យោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ World Top Exports ក្រោមការដកស្រងទិន្នន័យចេញពីអង្គការស្ថាប័នអន្តរជាតិធំៗលើពិភពលោករួមមានដូចជា CIA, Forbes, IMF, ITC, Investpedia ជាដើមនោះបានបង្ហាញថា ទំហំនាំចេញរបស់ផលិតផលនៃប្រទេសកម្ពុជាទាំងអស់កាលពីឆ្នាំ2020 កន្លងទៅនេះមានរហូតទៅដល់ 17.7 ពាន់លានដុល្លារ និងមានផលិតផល10ប្រភេទដែលមានប្រជាប្រិយភាពខ្ពស់។
ផ្អែកតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កាលពីឆ្នាំ2020 កម្ពុជាបានបង្កើនការនាំចេញផលិតផលចម្រុះយ៉ាងច្រើន ពោលគឺមានការកើនឡើងរហូតទៅដល់ប្រមាណ 77.5ភាគរយបើធៀបទៅនឹងទំហំដែលធ្វើបានកាលពីឆ្នាំ2016 ហើយទំនិញប្រមាណ 85.9 ភាគរយគឺជាការបញ្ជាទិញដោយផ្ទាល់ពីសំណាក់បណ្តាប្រទេសដែលជាក្រុមអ្នកនាំចូល ដូចជាសហរដ្ឋអាមេរិក 30.1 ភាគរយ ប្រទេសសិង្ហបុរី 14.8 ភាគរយ ប្រទេសចិន 6.1 ភាគរយ ប្រទេសជប៉ុន 6 ភាគរយ ប្រទេសអាល្លឺម៉ង់ 5.5 ភាគរយ ប្រទេសអង់គ្លេស 4.7 ភាគរយ ប្រទេសកាណាដា 4.2 ភាគរយ ប្រទេសហុងកុង 3.8 ភាគរយ ប្រទេសថៃ3.7 ភាគរយ ប្រទេសប៊ែលហ្ស៊ិក2.7 ភាគរយ ប្រទេសវៀតណាម 2.2 ភាគរយ និងប្រទេសហូឡង់ 2 ភាគរយ។

សម្លៀកបំពាក់ និងតម្បាញធ្វើពីសូត្រ ឬហូល ផាមួងខ្មែរ ដែលទទួលបានការគាំទ្រខ្លាំងពីអន្តរជាតិ
ខាងក្រោមនេះគឺជាប្រភេទមុខទំនិញដែលកម្ពុជានាំចេញបានច្រើនបំផុតគិតទៅលើទំហំប្រាក់ចំណូលដែលទទួលបានសរុបសម្រាប់ឆ្នាំ2020កន្លងទៅនេះ៖
1. សៀវភៅកាសែត និងរូបថតប្រមាណជា 383.8 លានដុល្លារ ឬត្រូវជា 2.2 ភាគរយនៃការនាំចេញសរុប
2. គ្រាប់ធញ្ញជាតិប្រមាណជា 471.2 លានដុល្លារ ឬត្រូវជា 2.7 ភាគរយ
3. រថយន្តប្រមាណជា 559.4 លានដុល្លារ ឬត្រូវជា 3.2 ភាគរយ
4. ឧបករណ៍គ្រឿងសង្ហារឹមប្រមាណជា 638.4 លានដុល្លារ ឬត្រូវជា 3.6 ភាគរយ
5. ម៉ាស៊ីននិងឧបករណ៍អគ្គិសនីប្រមាណជា 762.1 លានដុល្លារ ឬត្រូវជា 4.3 ភាគរយ
6. ផលិតផលពីស្បែកសត្វប្រមាណជា 1,000 លានដុល្លារ ឬត្រូវជា 5.7 ភាគរយ
7. ស្បែកជើងប្រមាណជា 1,100 លានដុល្លារ ឬត្រូវជា 6.3 ភាគរយ
8. សម្លៀកបំពាក់មិនគិតបញ្ចូលប្រភេទតម្បាញសូត្រ ឬហូល ផាមួង ប្រមាណជា 2,300 លានដុល្លារ ឬត្រូវជា 13 ភាគរយ
9. ត្បូង និងលោហៈមានតម្លៃប្រមាណជា 3,000 លានដុល្លារ ឬត្រូវជា 17.2 ភាគរយ
10.សម្លៀកបំពាក់ និងតម្បាញធ្វើពីសូត្រ ឬហូល ផាមួង និងគ្រឿងបន្លាស់សរុបប្រមាណជា 5,200 លានដុល្លារ ឬត្រូវជា 29.3 ភាគរយ
ប្រភព (https://www.worldstopexports.com/cambodias-top-10-exports/)

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content