ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

កណ្តាល ៖ ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់នឹងជួយពង្រីកអាជីវកម្ម ហើយអាចលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។​ ជាស្តែង លោក ស៊ុត សាម៉េន ម្ចាស់អាជីវកម្មផលិតទឹកសុទ្ធនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចែករំលែកបទពិសោធជោគជ័យនៃការប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង។

លោកបានប្រាប់ថា​​ តាមរយៈកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានជួយទ្រទ្រង់ដល់មុខរបររបស់លោកកាន់តែរីកចម្រើនពីមួយថ្ងៃទីមួយថ្ងៃ ជាពិសេសបានជ្រោមជ្រែងកម្រិតជីវភាពគ្រួសាររបស់លោកឱ្យប្រសើរឡើងជាងមុន។

លោកបានរៀនរាប់ថា កាលពីដំបូងឡើយ លោកធ្លាប់ធ្វើជាកម្មករសំណង់ ហើយពីមួយថ្ងៃទៅមួយថ្ងៃ លោកបានធ្វើការនៅក្រោមកំដៅថ្ងៃ ហត់នឿយខ្លាំង និងគ្មានពេលសម្រាកនោះទេ ដោយសាររវល់ខ្លាំងជាមួយការងារសំណង់នេះ។ ដោយសារកត្តាទាំងនេះ បានជំរុញឱ្យលោកមានគំនិតបើកមុខរបរផ្ទាល់ខ្លួន។​ មុខរបរដែលលោក ស៊ុត សាម៉េន​បានចាប់ផ្តើមធ្វើ​គឺផលិតទឹកសុទ្ធដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់​ ដោយលោកបានសួរនាំបទពិសោធន៍ និងគំរូអាជីវកម្មពីមិត្តភ័ក្តរបស់លោក ដែលទទួលជោគជ័យក្នុងអាជីវកម្មនេះ។

លោកបានថ្លែងបន្តថា​ នៅពេលចាប់ផ្តើមអាជីវកម្មដំបូង លោកគ្មានទុនគ្រប់គ្រាន់នោះទេ ដូច្នេះលោកបានសម្រេចចិត្តប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ដោយប្រើប្រាស់លើការសាងសង់ទីកន្លែង និងដំឡើងម៉ាស៊ីនសម្រាប់ផលិតទឹកសុទ្ធ។ បន្ទាប់ពីផលិតទឹកសុទ្ធបាន​ លោកបានចែកចាយទឹកសុទ្ធទាំងនោះទៅកាន់អតិថិជន ដោយមធ្យោបាយធ្វើដំណើរដឹកដោយរឺម៉កដែលអាចផ្ទុកទឹកសុទ្ធត្រឹមតែ ១០០ ទៅ ១៥០ យួរប៉ុណ្ណោះ។

បន្ទាប់មកលោកមានគោលបំណងពង្រីកអាជីវកម្មបន្ថែម លោកបានពិភាក្សាជាមួយប្រពន្ធ និងគ្រួសារ ដើម្បីសិក្សាស្នើសុំកម្ចីបន្ថែម ក្នុងនោះមួយផ្នែកនៃកម្ចី លោកបានយកទៅទិញរថយន្តសម្រាប់ទឹកជញ្ជូន និងមួយផ្នែកទៀត លោកទិញសម្ភារៈបន្ថែមដើម្បីពង្រីកផលិតកម្មទឹកសុទ្ធ។

លោក ស៊ុត សាម៉េន បានឱ្យដឹងទៀត​ថា បន្ទាប់ពីមានឡានដឹកជញ្ជូន លោកអាចដឹកជញ្ជូន​ទឹកសុទ្ធបានច្រើនជាងមុន និងអាចបង្កើនចំណូលធ្វើឱ្យជីវភាពរបស់ក្រុមគ្រួសារមានភាពប្រសើរឡើងមុន។ ក្រោយពេលបង្កើត និងពង្រីកមុខរបរសមរម្យបែបនេះ លោកមានពេលសម្រាប់គ្រួសារ និងអាចថែទាំកូនៗបានប្រសើរជាងមុន។

លោកបានលើកឡើងដូច្នេះថា​ ៖

“កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាប្រភពទុនដ៏សំខាន់ក្នុងការជួយពង្រីកអាជីវកម្ម និងជួយឱ្យជីវភាពមានភាពប្រសើរឡើង។”

គួរបញ្ជាក់ដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុដោយមិនរាប់បញ្ចូលទិន្នន័យពីគ្រឹះស្ថានធនាគារ បានផ្តល់ឥណទាន (កម្ចី) ចំនួន ៥,១២ ពាន់លានដុល្លារទៅឱ្យអតិថិជនចំនួន ១,៥៧លានគណនី។ នេះបើយោងតាមទិន្នន័យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ ឥណទានទាំងនេះ ត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារ កសិកម្ម ពាណិជ្ជកម្ម និងជំនួញ សេវាកម្ម សំណង់ ដឹកជញ្ជូន កម្មន្តសាល និងផ្សេងៗ។

ទន្ទឹមនឹងនេះ ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ​ (MDI) មានចំនួន ២,២ពាន់លានដុល្លា​ពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ ២,០១លានគណនី​គិតត្រឹមរយៈពេលដូចគ្នា​។​ វិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជា ២១ ៥៦៧នាក់នៅទូទាំងប្រទេសជាមួយនឹងបណ្តាញប្រតិបត្តិការចំនួន ៩០៤ការិយាល័យ។

ជារួម វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្តមានភាពរីកចម្រើនឥតឈប់ឈរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ