅវិញ ​វិបត្តិ​កាន់​តែ​អូស​​បន្លាយដោយ​អស់ពីវិបត្តិកូវីដ​១៩​ ក៏ចូលដល់វិបត្តិ​នៃអតិផរណា​ដែលបណ្ដាលមកពីសង្គ្រាបមរ៉ាំរ៉ៃរវាង​រុស្ស៊ី​ និងអ៊ុយក្រែន។

លោកឧកញ៉ា ​ឃាង ពុទ្ធី​ ប្រធានក្រុមប្រឹក្សា​ភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យ​កម្ពុជា (CREA) បានមានប្រ​សា​​ស​ន៍​ថា ពាក្យថា «​វិបត្តិគឺជា​ឱកាស» ​​ក្នុងជំនាន់កូវីដ​បានរុញឱ្យ​ពលរដ្ឋ ​និងអ្នកវិនិយោគ​ដែលមិនសូវ​មានដើមទុន​កាន់តែធ្លាក់​ក្នុងវិបត្តិ​កាន់តែខ្លាំងរហូតដល់​ចំណុច​មួយ​ដែលពិបាកស្ដារឡើងវិញ ដូច្នេះ​ក្នុងអំឡុង​នេះ គ្មា​ន​​​​អ្នកណាមានលុយទិញនោះទេ។

លោកឧកញ៉ាបានអះអាងថា ៖

“ពាក្យថា ​វិបត្តិ​វា​នៅតែជាឱកាស​សម្រាប់អ្នកមានលុយ​ប៉ុណ្ណោះ ហើយ​អ្នកមានលុយ​ គេនឹងមិនជួប​វិបត្តិ​ទេ ពីព្រោះលុយដែលគេ​យកទៅវិនិយោគគឺជា​លុយ​ដែលនៅសល់​ និង​មិនត្រូវកា​រប្រើប្រាស់ជា​ចាំបាច់ ដូច្នេះគេអាចទិញអចលនទ្រព្យ ឬទិញដីក្នុង​តម្លៃទាប​ជាង​ទីផ្សារ​ដើម្បីលក់​វិញ​នៅពេល​វិបត្តិ​នានា​ត្រូវ​បានបញ្ចប់​​។”

ជាមួយគ្នានេះ លោកឧកញ៉ា ឃាង ពុទ្ធី ក៏បានបង្ហាញពីទស្សនទានមិនលើកទឹកចិត្តដល់​វិនិយោគិន ឬប្រជាពលរដ្ឋ​ទៅយកលុយកម្ចីពី​ធនាគារ ឬប្រភពទុនពីខាងណា​ដែល​បង្កើតជា​ការ​ប្រាក់ទៅវិនិយោគនោះឡើយ​ ព្រោះថា ការ​វិនិយោគអចលនទ្រព្យ​ដែលយក​ប្រ​ភព​ទុនមានការ​ប្រាក់ គឺមិនអាចកំណត់ពេលវេលា​ក្នុងការលក់​ចេញនោះទេ។ អចលនទ្រព្យ​ខ្លះ​ត្រូវ​ការ​ពេ​លខ្លី​ ខ្លះត្រូវការពេលវេលា​យូរ ជាក់ស្ដែង​អ្នកខ្លះប្រកាស​លក់អចលនទ្រព្យ៣ឆ្នាំ ៥ឆ្នាំមិនទាន់​លក់​ចេញ​ផង ហើយប្រសិនជា​យកលុយពី​ធនាគារ ​ឬពីប្រភពដែល​បង្កើត​ជាការ​ប្រាក់​ គឺ​ត្រូវ​បង់​ការ​ប្រាក់ទៅ​ម្ចាស់​បំណុល​រៀងរាល់ខែ​ ទម្រាំតែអចលនទ្រព្យនោះលក់ចេញគឺជួបការខាតបង់ជាមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ