សហរដ្ឋអាម៉េរិកបញ្ជាឱ្យក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ TSMC បញ្ឈប់ការលក់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនទៅឲ្យចិនដីគោក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Global Times បានបានរាយការណ៍ថា សហរដ្ឋអាម៉េរិកបានបញ្ជាឱ្យក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Co (TSMC) បញ្ឈប់ការលក់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន ដែលជាធម្មតាត្រូវបានប្រើប្រាស់ក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ទៅឲ្យចិនដីគោក។

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានផ្ញើលិខិតមួយច្បាប់ទៅក្រុមហ៊ុន TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញបន្ទះឈីបទំនើបមួយចំនួនដែលជាប្រភេទកម្រិតខ្ពស់ 7 nanometer ឬខ្ពស់ជាងនេះទៅឲ្យចិនដីគោក ដើម្បីហាមឃាត់សមត្ថភាពផលិតរបស់ពួកគេនៅក្នុងការបង្កើនល្បឿនបញ្ញាសិប្បនិម្មិត AI និងអង្គភាពដំណើរការក្រាហ្វិក។

យោងតាមប្រភពដដែលបានឲ្យដឹងថា ការរឹតបន្តឹងនេះនឹង​ចូល​ជា​ធរមាន​នៅ​ក្នុងសប្ដាហ៍នេះ។ ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានដំណឹង​ថា ​បន្ទះ​ឈីបរបស់ TSMC ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ AI របស់ Huawei ដែល​បំពាន​លើ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ។ កាលពីខែមុន TSMC បានផ្អាកការនាំចេញគ្រឿងបង្គុំផលិតឈីបទៅកាន់ Sophgo ដែលជាអ្នករចនាបន្ទះឈីបមានមូលដ្ឋាននៅប្រទេសចិន បន្ទាប់ពីរកឃើញថា បន្ទះឈីបរបស់ពួកគេត្រូវគ្នានឹងបន្ទះឈីបដែលបានរកឃើញនៅលើប្រព័ន្ធដំណើរការ Huawei AI ។ ស្របពេលក្រុមហ៊ុន Huawei ដែលស្ថិតនៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិករួចហើយនោះ កំពុងប្រឈមមុខនឹងបញ្ហាបន្ថែមទៀតក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាម៉េរិកកំពុងកំណត់គោលដៅលើក្រុមហ៊ុនផ្សេងទៀតដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនបន្ទះឈីបទៅកាន់ប្រទេសចិន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយមួយដើម្បីរឹតបន្តឹងចិនពីការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាម៉េរិកបានរឹតបន្តឹងលើការនាំចេញបន្ទះឈីបជាបន្តបន្ទាប់ទៅកាន់ចិន ដើម្បីកាត់បន្ថយសមត្ថភាពរបស់ចិនក្នុងការបង្កហានិភ័យ និងការពារសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិងក្នុងនាមជាមហាអំណាចកំពូលរបស់ពិភពលោក។

កាលពីថ្ងៃអាទិត្យ TSMC បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេគឺជាក្រុមហ៊ុនដែលគោរពច្បាប់ ជាមួយនឹងការប្តេជ្ញាអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបានទាំងអស់ រួមទាំងការត្រួតពិនិត្យការនាំចេញផងដែរ។ យ៉ាងណាមិញ ក្រុមអ្នកវិភាគលើកឡើងថា ទោះបីជាសហរដ្ឋអាមេរិកបន្តដាក់សម្ពាធមិនឈប់ឈរក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតបន្ទះឈីបយក្សកោះតៃវ៉ាន់មួយនេះមិនអាចបាត់បង់ទីផ្សារចិនដីគោកបានទេ។  លើសពីនេះ អាជីវកម្មចាំបាច់ត្រូវបានជំរុញដោយប្រាក់ចំណេញ ខណៈពេលដែល TSMC ប្រហែលជាមិនអាចទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិកបាននោះទេ ហើយពួកគេវានឹងស្វែងរកវិធីដើម្បីរក្សាភាពបត់បែន និងការចរចាបន្ថែមទៀត។ TSMC ដូចទៅនឹងក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀតដែរ វាមិនអាចបាត់បង់ទីផ្សារចិនដីគោកបាននោះទេ។

យោងតាមប្រភពសារព័ត៌មានក្នុងស្រុករបស់កោះតៃវ៉ាន់ Economic Daily News បានរាយការណ៍ថា បច្ចុប្បន្ននេះ TSMC កំពុងពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងបទប្បញ្ញត្តិថ្មីរបស់សហរដ្ឋអាមេរិក ហើយពួកគេទំនងនឹងមិនទាន់ផ្អាកការនាំចេញផលិតផលដែលពាក់ព័ន្ធនៅពេលនេះទេ។ បន្ថែមពីនេះ TSMC សង្ឃឹមថាការរឹតបន្តឹងនេះនឹងអនុវត្តចំពោះតែក្រុមហ៊ុនចិនដីគោកដែលមានផលិតផលទាក់ទងនឹងបន្ទះឈីប AI ប៉ុណ្ណោះ ដោយមិនប៉ះពាល់ដល់អតិថិជនផ្សេងទៀត។ ទន្ទឹមនឹងនេះ គោលនយោបាយរឹតបន្តឹងរបស់សហរដ្ឋអាមេរិកចំពោះចិនបានបង្ហាញពីភាពមិនច្បាស់លាស់យ៉ាងខ្លាំងចំពោះឧស្សាហកម្មឈីបទូទាំងពិភពលោក។ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីផ្តាច់ខ្លួនពីប្រទេសចិន ប៉ុន្តែជាក់ស្តែង វាមានការតស៊ូប្រឆាំងជាច្រើន។

លោក Peter Wennink អតីតនាយកប្រតិបត្តិនៃ ASML ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីន lithography ឈានមុខគេរបស់ពិភពលោក មានមូលដ្ឋាននៅប្រទេសហូឡង់បានលើកឡើងថា ការបញ្ជាទិញ ៣០ ភាគរយគឺមកពីប្រទេសចិន។ ទោះបីជាមានការរឹតបន្តឹងលើការនាំចេញក៏ដោយ ASML នឹងមិនបោះបង់ចោលទីផ្សារចិននោះទេ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបន្តលក់ម៉ាស៊ីន lithography ទៅឲ្យចិន។

Ma Jihua អ្នកសង្កេតការណ៍ឧស្សាហកម្មទូរគមនាគមន៍ លើកឡើងថា ទោះបីជាការរឹតបន្តឹងការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសចិនត្រូវបានអនុវត្តពេញលេញក៏ដោយ ប៉ុន្តែផលប៉ះពាល់លើការអភិវឌ្ឍន៍ AI របស់ចិនមិនសូវខ្លាំងនោះទេ។ លោក Ma កត់សម្គាល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ឈានមុខគេនៅក្នុងប្រទេសចិនក៏បានបង្កើតថាមពលបម្រុងគ្រប់គ្រាន់ផងដែរ ខណៈដែលឧស្សាហកម្ម AI របស់ប្រទេសនេះរក្សាតំណែងស្ថិតនៅជួរមុខរបស់ពិភពលោក។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបន្ទះឈីបរបស់ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាសហរដ្ឋអាមេរិកកំពុងបន្តដាក់សម្ពាធក៏ដោយ។ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ចិនមានតម្លៃសរុប ៦៥០,៩១ ពាន់លានយ័ន (៨៩,២៧ ពាន់លានដុល្លារ) និង កើនឡើង ២៥,៨ ភាគរយធៀបនឹងឆ្នាំមុន។ ក្នុងចំណោមប្រភេទនាំចេញសំខាន់ៗ វាគឺជាអត្រាកំណើនខ្ពស់បំផុតទីពីរបន្ទាប់ពីកប៉ាល់។ ទន្ទឹមនឹងនេះ ចិនបានបង្កើនការផលិតគ្រឿង semiconductors ក្នុងស្រុក។ កាលពីឆ្នាំ ២០១៣ សមាមាត្រនៃផលិតកម្មក្នុងស្រុកមានចំនួន ៣២,៥៨ ភាគរយ ហើយតួលេខនេះបន្តកើនឡើងជិត ៨០ ភាគរយក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ដោយសារការជំរុញយ៉ាងខ្លាំងនៃកម្រិតផលិតកម្មក្នុងស្រុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ