ប្រទេសបច្ចេកវិទ្យាធំៗបីបានរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាឈីបសំខាន់ៗទៅកាន់ចិន

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី CNN  បានរាយការណ៍ថា ប្រទេសជប៉ុនបានចូលរួមជាមួយសហរដ្ឋអាមេរិក និងហូឡង់ក្នុងការរឹតបន្តឹងលើការលក់បន្ទះឈីបនៅក្រៅប្រទេស និងទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាសំខាន់ៗទៅកាន់ប្រទេសចិន។

កាលពីថ្ងៃសុក្រកន្លងទៅនេះ ជប៉ុនបានប្រកាសថា ខ្លួននឹងរឹតបន្តឹងការនាំចេញឧបករណ៍ផលិតបន្ទះឈីប និងគ្រឿងអេឡិចត្រូនិកទំនើបចំនួន ២៣ ប្រភេទ។ ស្របពេលនេះដែរ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​​ជប៉ុន លោក Yasutoshi Nishimura បាននិយាយថា ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​កក្កដា ដែលវានឹងតម្រូវឱ្យមាននីតិវិធីដ៏តឹងរ៉ឹងមួយក្នុងការនាំចេញទៅកាន់ប្រហែល ១៦០ គោលដៅ ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងតៃវ៉ាន់ ត្រូវបានទទួលស្គាល់ដោយប្រទេសជប៉ុនថាមានការត្រួតពិនិត្យការនាំចេញដោយប្រសិទ្ធភាព។

មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញទាំងអស់ទៅកាន់ប្រទេសដែលមិនត្រូវបានទទួលស្គាល់ជាផ្លូវការ នឹងត្រូវចាំបាច់សុំការយល់ព្រមពីក្រសួងពាណិជ្ជកម្មជប៉ុន ហើយវិធានការថ្មីនេះគឺមានគោលបំណងការពារឧបករណ៍ពីការប្រើប្រាស់សម្រាប់វិស័យយោធា។លោករដ្ឋមន្ត្រីបានបន្ថែមផងដែរថា ពួកគេនឹងបំពេញទំនួលខុសត្រូវនៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេស ដែលជាម្ចាស់បច្ចេកវិទ្យាមួយក្នុងការរួមចំណែករក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

ទោះជាយ់ាងណាក្តី ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការរឹតបន្តឹងនេះមិនសំដៅទៅលើប្រទេសណាមួយជាក់លាក់ទេ ប៉ុន្តែពួកគេនឹងធ្វើតាមការទប់ស្កាត់ជាបន្តបន្ទាប់ ដែលនឹងអនុម័តក្នុងប៉ុន្មានខែថ្មីៗនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលសម្របសម្រួលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការលក់ឧបករណ៍ផលិតបន្ទះឈីបទៅកាន់ប្រទេសចិន។

កាលពីខែតុលាកន្លងទៅនេះ សហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុនចិនពីការទិញបន្ទះឈីប និងឧបករណ៍ផលិតបន្ទះសៀគ្វីកម្រិតខ្ពស់ដោយគ្មានអាជ្ញាប័ណ្ណ រួមទាំងរឹតបន្តឹងក្រុមអាមេរិកក្នុងការផ្តល់ការគាំទ្រសម្រាប់ការអភិវឌ្ឍន៍ ឬផលិតបន្ទះសៀគ្វីនៅតាមកន្លែងមួយចំនួននៅក្នុងប្រទេសចិន។ កាលពីដើមខែនេះ ប្រទេសហូឡង់ក៏បានបង្ហាញពីការរឹតបន្តឹងថ្មីលើការលក់នូវបច្ចេកវិទ្យា semiconductor ទៅកាន់ក្រៅប្រទេស ដោយលើកឡើងពីការការពារសន្តិសុខជាតិ។ ដូច្នោះហើយ គេអាចសន្និដ្ឋានបាន ប្រទេស​ជប៉ុន​បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​ជាមួយ​ប្រទេស​ទាំង​ពីរនេះ។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ ចិនបានប្រឆាំងយ៉ាងខ្លាំងទៅលើវិធានការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យា ដោយបាននិយាយកាលពីដើមខែនេះថា ខ្លួនប្រឆាំងដាច់ខាតចំពោះវិធានការបែបនេះ។ កាលពីថ្ងៃសុក្រកន្លងទៅនេះ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោកស្រី Mao Ning បាននិយាយថា ការបំពាក់អាវុធលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដើម្បីធ្វើឱ្យមានអស្ថិរភាពនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មពិភពលោកដោយចេតនា គឺនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន គឺជាម្ចាស់ផ្ទះមួយ ដែលផលិតឧបករណ៍ផលិតបន្ទះសៀគ្វីជាច្រើន រួមមាន Nikon (NINOY) និង Tokyo Electron ហើយភាគហ៊ុនរបស់ក្រុមហ៊ុននៅទីក្រុងតូក្យូមានការផ្លាស់ប្តូរតិចតួច កាលពីថ្ងៃសុក្រកន្លងទៅនេះ ប៉ុន្តែក្រុមហ៊ុនទាំងពីរបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ នៅក្នុងរបាយការណ៍ថ្មីៗនេះ អ្នកវិភាគ Jefferies បានវាយតម្លៃពីផលវិបាកដែលអាចកើតមានចំពោះការគ្រប់គ្រងការនាំចេញរបស់ជប៉ុនទៅកាន់ចិន ដោយកត់សម្គាល់ថា Nikon មិនរំពឹងថានឹងមានផលប៉ះពាល់ធំដុំទេ ហើយការរឹតបន្តឹងនេះក៏ទំនងជាមិនមានផលប៉ះពាល់បន្ថែមទៀតដែរ ដរាបណាពួកគេមិនទៅលើសពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១