បរទេស៖ California នៃសហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជារដ្ឋមួយដែលមានអាកាសធាតុក្តៅខ្លាំង ហើយអាកាសធាតុកម្រនឹងចុះត្រជាក់ខ្លាំងណាស់ ដោយជារៀងរាល់ឆ្នាំក៏មិនសូវជាមានអាកាសធាតុសំណើមបានយូរនោះដែរ ដែលជាកត្តានាំឲ្យមានការផ្គត់ផ្គង់ទឹកដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ រដ្ឋបាល California បានកែប្រែស្ថានការដ៏លំបាកនេះ ដោយការចម្លងបច្ចេកវិទ្យារបស់ឥណ្ឌា ហើយថែមទាំងយកគំរូតាមស្ទើរទែដូចគ្នាទាំងស្រុងទៅលើការរៀបចំប្រព័ន្ធធារាសាស្ត្រដោយការបំពាក់បន្ទះសូឡាពីលើដើម្បីកាត់បន្ថយកំដៅរំហួតទឹក ហើយបង្កើតបានជាថាមពលអគ្គិសនីថែមទៀត។

រដ្ឋ California មានបណ្តាញប្រឡាយទឹកស្រោចស្រពដ៏ធំបំផុតនៅលើពិភពលោក ប៉ុន្តែដោយសារតែអាកាសធាតុមិនសូវអំណោយផល ឬគិតជាមធ្យមក្នុងមួយឆ្នាំរដ្ឋមួយនេះត្រូវទទួលរងនូវកម្តៅពីពន្លឺព្រះអាទិត្យក្ដៅខ្លាំងរហូតដល់ប្រមាណ ២២៩ថ្ងៃ ហើយជាញឹកញាប់គឺតែងតែទទួលរងផលប៉ះពាល់ដោយសារតែកង្វះខាតទឹកស្រោចស្រពដំណាំកសិផលរបស់ខ្លួន។

ក្បួនធារាសាស្ត្រថ្មីដែលរដ្ឋបាលអាមេរិកគ្រោងនឹងដំណើរការនោះគឺជាការសាងសង់បន្ទះសូឡារាប់រយម៉ឺនសន្លឹកបញ្ឈរនៅពីលើប្រឡាយទឹករបស់ខ្លួន ជាមួយនឹងក្ដីរំពឹងថា វិធីនេះនឹងអាចជួយឲ្យរដ្ឋ California ទាំងមូលអាចសន្សំសំចៃទឹករហូតទៅដល់ ៦៣,៥ ពាន់លានហ្គាឡុង ឬស្មើនឹង ២៤០,៣៧ ពាន់លានលីត្រក្នុងមួយឆ្នាំដែលធ្លាប់រីងស្ងួតដោយសារកំដៅថ្ងៃ និងខ្យល់ស្ងួត។ ក្រៅពីនេះ តាមរយៈប្រព័ន្ធបន្ទះសូឡាដែលសង់រួចទាំងនេះក៏អាចជួយបង្កើនតំបន់បៃតងដ៏សន្ធឹកសន្ធាប់ ខណៈដែលរដ្ឋបាលនៃរដ្ឋមួយនេះក៏គ្រោងបន្ថែមបំពាក់ម៉ាស៊ីនរុញទឹកឲ្យហូរនៅតាមប្រឡាយដើម្បីអាចទាញយកថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ថែមទៀតផង។ ផ្អែកតាមការស្រាវជ្រាវបានបង្ហាញថា បច្ចេកទេសដែលមានប្រភពមកពីប្រទេសឥណ្ឌា និងទទួលបានលទ្ធផលល្អតាំងពីឆ្នាំ២០១៤មកនេះ មិនត្រឹមតែអាចការពារភាពរីងស្ងួតរបស់ទឹកដែលស្ថិតនៅក្នុងប្រឡាយនោះទេ ប៉ុន្តែទឹកដែលស្ថិតនៅក្នុងប្រឡាយនោះក៏អាចជួយកាត់បន្ថយកម្តៅដែលបន្ទះសូឡាទទួលបានពីព្រះអាទិត្យ និងធ្វើឲ្យវាមានប្រសិទ្ធភាពក្នុងការចាប់យក និងបង្កើតថាមពលព្រះអាទិត្យនេះដល់ទៅ ២ ឬ ៣ ដង។ លើសពីនេះ វិសាលភាពនៃប្រព័ន្ធសូឡាលើប្រឡាយទឹករបស់រដ្ឋ California ក៏នឹងអាចជួយសន្សំថ្លៃដើមទៅលើការងារសំខាន់ៗរបស់រដ្ឋផងដែរ ដូចជាការអភិរក្សទឹក តម្លៃអចលនៈទ្រព្យ ជាពិសេសតម្លៃនៃការផលិតអគ្គិសនីប្រើប្រាស់ក្នុងតំបន់តែម្ដង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content