បរទេស៖ យោងទៅតាមប្រភពពី FX Street បានបង្ហាញថា តម្លៃមាសសកលបានបន្តធ្លាក់ចុះ ០,៧៤ ភាគរយ ពោលគឺនៅត្រឹម ១ ៩៤៧ ដុល្លារក្នុងមួយអោនប៉ុណ្ណោះ ដែលជាកម្រិតទាបនៅក្នុងសប្តាហ៍នេះ។ ជាមួយគ្នានេះ អ្នកវិនិយោគមួយចំនួនបានបង្ហាញពីក្ដីព្រួយបារម្ភជុំវិញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ជួបភាពបរាជ័យដែលពិបាកក្នុងការផ្តល់នូវភាពវិជ្ជមានត្រឡប់មកវិញ។

ទន្ទឹមនឹងនេះដែរ អ្នកវិនិយោគក៏កំពុងរង់ចាំការផ្តល់សក្ខីកម្មរបស់ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell អំពីទស្សនវិស័យអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងគោលនយោបាយរូបិយវត្ថុពាក់កណ្តាលប្រចាំឆ្នាំដល់គណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុរបស់សភាអាមេរិក ស្របពេលដែលលោក Clifford Bennett ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ACY Securities បាននិយាយថា ការរឹតបន្តឹងរបស់ធនាគារកណ្តាល Fed អាចនឹងមានភាពលំអៀងលើមាស និងអាចមានផលប៉ះពាល់រយៈពេលខ្លីនៅលើទីផ្សារ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេមានក្តីបារម្ភអំពីការកាត់បន្ថយតម្រូវការពីប្រទេសចិន ដែលជាអ្នកប្រើប្រាស់មាសដ៏ធំបំផុតមួយ ខណៈដែលកំណើននៃការលក់រាយគ្រឿងអលង្ការមាស និងប្រាក់កំពុងឈានដល់កម្រិតកំពូល។ កាលពីខែឧសភាកន្លងទៅនេះ ទិន្នផលមាសនៅចិនមានត្រឹម ២៦,៦ ពាន់លានយ័ន (៣,៦៩ ពាន់លានដុល្លារដុល្លារ) ឬ ២៤ ភាគរយប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ ៤៤ ភាគរយធៀបនឹងខែមេសា៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content