ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីឲ្យដល់ ៥០០គ្រឿងនៅក្នុងឆ្នាំនេះ

​ភ្នំពេញ ៖ វីរៈប៊ុនថាំ ដែលជា​ក្រុមហ៊ុន ឡូជីស្ទិក ដ៏ធំមួយ​នៅកម្ពុជា​ គ្រោង​នឹង​បញ្ជាទិញរថយន្តអគ្គិសនីសម្រាប់ដឹក​ទំនិញ​ប្រមាណ ៣០០គ្រឿងបន្ថែម ដើម្បីបម្រើដល់ការដឹកជញ្ជូន ដែលធ្វើឲ្យក្រុមហ៊ុន​មួយនេះមានរថយន្តធន់ធំដើរដោយ​ថាមពលអគ្គិសនីកើនដល់ ៥០០គ្រឿង​នៅឆ្នាំ២០២៦ ហើយនឹងក្លាយជា​ក្រុមដឹកជញ្ជូនឈានមុខគេមួយនៅកម្ពុជា ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីលើវិស័យ​ដឹកជញ្ជូន។

អ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ អ៊ិចប្រេស បានប្រាប់បណ្តាញផ្សព្វផ្សាយ AMS ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានប្រើប្រាស់រថយន្តអគ្គិសនីជាង ២០០គ្រឿង សម្រាប់ដឹកអ្នកដំណើរ និង​ដឹកជញ្ជូនទំនិញ ហើយក្នុងឆ្នាំ២០២៦នេះ ក្រុមបានបញ្ជាទិញរថយន្តអគ្គិសនីបន្ថែមប្រមាណ ៣០០គ្រឿងទៀត។ បើតាមអ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងថា ជាមធ្យម រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅ ៥ម៉ឺន ៨ពាន់ដុល្លារ ក្នុង១គ្រឿង។

អ្នកឧកញ៉ា សួរ វីរៈ

«៣០០គ្រឿងយើងកាហ្មង់បន្ថែមនេះកំពុងមកបណ្ដើរៗ។ គោលដៅយើងរៀងរាល់ឆ្នាំយើងទិញប្រហែលជា ៣០០ទៅ៤០០គ្រឿង ព្រោះយើងកំពុងកាត់បន្ថយរថយន្តម៉ាស៊ូត ហើយយើងនឹងឈានទៅប្រើរថយន្តអគ្គិសនីទាំងស្រុង។ នេះជា​ផ្នែកមួយនៃការលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា»។

នៅក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏មានផែនការសាងសង់ស្ថានីយសាករថយន្តអគ្គិសនីបន្ថែមឱ្យបានគ្រប់រាជធានី-ខេត្ត និងឲ្យបានចំនួន ៣០០ស្ថានីយនៅក្នុងក្រុងភ្នំពេញ ដោយស្ថានីយសាករថយន្តអគ្គិសនីនីមួយៗមានតម្លៃចន្លោះពី ១២ម៉ឺនដុល្លារ ទៅ១៦ម៉ឺនដុល្លារ។

លោក ជួន មករា អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន វីរៈ ប៊ុនថាំ បានកត់សម្គាល់ពីកំណើននៃការប្រើប្រាស់ស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា ដោយលោកបញ្ជាក់ថា មានភាពងាយស្រួល និងចំណាយតិច។​ ជាទូទៅ ការប្រើប្រាស់រថយន្តអគ្គិសនីចម្ងាយ ១០០គីឡូម៉ែត្រ ត្រូវប្រើថាមពលប្រហែល ១០គីឡូវ៉ាត់ ឬចំណាយ ១៣ ០០០រៀល​។

លោកបញ្ជាក់ថា ៖

«អត្ថប្រយោជន៍នៃការប្រើប្រាស់ឡានអគ្គិសនីហ្នឹងជួយបរិស្ថាន ហើយវាស្ងាត់ ហើយចំណេញ ១ ភាគ ៣ នៃការប្រើសាំង។ ឧទាហរណ៍ថា ប្រើសាំងចាយអស់១០ដុល្លារ បើយើងប្រើអគ្គិសនីចាយអស់តែ ៣ដុល្លារទេ»។

សូមជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានប្រើប្រាស់រថយន្តអគ្គិសនីប្រមាណ ២០ភាគរយ និងជំរុញឲ្យបាន ៤០ភាគរយក្នុងឆ្នាំ២០២៦នេះ។ សម្រាប់ផែនការ ៤ឆ្នាំបន្ទាប់ ក្រុមហ៊ុននឹងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឲ្យបាន ៩០ភាគរយ​ ខណៈដែលប្រទេសកម្ពុជា គ្រោង​​ជំរុញ​ការប្រើប្រាស់រថយន្ត និងយានយន្តអគ្គិសនីឲ្យ​បាន ៤០ ភាគរយ រហូតដល់ឆ្នាំ២០៥០៕ ខន ណារី Apsara Tonigh


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *