វិវាទ​ដីធ្លីនៅទូទាំងប្រទេសអាចនឹងលែងមានទៀតហើយ ក្រោយយុទ្ធនាការ​ចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ទាំងស្រុង​

ភ្នំពេញ ៖ វិវាទ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​កាត់បន្ថយ​ទៅជាបន្តបន្ទាប់ ជាមួយនឹងការទទួលបានដំណោះស្រាយសមរម្យ ស្រ​បពេលដែល​ការ​វាស់វែង ​និង​ចុះបញ្ជីដីធ្លីនៅទូទាំង​ប្រទេ​ស​​ក៏កាន់តែ​ជិត​បញ្ចប់ទាំងស្រុង​ ដោយតាមផែនការ​របស់​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និ​ង​សំ​ណ​ង់​​ ​គ្រោង​បញ្ចប់ទាំងស្រុង​នៅមុនឆ្នាំ២០២៩ ។

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់​ បា​ន​​ថ្លែងកាលពីថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យដឹងថា​ ការ​ងារចុះវាស់វែង និងចុះ​បញ្ជី​ដីធ្លី រួមជាមួយនឹងការចេញ​បណ្ណកម្មសិទ្ធិជូន​ប្រ​ជា​ពលរដ្ឋ គឺជាការ​បញ្ចប់​វិវាទដីធ្លីនៅទូទាំង​ប្រទេស​ ហើយបានផ្ដល់​សុវត្ថិភាព ក្នុងការ​កាន់​កាប់​ដីធ្លី​ដោយ​ស្រប​ច្បាប់​ បង្កើន​តម្លៃដីធ្លី ជា​ពិសេស​បណ្ណ​កម្មសិទ្ធិ​ដីធ្លីនេះដែរ អាច​ធ្វើជាទ្រព្យ​សម្បត្តិ​សម្រាប់​កសា​ង​ជីវ​ភាព​ដល់កូនចៅ​​ជំនាន់​ក្រោយ​ៗ​បានផងដែរ ។

ឯកឧត្តម​បានមានប្រសាសន៍ថា​ ៖

«នេះគឺជា​លើកទី១ និងជា​ប្រវត្តិ​សាស្ត្រ​ដែល​កម្ពុជា​បានបញ្ចប់​ការងារ​ចុះបញ្ជីដីធ្លី​ទាំងស្រុង​នៅទូទាំង​ប្រទេស​ ហើយនៅក្នុង​រយៈពេលតែប៉ុន្មានឆ្នាំទៀត​នឹង​ដល់​គម្របខួបទី​៤០ឆ្នាំ​នៃការ​ចាប់​ផ្ដើម​ចុះបញ្ជីធ្លីនៅក្នុង​ប្រទេស​កម្ពុជា ដែល​បានចាប់ផ្ដើម​នៅឆ្នាំ១៩៧៩ ។ រហូតមដកល់ពេលនេះ​ ដីធ្លី​ដែលមិនទាន់​បានចុះបញ្ជី​នៅមិនដល់​១លាន​ក្បាលដី​ទៀត​នោះទេ ដែលនឹង​រួចរាល់ទាំងស្រុងក្នុងពេលឆាប់ៗ ដូច្នេះ​ បើ​មើលទៅ​តាមសកម្មភាព​រាល់ថ្ងៃនេះ ការងារ​ចុះបញ្ជី​​នឹង​រួចរាល់​នៅមុនផែនការ​ដែលបានគ្រោងទុកទៅទៀត ពោលគឺមិនដល់ឆ្នាំ២០២៩​នោះទេ​នឹង​រួចរាល់​ទាំង​៧​លានក្បាលដី»។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែមថា​ ការ​ចុះបញ្ជីដីធ្លី​មិនមែនចុះតែដីឯកជន​នោះទេ គឺត្រូវចុះទាំង​ដី​រដ្ឋ ដីវត្ត​ ដី​របស់​ក្រសួង​ ស្ថាប័ន ហើយបច្ចុប្បន្ននេះ ដី​របស់​ក្រសួង​បរិស្ថាន​មាន​ទំហំធំជាង​គេ​ក្នុងចំណោមដី​កម្មសិទ្ធិទាំងអស់​​នៅក្នុង​ប្រទេស​កម្ពុជា ។

ទន្ទឹមនឹង​ការ​ចុះបញ្ជីដីធ្លីនេះដែរ ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម ​និងសំណង់ ក៏បាន​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រា​​​ស់​​​នូវសេវា​សាធារណៈចំនួន​១២ តាមប្រព័ន្ធឌីជីថល​ កាលពី​អំ​ឡុង​ដើម​ខែ​មេសា ឆ្នាំ ២០២៤កន្ល​ង​ទៅ​នេះ​ ដែល​នឹង​ជួយ​លើក​កម្ពស់​គុណភាពសេវា​សាធារណៈ​ក្នុងវិស័យ​រៀបចំដែន​ដី​ នគរូប​នីយកម្ម ​និងសំណង់ និងចូល​រួម​ចំណែក​សម្រេច​បានគោលដៅជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាលផង និង​បង្កើន​ចំណូល​ពន្ធជូនរដ្ឋផង ។

គួរ​បញ្ជាក់ថា សេវា​សាធារណៈក្នុងវិស័យ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​សុរិយោដី​ ក្នុង​រយៈ​ពេល​​៥ឆ្នាំចុងក្រោយនេះ រកចំណូល​បានជាង​១០០លាន​ដុល្លារ​អាមេរិកក្នុងមួយឆ្នាំ ដោយឡែក​កាលពីឆ្នាំ ២០២៣​កន្លងទៅនេះ បើតាមរបាយការណ៍របស់ក្រសួង​​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​រក​ចំណូ​ល​​​បានជាង ១៤៦​លានដុល្លារអាមេរិក​ ក្នុងនោះចំណូលបានមកពីការ​ផ្ទេរ​អចលនទ្រព្យ​​មាន​ប្រមាណ​១​០០​លានដុល្លារអាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ