ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលដ៏ខ្លីខាងមុខនេះនឹងមានក្រុមហ៊ុនដំឡើងរថយន្ត Toyota នៅទីនេះ ដែលនឹងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាបន្ថែមទៀត ហើយសមិទ្ធផលទាំងអស់នេះបានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea (Cambodia) របស់ជប៉ុននៅកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញនូវក្តីរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀនៅកម្ពុជាមានការរីកចម្រើនជាមួយនឹងទុនកើនដល់ ៦០០លានដុល្លារ និងមានកម្មករបម្រើការងាររហូតដល់៦ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ជំនឿចិត្ត ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀរបស់ជប៉ុននៅកម្ពុជា តាមគោលនយោបាយវិនិយោគរបស់កម្ពុជាគឺ (ត្រីណាមកមុនចាប់យកមុន) គឺមិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ។ កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុតនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ”

សម្តេចតេជោ បានរំលឹកថា កន្លងមកនេះ មានក្រុមហ៊ុនមួយបានស្នើឱ្យសម្តេចបញ្ឈប់ការវិនិយោគរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា កាលពីឆ្នាំ២០១០ តែត្រូវបានសម្តេចបញ្ជាក់ទៅវិញថា សម្តេចមិនអាចបំពានការសម្រេចរបស់សម្តេចបាននោះឡើយ។ សម្ដេចពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា និងជាលើកទី៤ហើយ ដែលបានមកសួរសុខទុក្ខដោយផ្ទាល់ដល់បុគ្គលិក កម្មករ កម្មការិនី ទាំងអស់នៃក្រុមហ៊ុនក្រុមមីនេបៀនាពេលនេះ។
សម្តេចតេជោ ក៏បានថ្លែងកោតសរសើរភាពសុខដុមរវាងរោងចក្រមីនេបៀ និងកម្មកររោងចក្រ ដោយមិនដែលមានផ្ទុះបាតុភាពអ្វីទាំងអស់ជាមួយកម្មករ និងបានកត់សម្គាល់ថា ភាពសុខដុមនៅក្រុមហ៊ុនមីនេបៀ ជាពិសោធន៍ល្អនៃការគ្រប់គ្រង ដោយបានណែនាំរោងចក្រនានា យកពិសោធន៍គ្រប់គ្រងពីក្រុមហ៊ុនមីនេបៀផងដែរ។ សូមបញ្ជាក់ថាក្រុមហ៊ុនមីនីបៀជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា រហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content