ពងត្រីដ៏មានតម្លៃ Caviar ឬហៅថាជាពងត្រីមាសខ្មៅ ត្រូវបានគេទទួលស្គាល់ថា ជាអាហារដែលមានតម្លៃផ្តល់ភាពថ្លៃថ្នូរដល់អ្នកទទួលទាន និងមានប្រូតេអ៊ីនខ្ពស់ ល្អបំផុតសម្រាប់បំប៉នសុខភាពអ្នកទទួលទាន ជាពិសេសវាជាអាហារដែលកម្រ ដោយពងត្រីនេះមានទម្ងន់ត្រឹមតែ១ផោនប៉ុណ្ណោះ អាចមានតម្លៃរហូតទៅដល់ ៥៧ ០០០ដុល្លារ ឬប្រមាណជាជិត ១២០ ០០០ដុល្លារក្នុងមួយគីឡូក្រាម។

ពងត្រីប្រភេទ Caviar នេះមានប្រភពមកពីអំបូរត្រីម្យ៉ាងដែលមានឈ្មោះថា Sturgeon ដែលជាប្រភេទពូជត្រីមានដើមកំណើតរាប់លានឆ្នាំមកហើយរស់នៅក្នុងទឹកប្រៃ និងទឹកសាបផងដែរ ដែលមកដល់បច្ចុប្បន្នអំបូរនេះមានប្រហែលជាជិត ៣០ប្រភេទផងដែរ។
ប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសអ្នកនាំចេញពងត្រី Caviar ដល់ទៅជាងពាក់កណ្តាលនៃចំណែកទីផ្សារសកលលោក ហើយកសិដ្ឋាន Kaluga Queen តែមួយប៉ុណ្ណោះក្នុងប្រទេសចិនធ្វើជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុត និងកំពុងបន្តចិញ្ចឹមត្រី Sturgeon នេះដល់ទៅជាង ២០០ ០០០ក្បាល។

ពងត្រី Caviar នៅប្រទេសចិនត្រូវបានគេប្រដូចវាដូចជាមាសខ្មៅ (Black Gold) ដោយសារតែតម្លៃដ៏ថ្លៃរបស់វា១ផោនជាង ៥៧ ០០០ដុល្លារ ខណៈដែលត្រី Sturgeon មួយក្បាលអាចប្រមូលផលជាពងត្រីនេះដល់ទៅ ៣៣ផោន ឬប្រហែលជា១,៨៨លានដុល្លារក្នុងមួយក្បាលដែលវាត្រូវបានចិនប្រដូចត្រីនេះទៅនឹងរថយន្ត Ferrari ដែលអាចហែលនៅក្នុងទឹកបានយ៉ាងដូច្នោះដែរ។

កសិដ្ឋាន Kaluga Queen ស្ថិតនៅក្នុងទីក្រុង Quzhou ខេត្ត Zhejiang ប្រទេសចិន មានប្រវត្តិចិញ្ចឹមត្រី Sturgeon ជាយូរមកហើយហើយយោងតាមការបញ្ជាក់របស់ប្រធានគ្រប់គ្រងនៅទីនេះបានឲ្យដឹងថា ត្រីនៅទីនេះត្រូវបានចិញ្ចឹមក្រោមការយកចិត្តទុកដាក់បំផុតនៅក្នុងទន្លេដែលបង្កើតឡើងដោយមនុស្សមានទំហំប្រមាណជា ២២១ម៉ាលការ៉េ។ ត្រីនេះត្រូវបានដាក់ឲ្យស៊ីចំណីដែលមានគុណប្រយោជន៍ជាច្រើន ដូចជា បង្គាគ្រាម សណ្តែក និងសារជាតិចិញ្ចឹមប្រកបដោយវីតាមីនជាច្រើនប្រភេទទៀត ហើយដើម្បីអាចទទួលផលបានត្រីមួយក្បាលទាមទាអាយុកាលរហូតទៅដល់៧ឆ្នាំជាមួយនឹងប្រវែងយ៉ាងហោចណាស់១៣ហ្វីត ឬប្រហែលជាជិត៤ម៉ែត្រ។ គួរឲ្យដឹងដែរថា ពងត្រី Caviar Caviar អាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដូចជា វីតាមីន និងសារធាតុរ៉ែ ជួយបង្កើនភាពស៊ាំប្រព័ន្ធសរសៃប្រសាទ ព្រមទាំងផ្តល់នូវសារជាតិដែក ម៉ាញ៉េស្យូម និងសេលេញ៉ូមផងដែរ ហើយមានមុខងារផ្សេងទៀតដែលវាអាចជួយដល់បេះដូងឱ្យមានសុខភាពល្អ ហើយប្រសិនបើចំពោះស្ត្រីមានផ្ទៃពោះវិញនៅពេលដែលទទួលទានអាហារប្រចាំថ្ងៃនោះវានឹងអាចជួយដល់ការលូតលាស់ខួរក្បាល ភ្នែករបស់ម្តាយ និងទារកបានល្អ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content