ការកាត់បន្ថយកាកសំណល់ គឺជាការងារអាទិភាពបំផុតចំពោះពិភពលោកដើម្បីអាចទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ពីព្រោះថា ជារៀងរាល់ឆ្នាំកាកសំណល់បានបញ្ចេញឧស្ម័នកាបូនិកដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងស្រទាប់បរិយាកាសនៃភពផែនដី។
នៅអាស៊ីអាគ្នេយ៍ ក្រៅតែពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហើយនោះ វិស័យឯកជនក៏កំពុងព្យាយាមចូលរួមចំណែកនៅក្នុងកិច្ចការងារនេះផងដែរដោយក្នុងនោះអាជីវកម្មកើតថ្មីជាច្រើនបាន និងកំពុងលេចចេញជារូបរាងដើម្បីអាចជួយដោះស្រាយបញ្ហានេះជាមួយគ្នា។

Startup ជាច្រើនបានកកើតឡើងក្នុងគោលបំណងទប់ស្កាត់បញ្ហាកាកសំណល់នៅក្នុងតំបន់ ប៉ុន្តែក្នុងនោះគេមើលឃើញថា Startup ថ្មីចំនួន២ដែលកំពុងមានសកម្មភាពការងារមានប្រសិទ្ធភាពជាងគេបំផុត និងអាចជួយកាត់បន្ថយកាកសំណល់ទៅរាប់សិបតោនជារៀងរាល់ឆ្នាំ ជាពិសេសនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាប្រភេទអាជីវកម្មកើតថ្មីដ៏ពេញនិយមមួយនៅឥណ្ឌូនេស៊ី Siklus មានជំនាញពិសេសក្នុងការផ្តល់សេវាកម្មបំពេញតម្រូវការផ្នែកទំនិញប្រើប្រាស់ក្នុងគេហដ្ឋានប្រចាំថ្ងៃមានដូចជាសាប៊ូដុសខ្លួន សាប៊ូបោកសម្លៀកបំពាក់ ឬប្រេងឆាជាដើម។

អ្នកប្រើប្រាស់ Siklus តាមរយៈ App ឬផ្ញើសារតាម Whatsapp អាចធ្វើការបញ្ជាទិញផលិតផលទាំងនោះឲ្យភ្នាក់ងារដឹកជញ្ជូនផ្ទាល់ទៅដល់គេហដ្ឋានរបស់ពួកគេដោយមិនចាំបាច់ធ្វើការបោះបង់ចោលនូវដប និងប្លាស្ទិកចាស់ៗ ឬត្រូវធ្វើដំណើរទៅផ្សារឡើយ ហើយបច្ចុប្បន្នវាកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជួយបានកាត់បន្ថយការបោះចោលកាកសំណល់ប្លាស្ទិកនិងការធ្វើដំណើរចរាចរមិនចាំបាច់បានយ៉ាងច្រើន ជាពិសេសអាចកាត់បន្ថយចំណាយថ្លៃដើមជូនអ្នកប្រើប្រាស់ដល់ទៅ៣០ភាគរយទៀតផង។
ដោយឡែកនៅប្រទេសកម្ពុជា និងប្រទេសវៀតណាមវិញ Tontoton កំពុងធ្វើការងារយ៉ាងមមាញឹកដើម្បីអាចទប់ស្កាត់ការបោះបង់ចោលសំបកប្លាស្ទិកដែលមិនអាចកែច្នៃឡើងវិញមុនពេលដែលវាហូរចូលទៅដល់សមុទ្រ។ តាមរយៈសេវាកម្មទិញយកសំបកប្លាស្ទិកនិងថ្លឹងជាគីឡូរបស់ក្រុមអ្នករើសអេតចាយអាចទាញយកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។
Tontoton មិនមានប្រព័ន្ធកែច្នៃកាកសំណល់ ឬគ្រប់គ្រងកាកសំណល់ធន់ធ្ងន់នោះទេ ប៉ុន្តែវាជាអាជីវកម្មដែលទទួលស្គាល់ដោយប្រព័ន្ធ Plastic Credit System ពីព្រោះថាក្រៅតែពីអាចជួយឲ្យក្រុមអ្នករើសអេតចាយទទួលបានចំណូលនោះ វាក៏ជាកម្មវីធីដែលជួយឲ្យមានការបោសសំអាតនៅក្នុងមជ្ឈដ្ឋាន ហើយមិនត្រឹមតែប៉ុណ្ណោះ Tontoton ក៏មានទាំងយុទ្ធនាការអប់រំពលរដ្ឋក្នុងសហគមន៍អំពីបញ្ហាបំពុល និងបញ្ហាកាកសំណល់នៅក្នុងសមុទ្រទៀតផង។
យោងតាមការស្រាវជ្រាវដោយ WEFORUM បានរកឃើញថា នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ Tontoton អាចជួយកាត់បន្ថយការប្រើប្រាស់ឡើងវិញនៃសំរាមប្លាស្ទិកដលទៅ ៦០០តោន ហើយនឹងបន្តប្រតិបត្តិការតាមធម្មតាជាមួយទំហំដ៏ច្រើន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content