ញូវយ៉ក ៖ នៅទីបំផុតបច្ចេកវិទ្យាសាកថ្មរថយន្តដោយស្វ័យប្រវត្តិសម្រាប់រថយន្តអគ្គិសនីជាមួយនឹងផ្លូវថ្នល់ដែលធ្លាប់បានចេញផ្សាយព័ត៌មាននាពេលកន្លងមកនោះត្រូវបានរដ្ឋ Michigan របស់សហរដ្ឋអាមេរិកប្រកាសដាក់ឲ្យដំណើរការជាលើកដំបូងហើយ។

ក្រុមហ៊ុនបច្ចេកវិទ្យារបស់អ៊ីស្រាអ៊ែល និងអាមេរិក Electreon គឺជាអ្នកទទួលខុសត្រូវលើគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាសាកថ្មរថយន្តអគ្គិសនីនៅលើដងផ្លូវសាធារណៈដំបូងគេបង្អស់នៅក្នុងទីក្រុង Detroit រដ្ឋ Michigan ក្រោមកិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយនឹងនាយកដ្ឋានកិច្ចការងារដឹកជញ្ជូនរបស់រដ្ឋ Michigan(MDOT) ការិយាល័យកិច្ចការងារអគ្គិសនី និងការងារចល័តនាពេលអនាគត OFME ព្រមទាំងនាយកដ្ឋានកិច្ចការងារអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋ MEDC ផងដែរ។

ប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងតំបន់កណ្តាលក្រុងនៃរដ្ឋ Michigan ហើយតម្រូវទៅតាមប្រភេទរថយន្តអគ្គិសនីជាច្រើនបូករួមទាំងរថយន្តអគ្គិសនីដែលបើកបរដោយស្វ័យប្រវត្តិទៀតផង។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានបំពាក់មកជាមួយនូវឧបករណ៍បង្កើតថាមពលដោយស្វ័យប្រវត្តិហើយបញ្ជូនតាមរយៈ Bluetooth
គួរឲ្យដឹងដែរថា ការប្រកាសរបស់ Electreon លើកនេះធ្វើឡើងក្រោយការប្រកាសជាផ្លូវការក្នុងការចូលរួមក្នុងទីផ្សាររបស់អាមេរិកកាលពីដើមខែកន្លងមកដោយមានទាំងការបើកឲ្យដំណើរការការិយាល័យរបស់ខ្លួននៅក្នុងទីក្រុង Los Angeles ផង។

Electreon បានបញ្ជាក់ដែរថា ក្រោយពេលដែលគម្រោងការនេះធ្វើឡើងរួចរាល់នូវដំណាក់កាលសាកល្បងដែលបច្ចុប្បន្នកំពុងអនុវត្តនៅលើកំណាត់ផ្លូវមួយស្ថិតនៅក្នុងទីក្រុង Detroit ហើយនោះ ប្រតិបត្តិការប្រើប្រាស់នៅតាមបណ្តាផ្លូវសំខាន់ៗនានាផ្សេងទៀតនឹងអាចដំណើរការឡើងនៅក្នុងឆ្នាំ២០២៣ខាងមុខដោយក្នុងនោះក៏មានការចូលរួមគាំទ្រពីសំណាក់ក្រុមហ៊ុនឯកជនធំៗផ្សេងទៀតផងដែរ ដូចជា Next Energy, Ford Motor Co, DET និង Jacob Engineering Group ជាដើម ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content