ច្បាប់​វិនិយោគថ្មីរបស់​កម្ពុជា កំពុងហុចផល​ដល់​ការវិនិយោគ​​ថ្មីៗ និងជំរុញកំណើន​សេដ្ឋកិច្ច​របស់ខ្លួន

ភ្នំពេញ ៖ ក្រោយពេល​ព្រះមហា​ក្សត្រ​បានឡាយព្រះហស្ត​លេខា​ដាក់ឱ្យ​ប្រើ​ប្រាស់​នូ​វច្បាប់​ស្ដីពីការ​វិនិយោគ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​មន្ត្រីជាន់ខ្ពស់​កម្ពុជាយក​ទៅ​ផ្សព្វ​ផ្សាយដល់​បណ្ដាវិនិយោគិន​ក្នុង ​និងក្រៅ​ប្រទេស​ រហូតមកដលល់នេះ មាន​វិនិយោគិនជាច្រើន​ ទាំង​ក្នុង​ និងក្រៅ​ប្រទេស ​បានចាប់អារម្មណ៍​បណ្ដាក់ទុនជា​ហូរហែ និងបានហុច​ផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​ ទាំងអ្នក​វិនិយោគ ​ទាំងសេដ្ឋកិច្ច​កម្ពុជា​។

គួរ​បញ្ជាក់ថា ច្បាប់​វិនិយោគថ្មី​នៃព្រះរាជាណាចក្រកម្ពុជា​បានដាក់ឱ្យ​ប្រើប្រាស់​នៅថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២១ ប៉ុន្តែក្នុងអំឡុង​ពេលនេះ ព្រះរាជាណាចក្រកម្ពុជា និង​ពិភពលោក​ទាំងមូល​កំពុងជួបប្រទះនឹង​បញ្ហា​​ការ​​ឆ្លងរាលដាលនៃ​ជំងឺកូវីដ​១៩ ដូច្នេះក្នុងអំឡុងពេលនោះមិនទាន់​មានការ​វិនិយោគថ្មីៗ​មក​កម្ពុជា​នៅឡើ​យ​ ។ រហូតដល់​អំឡុងឆ្នាំ​២០២៣​ ទើប​កម្ពុជា​ និងពិភពលោក​ទាំងមូល​​បានដោះ​ស្រាយ​នូវ​បញ្ហា​ដែល​បណ្ដា​ល​មកពីជំងឺកូវីដ​១៩ និងទើប​មានការ​វិនិយោគថ្មីៗមកកម្ពុជា ។​

បើតាមការ​បញ្ជាក់ពីសម្ដេ​ចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​កន្លង​មក​​ថា​ ក្រោយការ​កកើត​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគចំនួន​ ១៧៣​គម្រោ​ង និងមានទុនវិនិយោគប្រមាណ​ ៤.១៥ពាន់​លានដុល្លារ​អាមេរិក ដែល​គម្រោង​វិនិយោគ​ទាំង​នេះ បាន​ផល​ពី​ច្បាប់​វិនិយោគ​ថ្មី​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា ។​

រហូតមកដល់​ឆ្នាំ២០២៤​នេះដែរ មន្ត្រីជាន់ខ្ពស់​កម្ពុជា​នៅតែ​បន្ត​ផ្សព្វផ្សាយ​​ពីច្បាប់​វិនិយោគ​ថ្មី​នៃព្រះរាជា​ណា​ច​​ក្រ​កម្ពុជា​​ទៅដល់​បណ្ដាវិនិយោគិន​បរទេស​​ជា​បន្តបន្ទាប់ និងទទួលបាន​ការ​​វិនិយោគ​ថ្មីៗចូលមកកម្ពុជា​ជាច្រើន​គម្រោង​ផងដែរ ។ ជាក់ស្ដែង​បើតាម​របាយការណ៍​ស្ថិតិ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​បង្ហា​ញ​ថា ​ក្នុង​រយៈពេល១ត្រីមាស​ដំបូង​ក្នុងឆ្នាំ ២០២៤​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ថ្មី និង​​គម្រោងពង្រីក​ផលិតកម្ម​វិនិយោគ​នៅកម្ពុជា​ចំនួន ១០៦​គម្រោង និង​មានទុន​វិនិយោគ​សរុប​ចំនួន ២,២​ពាន់​​​លានដុល្លារ​អាមេរិក ។​

ក្រៅពីនេះ ក៏មាន​ក្រុមវិនិយោគ​បរទេស​ជាច្រើនទៀត​ បាន និងកំពុង​ស្វែងរក​ការ​បណ្ដាក់​ទុន​វិនិយោគថ្មីៗនៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ស្រប​នឹង​រាជរដ្ឋាភិបាល​ បាន និងកំពុង​ផ្ដល់​អត្ថ​ប្រយោ​ជ​ន៍​​ជាច្រើនដល់​បណ្ដា​វិនិ​យោ​គិន​​តាម​រយៈច្បាប់​វិនិយោគ​ថ្មី​នៃព្រះរាជាណាចក្រកម្ពុជានៅឱកាស​នេះ ។

តាមរយៈច្បាប់​នេះដែរ​ ក្នុង​ឆ្នាំ២០២៤​នេះ រយៈ​ពេលតែប៉ុន្មានខែសោះមើលឃើញថា រំហូរ​វិនិយោទុន​ផ្ទាល់​ពី​បរទេស​របស់​កម្ពុជា​មានសន្ទុះកំណើន​ខ្ពស់ជាង​គេ​ក្នុង​ចំណោមបណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ ។ នេះ​គឺមកពី​ការផ្ដល់​ការអនុគ្រោះ​ជាច្រើនពីរាជរដ្ឋាភិបាលតាមរយៈ​ច្បាប់​ថ្មី ហើយក្នុងឆ្នាំ២០២៤នេះដែរ កម្ពុជា​ក៏​រំពឹងថា​នឹង​ទទួលបានការ​វិនិយោគពីខាងក្រៅ​ប្រទេស​ជាច្រើនទៀត​ ដែលនឹងជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ទៀតផងដែរ ដែលក្នុងនោះក៏មានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ការលែងកូនត្រី និងកូនក្តាមសេះ ជាគំរូបទដ្ឋាននៃកិច្ចសហការរដ្ឋ-ឯកជន ដើម្បី​ចីរភាពសេដ្ឋកិច្ចជលផលសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀប​ចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន

អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ៍

ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ( ADB) បានព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជា​ ជាថ្មី ដោយបានទម្លាក់ការព្យាករ​របស់ខ្លួន​ពី ​៤,១ភាគរយ មកនៅត្រឹម​៣,៩ភាគរយ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការ​ព្យាកររបស់​ធនាគារអន្តរជាតិមួយនេះ ដោយយោងលើ​កត្តាមួយចំនួន ជាក់ស្ដែង​ដូចជាការ​ធ្លាក់​ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦​នេះ

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​