អាជីវកម្ម ៖ យើងមិនអាចនិយាយបានទេថា រាល់អាជីវកម្មទាំងអស់ដែលបានបង្កើតឡើងគឺសុទ្ធតែប្រឈមមុខទៅនឹងភាពបរាជ័យនោះទេ ប៉ុន្តែគេអាចនិយាយបានថាភាគច្រើនអាជីវកម្មដែលបង្កើតឡើងថ្មីគឺជួបនឹងបញ្ហាប្រឈម ដោយក្នុងនោះអាជីវកម្មខ្លះខ្វះខាតជំនាញ និងបទពិសោធន៍ ខ្លះខ្វះខាតដើមទុនគ្មានការគ្រប់គ្រងចរន្តសាច់ប្រាក់ ខ្លះការអត់ធ្មត់ព្រមទាំងកើតមានវិបត្តហិរញ្ញវត្ថុព្រមគ្នា ហើយខ្លះទៀតខ្វះធនធានមនុស្សជាដើម។ អ្នកជំនាញផ្នែកប្រឹក្សាអាជីវកម្មខ្នាតតូច និងមធ្យមបានធ្វើការកត់សម្គាល់ថា ភាគច្រើនចំណុចខ្វះខាតរបស់សហគ្រិនទាំងនោះមាន4ចំណុចសំខាន់ៗដូចបង្ហាញជូនខាងក្រោមនេះ ៖
1.ឧបសគ្គនៃផ្នែកហិរញ្ញវត្ថុ៖គ្រប់គ្នាសុទ្ធតែបានគិតដល់បញ្ហាហិរញ្ញវត្ថុជាចំណុចចាប់ផ្តើម ប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនអាចនឹងមានការធ្វេសប្រហែសនូវចំណុចសំខាន់ចំនួន2ផ្សេងទៀត នោះគឺទី1 ការគណនាប្រាក់ចំណូលមិនបានច្បាស់លាស់ធៀបទៅនឹងប្រាក់ចំណាយប្រចាំខែ ហើយទី2 គឺការគណនាទៅលើការចំណាយលើសង្វាក់ផលិតកម្មមិនបានលម្អិត ហើយជាលទ្ធផលវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំរបស់អាជីវកម្ម។
2.កង្វះខាតផ្នែកជំនាញគ្រប់គ្រង៖ ជាទូទៅម្ចាស់អាជីវកម្មខ្នាតតូចតែងដើរតួជាបុគ្គលិកផងជាគណនេយ្យផង និងជាអ្នកគ្រប់គ្រងផង ពោលគឺស្ទើរតែគ្រប់តំណែងការងារទាំងអស់ដែលមាន។ ការប្រកាន់យកការងារច្រើនផ្នែកក្នុងពេលតែមួយវាប្រាកដណាស់ថាប្រសិទ្ធភាពនៃការគ្រប់គ្រងមិនអាចកើតមាននោះទេ។ ក្នុងន័យនេះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានការគ្រប់គ្រប់ និងមានបំណែងចែកការងារឱ្យបានច្បាស់លាស់ ជាពិសេសការចាត់ថ្នាក់បុគ្គលិកទៅតាមជំនាញនីមួយៗ ហើយប្រគលើការងារឱ្យគេបំពេញ ហើយម្ចាស់អាជីវកម្មចាំទទួលយកលទ្ធផលដើម្បីផ្ទៀងផ្ទាត់ងាយស្រួលក្នុងការធ្វើផែនការអាជីវកម្មបន្ត។
3.ផែនការអាជីវកម្មដែលមិនមានប្រសិទ្ធភាព៖
“ម្ចាស់អាជីវកម្មខ្នាតតូចជាក្រុមមនុស្សដែលមានវ័យក្មេង និងមានភាពតក់ក្រហល់ទៅលើចំណង់ និងបំណងចង់បានរបស់ខ្លួន ប៉ុន្តែនៅពេលដែលពួកគេបានរៀបចំផែនការអាជីវកម្មក្នុងរយៈពេលដ៏ខ្លីណាមួយនោះ វានឹងធ្វើឲ្យវាមានចន្លោះប្រហោង ហើយនៅពេលដែលពួកគេចាប់ផ្តើមធ្វើប្រតិបត្តិការពួកគេនឹងជួបបញ្ហាភ្លាមក៏មាន។ ដូចនេះផែនការអាជីវកម្មត្រូវតែប្រាកដថាលម្អិតតាមដែលអាចធ្វើទៅបាន ដោយក្នុងនោះសូម្បីតែបញ្ហាបុគ្គលិក ឬសន្តិសុខម្នាក់ ក៏អាចបង្កទៅជាបញ្ហាដែលពិបាកដោះស្រាយបានដែរ”
4.គ្មានជំនាញទីផ្សារ៖ តើអ្នកបានយល់ទេថា អ្វីជាការកំណត់គោលដៅទីផ្សារ? តើវិធីណាខ្លះដែលអាចយកផលិតផល ឬសេវាកម្មរបស់អ្នកបង្ហាញទៅកាន់អតិថិជនគោលដៅឲ្យបាលយល់ពីគុណភាពរបស់វា? តើត្រូវចំណាយពេល និងធនធានប៉ុន្មានដើម្បីផ្សព្វផ្សាយ? ទាំងអស់នេះគឺជាបញ្ហា ដែលអ្នកចាំបាច់ត្រូវតែពិចារណា គូសវាសអំពីយុទ្ធសាស្ត្រឱ្យបានរួចរាល់មុនពេលចាប់ដំណើរការអាជីវកម្មរបស់អ្នក។ បច្ចុប្បន្ន វិធីសាស្ត្រក្នុងការផ្សព្វផ្សាយមួយចំណែកធំត្រូវបានគេពឹងផ្អែកទៅលើបច្ចេកវិទ្យា ឬប្រព័ន្ធទំនាក់ទំនាក់សង្គមដែលក្រៅពីបណ្តាញសង្គម facebook នៅមាន ដូចជា Telegram, whatsapp, SMS, YouTube, Linked-in, twitter, Blogger, Skype រួមជាមួយបណ្តាញផ្សេងៗមួយចំនួនដែលសុទ្ធតែជាមធ្យោបាយក្នុងការជំរុញការផ្សព្វផ្សាយអំពីផលិតផលទៅកាន់ទីផ្សារ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content