សភាអាល្លឺម៉ង់ ៖ អ៊ុយក្រែនគួរតែទទួលបានការអភិវឌ្ឍច្រើនជាងនេះ បើគេសុខចិត្តធ្វើជាស្ពានតភ្ជាប់រវាងខាងកើត និងខាងលិច

មិនត្រឹមតែប្រទេសអ៊ុយក្រែននោះទេដែលកំពុងទទួលរងនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារបញ្ហាសង្គ្រាមវាយលុកដោយរុស្ស៊ី សូម្បីតែរុស្ស៊ីខ្លួនឯង និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុប ក៏កំពុងទទួលរងឥទ្ធិពលមិនតិចនោះទេ ទាំងសេដ្ឋកិច្ច នយោបាយថាមពល អតិផរណា ព្រមទាំងទីផ្សារភាគហ៊ុនផងដែរ។

សមាជិកសភាមួយរូបរបស់រដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី  Verena Hubertz បានលើកឡើងថា អ៊ុយក្រែន គួរតែទទួលបានឱកាសច្រើនជាងនេះ និងមានភាពរីកចម្រើនអភិវឌ្ឍន៍ខ្លាំង ប្រសិនបើអ៊ុយក្រែននឹងមិនស្ថិតក្នុងជំហជារបស់អ្នកណាម្នាក់មួយ ហើយសុខចិត្តធ្វើជាស្ពានតភ្ជាប់ដ៏សំខាន់រវាងអឺរ៉ុបខាងលិច និងខាងកើតទៅវិញ។

ធនាគារវិនិយោគ Goldman Sachs នៅក្រោយព្រឹត្តិការណ៍វាយប្រហារ២៤កុម្ភៈដោយរុស្សីទៅលើអ៊ុយក្រែនបានព្យាករណ៍ថា សេដ្ឋកិច្ចរុស្ស៊ីនឹងដាំក្បាលចុះដល់ទៅ-៧ភាគរយសម្រាប់ឆ្នាំ២០២២នេះ ខណៈដែលទណ្ឌកម្មជាបន្តបន្ទាប់កំពុងអនុវត្តទៅលើរដ្ឋាភិបាលក្រុងមូស្គូចំណែកឯអ៊ុយក្រែនវិញក៏នឹងទទួលរងផលប៉ះពាល់តិចជាងរុស្ស៊ីនោះដែរពីព្រោះថាសកម្មភាពពាណិជ្ជកម្មអាជីវកម្មប្រចាំថ្ងៃត្រូវបានផ្អាកដំណើរទាំងស្រុង និងអាចទទួលបានត្រឹមតែជំនួយប៉ុណ្ណោះនៅក្នុងស្ថានភាពនេះ។

លោកស្រីសមាជិកសភារូបនេះបានបន្តទៀតថា អ៊ុយក្រែនជាបន្ទាត់ក្រហមរវាងអឺរ៉ុប និងរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាក់ស្តែងរុស្ស៊ីក៏ធ្លាប់បានព្រមានផងដែរចំពោះការពង្រីកខ្លួនរបស់អឺរ៉ុបខាងលិចមកកាន់តំបន់ខាងកើត ជាពិសេសតាមរយៈសកម្មភាពយោធា ហើយការព្រមាននេះក៏មានរយៈពេលជាង២០ឆ្នាំមកហើយដែរ។ គួរបញ្ជាក់ថា ២០ឆ្នាំមកនេះជាក់ស្តែងអ៊ុយក្រែនទទួលបានឱកាសច្រើនណាស់រួចទៅហើយទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេស។

នេះបានក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរមួយទៅវិញដែលបណ្តាប្រទេសនៅអឺរ៉ុបបាននាំគ្នាធ្វើការសន្យានូវរឿងដែលមិនអាចកើតឡើងចំពោះអ៊ុយក្រែនចំពោះសមាជិកភាពរបស់សហភាពអឹរ៉ុប  EU និងជាសមាជិកភាពរបស់អង្គការណាតូ NATO នោះពីព្រោះថាវាបែរជាកំពុងទាញឲ្យអ៊ុយក្រែនធ្លាក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នាបែបយោធា និងជាការធ្វើតេស្តដ៏គ្រោះថ្នាក់បំផុតមួយ។

លោកស្រីក៏បានលើកឡើងអំពីការយល់ឃើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger កាលពីឆ្នាំ២០១៤ដែរថា វាគឺជាការពិតដែលរុស្សីគ្មានបំណងអ្វីក្រៅតែពីការរារាំងដ៏សំខាន់មួយនេះនោះឡើយប៉ុន្តែកន្លងមកអឺរ៉ុបនៅតែបន្តបង្ហាញភាពក្រអឺតក្រទមចំពោះរុស្ស៊ីហើយតែងតែបង្ហាញថារុស្ស៊ីគឺមិនមានអ្វីអស្ចារ្យឡើយរុស្សីមិនមែនជាមហាអំណាចដែលគួរឲ្យខ្លាចនោះឡើយ ហើយក្នុងប្រវត្តិសាស្ត្រអឺរ៉ុបតែងតែបានធ្វើឲ្យរុស្សីរងភាពអាម៉ាសជារឿយៗដែលសកម្មភាពទាំងនេះហាក់ដូចជាមិនបានហុចផលប្រយោជន៍អ្វីឡើយចំពោះភាគីខ្លួនឯងប៉ុន្តែគួរចំណាយពេលទាំងនោះក្នុងការស្វែងរកដំណោះស្រាយមួយទៅវិញ។

អាល្លឺម៉ង់អាចសម្រេចដាក់ទណ្ឌកម្មបានគ្រប់ពេលទៅលើរុស្សីនៅពេលនេះ ប៉ុន្តែលោកស្រីជឿជាក់ថាទណ្ឌកម្មទាំងឡាយនឹងមិនអាចធ្វើឲ្យរុស្សីនឹងក្លាយទៅជាអ្នករងគ្រោះខ្លាំងឡើយ ប៉ុន្តែបែរជាអាល្លឺម៉ង់នោះទេដែលនឹងទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងជារុស្សីហើយទណ្ឌកម្មទាំងនោះបានត្រឹមក្លាយជាសញ្ញាប្រាប់ថាអាល្លឺម៉ង់គឺបានចូលរួមសកម្មភាពខ្លះប៉ុណ្ណោះចំពោះបញ្ហាបច្ចុប្បន្នប៉ុន្តែប្រាកដណាស់សវានឹងមិនអាច

បញ្ចប់ជម្លោះនៅអ៊ុយក្រែនបានជាដាច់ខាត។ គួរឲ្យដឹងដែរថា លោកស្រី Verena Hubertz កើតនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ១៩៨៧ជាអ្នកនយោបាយផង និងជាអ្នកជំនួញផងមកពីគណបក្សសង្គមប្រជាធិបតេយ្យ SPD(Social Democratic Party)ហើយលោកស្រីត្រូវបានតែងតែជាសមាជិកសភាតំណាងឲ្យរដ្ឋ Rhineland Palatinate កាលពីឆ្នាំ២០២១កន្លងមកនេះប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ