រដ្ឋមន្រ្តីទេសចរណ៍ ៖ ទីផ្សារទេសចរណ៍ពីប្រទេសចិន និងឥណ្ឌា នឹងជួយជំរុញកំណើនទេសចរនៅកម្ពុជា

សៀមរាប ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ចរន្តទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ គ្រាដែលរាជរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកសារព័ត៌មាន ខិតខំរួមគ្នាក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជានៅខេត្តសៀមរាបកាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា លំហូរទេសចរបរទេសដែលនឹងជួយជំរុញកំណើនមកកាន់កម្ពុជា គឺមកពីទីផ្សារប្រទេសចិន និងឥណ្ឌា បន្ថែមលើទេសចរមកពីអឺរ៉ុប អាមេរិក និងប្រទេសក្នុងតំបន់អាស៊ាន ដោយសាររាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា តាមរយៈការបើកជើងហោះហើរត្រង់។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ទីផ្សារចិន និងឥណ្ឌា គឺជាទីផ្សារទេចរណ៍អាទិភាពរបស់ប្រទេសកម្ពុជា ហើយដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា ចូលមកក្នុងប្រទេសកម្ពុជាបានច្រើន រាជរដ្ឋាភិបាលនឹងបើកជើងហោះហើរត្រង់ពីកម្ពុជា ទៅទីកាន់ក្រុងញូដេលី នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ»។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ៖ ក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្ត « បង្កើន ៥ និងអភិវឌ្ឍន៍៣» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។ យុទ្ធសាស្រ្តថ្មីនេះ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេស​ចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានកំណត់រួមមាន៖ ភាពប្រកួតប្រជែងទេសចរណ៍, ចីរភាពទេសចរណ៍, និងបរិយាបន្នទេសចរណ៍។

សូមបញ្ជាក់ថា យុទ្ធសាស្ត្របង្កើន៥ ដែលជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់ពង្រឹងវិស័យទេសចរណ៍ទាំងមូលរួមមាន៖

១-បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ។

២-បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ ដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាព និងពិភពលោកចាប់អារម្មណ៍មកទស្សនា។

៣-ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងនៃការធ្វើដំណើររបស់ភ្ញៀវ និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីសម្រួលការធ្វើដំណើរ និងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។

៤-បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរដោយផ្អែកលើបេតិកភ័ណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរ ភាពជាខ្មែរ និងពង្រឹងសេវាទេសចរណ៍ សេវាមួយស្តង់ដារមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតងសម្រាប់ផលិតផល និងសេវាទេសចរណ៍ទាំងនៅកម្រិតថ្នាក់ជាតិ និងតំបន់អាស៊ាន ដើម្បីបង្កើតច្រករបៀងទេសចរណ៍។

៥-បង្កើនការអភិវឌ្ឍធនធានគោលដៅទេសចរណ៍ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ជំរុញការវិនិយោគនៅតាមតំបន់ទេសចរណ៍។

ដោយឡែក ចំពោះការអភិវឌ្ឍ ៣ ដើម្បីគាំទ្រ និងជំរុញការអនុវត្តបង្កើន ៥ រួមមាន ៖

ទី១. អភិវឌ្ឍរចនាសម្ពន្ធស្ថាប័ន និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ ដោយរាប់ទាំងការគិតគូរដល់ការរៀបចំបង្កើតក្រុមប្រឹក្សាជាតិទេសចរណ៍ និងការពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMOs) តាមរាជធានី-ខេត្ត និងគោលដៅទេសចរណ៍សំខាន់ៗ ដោយបង្កើនកិច្ចសហការភាពជាដៃគូរវាងរដ្ឋនិងឯកជន និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានា។

ទី២. អភិវឌ្ឍបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដោយត្រូវមានផែនការ និងធនធានច្បាស់លាស់ក្នុងការអនុវត្តស្របតាមដំណាក់កាលឌីជីថលនីយកម្ម (Digitization) ឌីជីថលូបនីយកម្ម (Digitalization) និងបរិវត្តកម្មឌីជីថល (Digital Transformation)។

ទី៣. អភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ និង​សីលធម៌សម្រាប់បុគ្គលិក-និយោជិត និយោជកនិងន្ត្រីរាជការព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនធ្វើយ៉ាងណាធានាបានថាបុគ្គលិកម្នាក់មានជំនាញមួយ ជាពិសេសបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាអាស៊ានព្រមទាំងលើកកម្ពស់សុខមាលភាពមន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ បរិយាបន្ន។

ជាផ្នែកមួយនៃការជួយដល់វិស័យទេសចរណ៍ ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ពុយ គា បានគាំទ្រដល់ការជួយជំរុញការផ្សព្វផ្សាយរបស់សារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីជាការចូលរួមចំណែកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។

គួរតំលឹកដែរថា កាលពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែត បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណ ៥០នាក់ មកពី៣១ស្ថាប័ន ទៅកាន់តំបន់សក្តានុពលទេសចរណ៍នានាក្នុងខេត្តសៀមរាប ដើម្បីជួយផ្សព្វផ្សាយពីទីតាំងរមណីយដ្ឋាន  និងផលិតផលទេសចរណ៍ថ្មីៗ ឱ្យអ្នក ទេសចរក្នុងស្រុក និងក្រៅស្រុក បានដឹងកាន់តែទូលំទូលាយ។

ផលិតផលទេសចរណ៍ថ្មីៗ ដែលត្រូវបានបង្កើតឡើងបន្ថែមលើការចូលទស្សនាប្រាង្គប្រាសាទបុរាណមានដូចជា៖ ឧទ្យានទស្សនាពពួកមច្ឆជាតិ និងសត្វព្រៃ Angkor Wildlife & Aquarium, ការជិះកន្រ្តកកម្ពស់៨០ម៉ែត្រមើលជុំវិញក្រុ ង សៀមរាប, ការជិះរទះគោ, ដំណើរទេសចរណ៍ដោយជិះរថយន្ត JEEPទៅកាន់សហគមន៍ទេសចរណ៍ក្នុងខេត្តសៀមរាបដូចជា៖ សហគមន៍ទេសចរធម្មជាតិកំពង់ភ្លុក តំបន់ទេសចរណ៍ភូមិព្រះដាក់ដែលនៅរក្សានូវវប្បធម៌ប្រពៃណីតំាងពីជូនតាមានជាអាទិ៍ធ្វើសិប្បកម្មដោយដៃ និងម្ហូបអាហារប្រចាំតំបន់ និងបង្អែមខ្មែរ ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ