តម្រូវការឃ្លាំងកើនឡើង​ខ្ពស់​ ខណៈដែលអ្នកអភិវឌ្ឍន៍​សម្រុក​សាងសង់បន្ថែមនៅតាមតំបន់ជាយក្រុង​

ភ្នំពេញ ៖ ស្ថិតក្នុង​ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នៅមិនទាន់មានភាពច្បាស់លាស់​នៅ​ឡើយ​នោះ ប៉ុន្តែមានផ្នែក​ខ្លះ​នៃវិស័យមួយនេះនៅ​តែបន្តមានតម្រូវការទីផ្សារ ​និងមានហាង​ឆេងខ្ពស់ដដែល ជាក់ស្ដែង​មួយរយៈ​ចុងក្រោយនេះ គេឃើញថាតម្រូវការ​ឃ្លាំង​សម្រាប់ជួល​បន្តមាន​កំណើ​ន​គួ​រ​​ឱ្យ​កត់សម្គាល់ ហើយ​អ្នកអភិវឌ្ឍន៍ក៏​នាំគ្នា​សាង​សង់​ឃ្លាំងបន្ថែម​ដើម្បីបំពេញតាមតម្រូវការ​ជាក់ស្ដែង ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញ​ ។

​លោក ចាន់ វិច្ឆិកា អ្នកជំនួញ​នៅក្នុងទីផ្សារ​អចលនទ្រព្យមួយរូប​បានលើកឡើងថា តម្រូវការ​ឃ្លាំង​នៅតែបន្ត​មាន​ ទោះជាក្នុងគ្រាដែលមានវិបត្តិជំងឺកូវីដនៅកម្ពុជាក៏តម្រូវការមិនធ្លាក់ចុះដែរ។ ដោយឡែករហូតមកដល់បច្ចុប្បន្ន​នេះ តម្រូវ​ការ​ជួលឃ្លាំងកាន់តែមានកំណើន​ខ្ពស់ ដែលធ្វើឱ្យវិនិយោគិន​ និង​អ្នករកស៊ីក្នុងវិស័យ​នេះបា​ន​ស្វែ​ង​​រ​ក​ទិញដីនៅតំបន់ជាយក្រុង ជាប់ផ្លូវធំៗ ​ដើម្បី​ទុក​ជួល​ឱ្យ​​ម្ចាស់ទំនិញ និង​ម្ចាស់រោងចក្រនានា​ដែលកំពុងវិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្តថា សព្វថ្ងៃ​នេះ ទីផ្សារ​ឃ្លាំងអត់ពិបាក​រកម៉ូយ​ឬអតិថិជននោះទេ ឱ្យតែមានឃ្លាំង​គឺ​មានអ្នក​ជួល​ហើយ ប៉ុន្តែគេមើលទៅ​លើទីតាំង​ដែរ បើសិនជា​ទីតាំង​ដែល​អាច​ឱ្យរថយន្ត​ដឹកទំនិញចេញ​ចូល​បាន គឺ​មិន​ពិបាក​រកភ្ញៀវ​ជួល​នោះឡើយ​ ហើយការរកស៊ីសាងសង់ឃ្លាំង​ក៏មិនពិបាកដែរ​គឺ​សង់ហើយចាំតែយក​លុយ​ប៉ុណ្ណោះ ។​ យ៉ាងណាក្ដី​ ថ្វីត្បិតតែតម្រូវការ​ឃ្លាំង​មាន​ការកើនឡើង​ខ្ពស់ក៏ពិត​​មែន តែតម្លៃ​មិនទាន់ឡើ​ងនោះ ទេ ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយឃ្លាំង​ធម្មតា​ៗ​យើងអាច​ជួល​បានក្នុង​តម្លៃ ប្រមាណ២ទៅ​៥ដុល្លារ​​អា​មេ​រិក​ ទៅតាមទីតាំង​និងទំហំ ប៉ុន្តែជាទូទៅ​​ឃ្លាំង​ដែល​មានតម្លៃ រង្វង់​២ដុល្លារ​អាមេរិក​ក្នុងមួយមួយ​ម៉ែត្រការ៉េ គឺមានតម្រូវការខ្ពស់​ និងមាន​អ្នកស្វែងរកជួលច្រើន​ ។

បើតាមលោកឌឹត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន​ ឡាក់គីរៀល​អ៊ីស្ទេត​បានលើកឡើងថា ក្នុង​បរិបទ​នៃវិបត្តិកូវីដ​១៩ គឺបាន​វិស័យឧស្សាហកម្ម​នេះហើយ បានជួយ​ដល់​ទីផ្សារ​អចលនទ្រព្យ​ឱ្យ​នៅ​មាន​ដំណើរការ​ទិញលក និងជួល ហើយក្នុងអំឡុង​នេះដែរ យើង​មើលឃើញថា​អ្នកវិនិយោគ​​នៅតែបន្ត​បណ្ដាក់ទុនវិនិយោគ ធ្វើឱ្យ​តម្រូវ​ការ​ដីធ្លី​សម្រាប់សាងសង់​រោងចក្រ សាង​សង់​ឃ្លាំង​សម្រាប់ជួល​នៅតែ​មាន​ និងធ្វើឱ្យ​មានចរន្ត​ទិញលក់​ និងជួល​បន្តបន្ទាប់ ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​ Advance បាន​ចាត់ថ្នាក់​តំបន់ដែល​ជា​បណ្ដុំ​ឧស្សាហកម្ម​នៅជុំវិញ​រាជធានីភ្នំពេញ​ក្នុងនោះ​មានដូចជា​តំបន់​ផ្លូវ​ជាតិលេខ​២ ផ្លូវជាតិលេខ​៣ និង​ផ្លូ​​វ​ជាតិលេខ ៤ ។ តំបន់ទាំង​នេះ ជាតំបន់​ដែល​ពោរពេញដោយរោងចក្រ​ និងឃ្លាំង​ ព្រោះវាជា​តំបន់ដែលមាន​ងាយស្រួលក្នុងការ​ដឹកទំនិញចេញ​ទៅ​កំពង់ផែ​អន្តរជាតិ​ទឹកជ្រៅ ក្រុង​ព្រះសីហនុ និង​តំបន់​ព្រំដែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ