ពិភពលោកគួររីករាយចំពោះភាពរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងស្វ័យប្រវត្តិជាជាងក្តីបារម្ភ

ការសិក្សា ៖ សម័យបច្ចេកវិទ្យា 4.0 និងការអភិវឌ្ឍបច្ចេកវិទ្យា 5.0 បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសបំផុតសម្រាប់ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងបណ្តាក្រុមអ្នកមានឥទ្ធិពលបំផុតក្នុងវិស័យពាណិជ្ជកម្មរបស់ពិភពលោក។

មនុស្សមួយចំនួនយល់ឃើញថា បច្ចេកវិទ្យាឌីជីថល Digitalization ជាពិសេសបច្ចេកវិទ្យាស្វ័យប្រវត្តិ Automation នឹងក្លាយទៅជាការគំរាមកំហែងចំពោះចំនួនការងាររបស់មនុស្សជាតិទាំងមូល ពីព្រោះថាសមត្ថភាពធ្វើកិច្ចការងារលំបាកៗ និងផលិតកម្មរបស់បច្ចេកវិទ្យាទាំងនេះគឺគ្មានដែនកំណត់នោះឡើយ ហើយវានឹងអាចយកមកប្រើប្រាស់ជំនួសឲ្យមនុស្សបានយ៉ាងងាយស្រួលបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ មានភាគីមួយផ្សេងទៀតបានធ្វើការស្រាវជ្រាវ និងព្យាករណ៍ថា  Digitalization និង Automation គឺមិនមែនជារឿងដែលគួរឲ្យបារម្ភនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរដ៏មានប្រសិទ្ធភាពចំពោះវិស័យឧស្សាហកម្ម និងវិស័យផលិតកម្មដ៏មាននិរន្តភាពបំផុតចំពោះពិភពលោកទៅវិញនោះទេ។

មិនត្រឹមតែមិនប៉ះពាល់ដល់អត្រាការងាររបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តេបច្ចេកវិទ្យាទាំងនេះ បែរជាបានបង្កើតការងារបានកាន់តែច្រើនលើសពីការងារដែលកំពុងមាននាពេលបច្ចុប្បន្នស្ទើរគ្រប់វិស័យ ហើយលើសពីនេះនឹងអាចបង្កើតជាមជ្ឈដ្ឋានការងារមួយដែលមានប្រសិទ្ធភាពខ្ពស់ជាងមុន មានសុវត្ថិភាពជាងមុន និងការកែច្នៃ ភាពឆ្លាតវ៉ៃខ្លាំងជាងមុនទៅវិញ ។

តើអ្វីខ្លះដែលពិភពលោកនឹងអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាស្វ័យប្រវត្តិ?

អ្នកជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើននាក់បានផ្តល់បទសម្ភាសន៍ជាមួយនឹងវេទិកាសេដ្ឋកិច្ចពិភពលោក ឬ WEFORUM ចំពោះប្រធានបទមួយនេះ ហើយក៏បានលើកឡើងនូវចំណុចជាវិជ្ជមានត្រួសៗដូចមានខាងក្រោម៖

– បង្កើតការងាររាប់ពាន់កន្លែងគិតត្រឹមតែឧស្សាហកម្មផលិតរថយន្តអគ្គិសនីប៉ុណ្ណោះ ៖ ខណៈដែលបច្ចុប្បន្នទីផ្សាររថយន្តអគ្គិសនីនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងនៅស្ទើរទូទាំងពិភពលោក ជាពិសេសនៅអាមេរិក និងអឺរ៉ុប ដែលវាក៏ជាផ្នែកមួយដ៏សំខាន់នៃកិច្ចការងារប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុផង។

– ជួយសង្គ្រោះមនុស្សជីវិតយ៉ាងច្រើននៅក្នុងសកម្មភាពរុករករ៉ែគ្រប់ប្រភេទ ៖ ឧស្សាហកម្មរុករករ៉ែដែលមានទំហំដល់ទៅ១,៥ទ្រីលានដុល្លារ ឬស្មើទៅនឹងផលិតផលក្នុងស្រុករបស់ពិភពលោកដល់ទៅ២ភាគរយ ដែលជារឿយៗគ្រោះថ្នាក់ និងការបាត់បង់ជីវិតបានកើតឡើងជាញឹកញាប់បំផុត។ ដូចនេះបច្ចេកវិទ្យាវៃឆ្លាត អាចជួយដល់កិច្ចការងារនេះបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតនាពេលអនាគត។

-​ ជួយដល់វិស័យដឹកជញ្ជូនទំនិញកាន់តែងាយស្រួល និងតម្លៃទាបជូនមនុស្សតាមរយៈបច្ចេកវិទ្យារ៉ូបូតដឹកជញ្ជូន និងបច្ចេកវិទ្យាវៃឆ្លាតរបស់រោងចក្រ។ ជាក់ស្តែងនៅរដ្ឋតិចសាស សហរដ្ឋអាមេរិកកន្លងមករោងចក្រប្រើប្រាស់បច្ចេកវិទ្យា 5G ដែលចាប់ផ្តើមប្រតិបត្តិការជាមួយនឹងរ៉ូបូតជាង២០០គ្រឿងនោះបានបង្កើតការងារថ្មីដល់ទៅ២០០កន្លែងដោយបានជួយសម្រួលការងារដឹកជញ្ជូនយ៉ាងច្រើន ជាពិសេស កាត់បន្ថយការបំពុលអាកាសមួយចំនួនធំទៀតផងធៀបទៅនឹងការប្រើប្រាស់រថយន្ត និងបច្ចេកវិទ្យាកន្លងមក។

– ចូលរួមកិច្ចការងារជាមួយនឹងមនុស្សជាតិ ៖ ទោះបីជាមានការព្យាករណ៍ថា ការងារប្រហែលជា៨៥លានកន្លែងនឹងអាចបាត់បង់នាឆ្នាំ២០២៥ខាងមុខក្តី ប៉ុន្តែដំណឹងល្អនោះគឺថាបច្ចេកវិទ្យាឌីជីថលក៏នឹងអាចបង្កើតការងារថ្មីវិញក្នុងចំនួនដល់ទៅ៩៧លានកន្លែងសម្រាប់មនុស្សទូទៅនៅក្នុងរយៈពេលដូចគ្នានេះ។ ក្រៅពីនោះប្រព័ន្ធឌីជីថល និងប្រព័ន្ធការងារស្វ័យប្រវត្តិនឹងជួយគាំទ្របានយ៉ាងច្រើនទៅលើវិស័យធំៗផ្សេងទៀតចាប់រាប់ពីកសិកម្មរហូតទៅដល់់សំណង់ និងឧស្សាហកម្មធន់ធ្ងន់ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាទាមទារឲ្យមនុស្សគ្រប់គ្នាចាំបាច់ដើរឲ្យទាន់ ឬមានចំណេះដឹងគ្រប់គ្រាន់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងការងារថ្មីៗដែលដើរដោយបច្ចេកវិទ្យាទាំងនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ