ឯកឧត្តម នេត្រ ភក្រ្កា ៖ យើងមិនមែនគិតគូរតែលើសន្តិសុខស្បៀងរបស់សហគមន៍នោះទេ មន្ត្រីឧទ្យានុរក្សក៏ត្រូវគិតដែរ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា ការគិតគូរ និងយកចិត្តទុកដាក់ទៅលើការធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងសហគមន៍គឺជារឿងអាទិភាព ប៉ុន្តែចំពោះការយកចិត្តទុកដាក់ទៅលើមន្ត្រីឧទ្យានុរក្សក៏ជារឿងដែលត្រូវតែគិតគូរផងដែរ។
ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាននាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ បានចុះសំណេះ​សំណាលជាមួយមន្ត្រីឧទ្យានុរក្សដែលកំពុងបម្រើការនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ ការចុះសំណេះសំណាលនេះដែរធ្វើឡើងក្នុងឱកាសប្រារព្ធយុទ្ធនាការអន្ទាក់សូន្យ ដែលនឹងប្រព្រឹត្តទៅ នាខេត្តបាត់ដំបង។

នៅក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណទៅដល់មន្ត្រីឧទ្យានុរក្សដែលបានខិតខំបំពេញការងាររបស់ខ្លួនក្នុងការរក្សាទុកធនធានធម្មជាតិជូនកូនចៅជំនាន់ក្រោយ។ មិនត្រឹមតែការអនុវត្តច្បាប់ ប៉ុណ្ណោះទេ មន្ត្រីឧទ្យានុរក្សក៏មានតួនាទីសំខាន់ក្នុងការចុះផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានផ្ទាល់ផងដែរ។ ដោយឡែក កន្លងមកនេះក្រសួងតែងមានការយកចិត្តទុកដាក់បង្កើតជម្រើសមុខរបរជាច្រើន ដោយធ្វើ យ៉ាងណាឱ្យប្រជាជនដែលរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានចំណូលដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារបាន និងជាផ្នែកមួយដែលអាចបង្វែរពួកគេចេញពីការពឹងអាស្រ័យខ្លាំងពេកទៅលើធនធាន​ធម្មជាតិ។

សម្រាប់ពេលនេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានរំលេចអំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើជីវភាពរបស់មន្ត្រី​ឧទ្យានុរក្សផងដែរ។ ចំណុចសំខាន់មួយដែលរដ្ឋាភិបាលបានគិតគូនោះគឺ ការផ្ដល់នូវក្របខ័ណ្ឌការងារ ជាមន្ត្រីរាជការពេញសឹទ្ធិដល់ពួកគេ ខណៈដែលពីមុនមកមន្ត្រីឧទ្យានុរក្សស្ថិតនៅក្នុងក្របខ័ណ្ឌជាមន្ត្រី កិច្ចសន្យា។ ក្រៅពីការងារគោលនេះទៅ ក្រសួងបរិស្ថានថែមទាំងបានគិតគូរទៅលើសន្តិសុខស្បៀងរបស់ពួកគេផងដែរ។

ឯកឧត្តម នេត្រ ភក្ក្រា បានបញ្ជាក់ថា ៖

“ការគិតពីសន្តិសុខស្បៀងនេះយើងមិនមែនគិតគូរតែពីសហគមន៍ទេ តែសម្រាប់យើងជាមន្ត្រីក៏ត្រូវគិតដែរដើម្បីរស់ ដូចជាកងទ័ពជាដើម ដែលពួកគាតគាត់មានដីដាំដុះ ដំណាំផ្សេងៗសម្រាប់ហូបក្នុងស្នាក់ការរបស់ពួកគាត់។”

ឯកឧត្តមបន្តលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ជាពិសេសមន្ទីរបរិស្ថាននៃខេត្តបាត់ដំបងក្នុងការស្នើសុំ ទៅកាន់ក្រសួងដើម្បីយកសត្វមកចិញ្ចឹម។

ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា ៖

“យើងមាននាយកដ្ឋានសហគមន៍ដែលធ្វើការងារលើការ​ផ្ដល់​ពូជសត្វដូចជា គោ ពពែ ចៀម ក្របី ហើយខ្ញុំសូមលើកទឹកចិត្ត សូមឱ្យប្រធានមន្ទីរអាចធ្វើលិខិត​ស្នើសុំប្រភេទពពែ ព្រោះស្នាក់ការយើងធំ។”

ជាក់ស្ដែង កន្លងមកស្នាក់ការនៅខេត្តកំពត កែប កំពង់ស្ពឺជាដើម បានដាក់លិខិតស្នើសុំយកសត្វ ចិញ្ចឹម ហើយជាលទ្ធផលពូជសត្វទាំងនោះបានកើតកូនបន្តទៀត ដែលធ្វើឱ្យសត្វចិញ្ចឹមកាន់តែមានការ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាថ្មីម្ដងទៀត ឯកឧត្តមបានថ្លែងអំណរគុណទៅដល់ការលះបង់របស់មន្ត្រីឧទ្យានុរក្សទាំងស្ត្រី ទាំងបុរស ដើម្បីបំពេញកិច្ចការងារដ៏លំបាកនេះ។ ប៉ុន្តែយ៉ាងណា តាមរយៈការធ្វើកិច្ចការងាររបស់មន្ត្រីឧទ្យានុរក្ស តាំងពីដើមមក រហូតដល់ពេលនេះគឺការកាប់ព្រៃឈើ ការដាក់អន្ទាក់សត្វ និងករណីផ្សេងៗដែលពឹង ផ្អែកខ្លាំងលើធនធានធម្មជាតិមានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺបច្ចុប្បន្ននេះមានតែករណីតូច តាចប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ