ភ្នំពេញ ៖ នៅពេលដែលមនុស្សកាន់តែច្រើនពឹងផ្អែកលើការទូទាត់ប្រាក់តាមអេឡិចត្រូនិកជាជាងប្រើប្រាស់ទម្រង់រូបិយវត្ថុ ឬក្រដាសប្រាក់ ហើយប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោកហាក់ដូចជាកាន់តែមានភាពស្មុគស្មាញ យើងគួរងាកទៅមើលអនាគតនៃរូបិយប័ណ្ណ។

ចំពោះអនាគតនៃប្រាក់ក្រដាស វាមិនទំនងថា លុយក្រដាសនឹងរលាយបាត់នៅពេលណាមួយឆាប់ៗខាងមុខនេះទេ។ វាជាការពិតដែលថាប្រតិបត្តិការអេឡិចត្រូនិកបានក្លាយជារឿងធម្មតាក្នុងការទូទាត់ប្រាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគ្មានហេតុផលអ្វីដែលនិន្នាការនេះនឹងមិនបន្តនោះទេ។
យើងប្រហែលជាអាចឈានដល់ចំណុចមួយដែលប្រតិបត្តិការប្រើលុយក្រដាសប្រាក់ក្លាយជារឿងកម្រនៅថ្ងៃអនាគត។ នៅចំណុចនោះ ក្រដាសប្រាក់អាចដើរតួជាឧបករណ៍រក្សាតម្លៃរបស់រូបិយប័ណ្ណអេឡិចត្រូនិក ស្រដៀងនឹងវិធីស្តង់ដារដែលមាសធ្លាប់ជាឧបករណ៍រក្សាតម្លៃលុយក្រដាស។ ប៉ុន្តែករណីពិបាកកើតឡើងណាស់ ដោយសារតែរបៀបដែលយើងបានកំណត់តម្លៃលើប្រាក់ក្រដាសមានភាពប្រែប្រួល។

បើនិយាយពីគុណតម្លៃនៃប្រាក់ គំនិតការប្រើប្រាស់ប្រាក់ចាប់មានតាំងពីការចាប់ផ្តើមនៃអរិយធម៌មនុស្សលោក។
លុយឬប្រាក់គឺជាមធ្យោបាយដែលមានប្រសិទ្ធភាពនិងងាយស្រួលក្នុងការធ្វើអាជីវកម្ម ការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ។ ប៉ុន្តែមិនដូចទំនិញនិងសេវាកម្ម លុយមិនមានតំលៃនៅក្នុងខ្លួនវាផ្ទាល់ទេ។ ការពិតសព្វថ្ងៃលុយគ្រាន់តែជាក្រដាស ឬលេខនៅលើសៀវភៅកត់ត្រាប៉ុណ្ណោះ ដោយលើកលែងករណីខ្លះដូចជាក្នុងប្រវត្តិសាស្រ្តភាគច្រើនលុយត្រូវបានគេគិតជាកាក់លោហធាតុដែលមានតម្លៃពិត។ សព្វថ្ងៃប្រព័ន្ធនេះពឹងផ្អែកលើការជឿជាក់ទៅវិញទៅមក ដែលថាលុយមានតម្លៃពីព្រោះមនុស្សយើងជាសង្គមបានកំណត់តម្លៃឲ្យលុយ។ និយាយដោយសាមញ្ញយើងចង់បានលុយពីព្រោះយើងដឹងថាមនុស្សផ្សេងទៀតចង់បានលុយដែរ ដូច្នេះយើងអាចជួញដូរលុយជាមួយទំនិញនិងសេវាកម្មផ្សេងៗបាន។
ប្រសិនបើតម្លៃលុយគ្រាន់តែជាតម្លៃដែលគេកំណត់នោះ តើអ្វីដែលរារាំងយើងមិនឱ្យឆ្ពោះទៅរកការប្រើប្រាស់រូបិយប័ណ្ណឌីជីថលទាំងស្រុង? ចម្លើយគឺវាអាស្រ័យលើរដ្ឋាភិបាល។ យើងបានឃើញការកើនឡើង (និងធ្លាក់ចុះ) នៃរូបិយប័ណ្ណឌីជីថល ឬ crypto ដូចជា Bitcoin ។ ហើយវាពិបាកក្នុងការស្រមៃមើលពិភពលោកមួយដែលរូបិយប័ណ្ណបែបនេះជំនួសរូបិយប័ណ្ណជាតិដូចជាប្រាក់ដុល្លារ។ ដរាបណារដ្ឋាភិបាលបន្តប្រមូលពន្ធ ពួកគេនឹងមានសិទ្ធិអំណាចក្នុងការកំណត់ប្រាក់ក្នុងរូបិយប័ណ្ណណាមួយដែលពន្ធទាំងនោះត្រូវបង់។
ចំពោះការប្រើប្រាស់រូបិយប័ណ្ណសកលមួយ វាមិនទំនងជាអាចទៅរួចក្នុងពេលឆាប់ៗនេះទេ។ ប៉ុន្តែមានឧទាហរណ៍មួយដែលក្រុមហ៊ុនប្រេងកាណាដាមួយបានចរចាកិច្ចសន្យាជាមួយក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត ហើយកិច្ចព្រមព្រៀងនេះត្រូវបានចរចាជាដុល្លារអាមេរិក មិនមែនជាប្រាក់ដុល្លារកាណាដាទេ។
ពិភពលោកអាចនឹងឈានដល់ចំណុចមួយដែលមានការប្រើប្រាស់រូបិយប័ណ្ណខុសគ្នាតែ ៤ ឬ ៥ ប៉ុណ្ណោះ។ អ្វីដែលយើងអាចមើលឃើញបច្ចុប្បន្ននេះគឺការបន្តរីកចម្រើននៃប្រតិបត្តិការទូទាត់ប្រាក់តាមអេឡិចត្រូនិក ដោយមានការបង់ថ្លៃសេវេបន្តិចបន្តួច។ មនុស្សយើងកំពុងស្វែងរកនិងបង្កើតវិធីថ្មីៗដែលសម្រួលដល់ការធ្វើប្រតិបត្តិការជាមួយលុយតាមអេឡិចត្រូនិក ដូចជាការកើនឡើងនៃសេវាកម្មដូចជា PayPal និង Square ជាដើម។ ទោះជាយ៉ាងណាក៏ដោយក្រដាសប្រាក់នៅតែជាទម្រង់នៃប្រតិបត្តិការទូទៅសម្រាប់ពេលបច្ចុប្បន្នដោយសារតែវាប្រព្រឹត្តទៅដោយឥតគិតថ្លៃ។ ប្រភព៖ thoughtco.com/the-future-of-money-1147769

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content