បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនទូទាត់លុយដ៏ល្បីរបស់អាមេរិក PayPal Holdings បានប្រកាសជាផ្លូវការអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួននៅចក្រភពអង់គ្លេសអាចធ្វើការទិញ និងលក់លុយអេឡិចត្រូនិកដែលមានទាំង Bitcoin ផងដែរ ដោយអាចដំណើរការចាប់ពីសប្តាហ៍នេះតទៅ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងជាលើកដំបូងក្នុងការពង្រីកសេវាកម្មលុយអេឡិចត្រូនិកនៅក្រៅប្រទេសអាមេរិក ខណៈដែលក្រុមហ៊ុន PayPal អាចជួយជំរុញឲ្យមានការកើនឡើងនៃការសម្របខ្លួនរបស់ទីផ្សារពិភពលោកជាមួយនឹងរូបិយបណ្ណថ្មីនេះ។

គួរឲ្យដឹងដែរថា PayPal ជាក្រុមហ៊ុនដែលមានគណនេយ្យប្រតិបត្តិការប្រចាំថ្ងៃរហូតទៅដល់ ៤០៣លាន ហើយក៏ជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ទីផ្សារហិរញ្ញវត្ថុសកលលោកដែលទទួលយកប្រតិបត្តិការជាមួយនឹងលុយឌីជីថល ខណៈដែលសេវាកម្មនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកតាំងតែពីដើមឆ្នាំ២០២១កន្លងមកម្ល៉េះ និងត្រូវបានដំណើរការយ៉ាងទូលំទូលាយរួចមកហើយជាមួយនឹងការបញ្ជាទិញទំនិញរាប់លានដុល្លារ។
PayPal បានបញ្ជាក់អំពីក្តីរំពឹងទុកថា វានឹងក្លាយទៅជាការប្រកួតប្រជែងថ្មីលើវិស័យហិរញ្ញវត្ថុ ហើយក៏នឹងអាចជួយជំរុញឲ្យមានការប្រើប្រាស់កាន់តែច្រើនឡើងនៅក្នុងទីផ្សារសកលោក ជាពិសេសជាការត្រៀមខ្លួនទុកជាមុនសម្រាប់សម័យលុយអេឡិចត្រូនិកដែលនឹងអាចអភិវឌ្ឍ ទទួលស្គាល់ដោយក្រុមហ៊ុនសាជីវកម្ម ព្រមទាំងធនាគារកណ្តាលលើពិភពលោកផងដែរ។

លោក Jose Fernadez da Ponte អនុប្រធានក្រុមហ៊ុនទទួលបន្ទុកកិច្ចការងារ Blockchain, Crypto និង Digital Currencies របស់ PayPal បាននិយាយថា ៖
«ពួកយើងកំពុងធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងដើម្បីបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមអ្នកច្បាប់របស់ចក្រភពអង់គ្លេស ព្រមទាំងនៅប្រទេសផ្សេងទៀតផងដែរ ដើម្បីផ្តល់នូវការគាំទ្ររបស់យើង ក៏ដូចជាការជួយដល់ការចែករំលែក និងដើរតួសំខាន់នៅក្នុងអនាគតរបស់វិស័យហិរញ្ញវត្ថុ និងវិស័យទិញទំនិញអនឡាញរបស់សកលលោក»
ទោះជាយ៉ាងណាក្តី សេវាកម្មថ្មីរបស់ PayPal នេះក៏នឹងត្រូវមានវត្តមានក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនទិញ-លក់លុយឌីជីថលផ្សេងទៀតនៅអង់គ្លេស ដូចជា Coinbase Global ក៏ដូចជាក្រុមហ៊ុនដែលទើបតែបង្កើតថ្មី Revolut ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content