រូបរាងតូចមែន ប៉ុន្តែជាចំណែកដ៏ធំក្នុងការជួយកាត់បន្ថយកាកសំណល់អាហាររាប់លានតោន

បរទេស ៖ មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់បានឃើញហើយនូវកញ្ចប់ថង់តូចមួយដែលតែងតែមានភ្ជាប់នៅជាមួយនឹងទំនិញមួយចំនួន រាប់ចាប់ពីសំភារៈប្រើប្រាស់ និងចំណីអាហារផងដែរ ដែលវាមានមុខងារដ៏សំខាន់ក្នុងរក្សាអាយុកាលនៃផលិតផល ទំនិញឱ្យបានយូរអង្វែង និងរារាំងមិនឲ្យមានសត្វល្អិតចូលទៅបំផ្លាញទំនិញទាំងនោះបានឡើយ។

ក្រុមហ៊ុនអាជីវកម្មកើតថ្មីមួយនៅឥណ្ឌា តាមរយៈទ្រីស្តីជាមូលដ្ឋានបានអភិវឌ្ឍនូវកញ្ចប់ថង់តូចថ្មីមួយប្រភេទទៀត ដែលប្រើប្រាស់នូវវត្ថុធាតុដើមពីធម្មជាតិសុទ្ធ និងមានសារជាតិគិមីតិចជាងកញ្ចប់ថង់តូចដែលធ្លាប់ប្រើកាលពីពេលមុនៗ។ ថង់តូចដែលផលិតដោយក្រុមហ៊ុនឥណ្ឌាមួយនេះមានឈ្មោះថា GreenPod Labs មានមុខងារសំខាន់ក្នុងការរក្សាគុណភាពបន្លែ និងផ្លែឈើស្រស់ៗឲ្យមានអាយុកាលកាន់តែយូរ។ ថង់រក្សាគុណភាពបន្លែ និងផ្លែឈើនេះត្រូវបានក្រុមការងារផលិតឡើងពីសមាសធាតុធម្មជាតិសុទ្ធសាធដែលក្នុងនោះមានដូចជាពោត និងដំឡូងជាដើម។

ខុសពីថង់រក្សាគុណភាពអាហារ និងទំនិញកាលពីមុន ក៏ដូចជាបច្ចុប្បន្ននេះ ថង់រក្សារបស់ GreenPod Labs មិនត្រឹមតែអាចបង្កើនអាយុកាលរបស់ទំនិញបានយូរនោះទេ វាក៏ជាផលិតផលច្នៃពីធម្មជាតិដែលអាចទទួលទានបានថែមទៀតផង។

នៅពេលដែលគេយកកញ្ចប់ថង់រក្សាគុណភាពបន្លែ និងផ្លៃឈើដ៏តូចដែលកែច្នៃចេញពីវត្ថុធាតុដើមធម្មជាតិមួយនេះដាក់នៅក្បែរផ្លែឈើ បន្លែ ឬអាហារនានា ថង់តូចនេះនឹងបញ្ចេញសារជាតិធម្មជាតិរបស់វាចូលទៅក្នុងប្រព័ន្ធភាពសំាំរបស់ទំនិញ ហើយបន្តិចម្តងៗ វានឹងជួយពន្យាពេលនៃដំណើរការភាពទុំ និងចាស់តាមរយៈការការពារពពួកមីក្រុបមិនឲ្យមានការលូតលាស់លឿននោះទេ។

គួរឲ្យដឹងដែរថា ពិភពលោកជារៀងរាល់ឆ្នាំបានបញ្ចេញកាកសំណល់ជាអាហារ និងបន្លែ រហូតដល់ទៅប្រមាញ ១,៣ពាន់លានតោន ខណៈដែលប្រទេសឥណ្ឌាគឺជាប្រទេសអ្នកផលិតអាហារ និងផ្លែឈើច្រើនជាងគេបំផុតទី២របស់ពិភពលោក ប៉ុន្តែប្រហែលជា៤០ភាគរយនៃចំណែកទាំងអស់តែងតែត្រូវបានបោះចោលដោយសារការស្អុយរលួយ និងខូចមុនពេលដែលវាត្រូវបានទៅដល់ដៃអ្នកប្រើប្រាស់ចុងក្រោយ។

អ្នកជំនាញរបស់ GreenPod Labs ជឿជាក់ថា ថង់តូចរក្សាអាហារនេះនឹងក្លាយទៅជាដំណោះស្រាយដ៏សំខាន់មួយនៃបញ្ហាកាកសំណល់អាហាររាប់សិបលានតោនរបស់ប្រទេស និងក៏ដូចជាពិភពលោកនាពេលខាងមុខ ថ្វីត្បិតបើវាមានរូបរាងតូច និងមិនសូវត្រូវបានគេយកចិត្តទុកដាក់ខ្លាំងក៏ដោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់