ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ថា យើងទទួលបានសិទ្ធិផលិតវ៉ាក់បង្ការជំងឺកូវីដ-១៩ ពីចិន។សម្តេចតេជោបានថ្លែងថា យើងស្វះស្វែងក្នុងការស្នើភាគីចិន ដើម្បីអាចមានលទ្ធភាពក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេស ហើយយើងនឹងអាចទិញវ៉ាក់សាំង ដែលផលិតនៅកម្ពុជា។

កាលព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោថា កម្ពុជាគ្រោងនឹងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជាផលិតផលសម្រេចចុងក្រោយនៅកម្ពុជាឆាប់ៗ បន្ទាប់ពីសម្តេចបានស្នើសុំទៅថ្នាក់ដឹកនាំប្រទេសចិន តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្រាប់ការបង្កើតរោងចក្រផលិតវ៉ាក់សាំងចិន នៅកម្ពុជា ។សម្តេចតេជោ ចំពោះប្រភពវ៉ាក់សាំង (វត្ថុធាតុដើម) គឺស្នើសុំចេញពីប្រទេសចិន ដើម្បីយកមកផលិតនៅកម្ពុជា ព្រោះការធ្វើដូច្នេះបាន នោះកម្ពុជា អាចទិញវ៉ាក់សាំងផលិតនៅកម្ពុជាផង និងការផលិតនូវផលិតផលសម្រេចចុងក្រោយវ៉ាក់សាំងកូវីដ-១៩ ដែលជាប្រភេទវ៉ាក់សាំង ស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម នៅកម្ពុជា គឺដើម្បីផ្តត់ផ្គង់ប្រទេសផ្សេងៗទៀតតាមការបញ្ជាទិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content