មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន

ភ្នំពេញ៖ សាកគិតទៅមើល វាអស្ចារ្យ និងល្អយ៉ាងណាសម្រាប់សុខភាពអ្នកដែលចូលចិត្តកីឡានៅពេលដែលមានមជ្ឈមណ្ឌលកីឡាធំជាងគេបំផុតនៅកម្ពុជា បំពាក់ទៅដោយបរិក្ខារទំនើប ការចនាស្អាត បរិយាកាសល្អ មានកន្លែងចតធំទូលាយនិងកន្លែងលេងកីឡាជាច្រើន។

ក្នុងគោលបំណងគិតគូរដល់សុខភាពប្រជាពលរដ្ឋជាចម្បង ក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥បានបើកការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការ“មជ្ឈមណ្ឌលកីឡា២៧១”នៅក្នុងគម្រោងជីប ម៉ុង លែន លែនម៉ាក ២៧១ រាជធានីភ្នំពេញ ក្រោមវត្តមានលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ។

“មជ្ឈមណ្ឌលកីឡា២៧១” នឹងមានទីលានសម្រាប់លេងកីឡាជាច្រើនប្រភេទ ក្នុងនោះរួមមាន៖កីឡាឡើងជញ្ជាំង (Wall Climbing), កន្លែងវាយសី, កន្លែងលេងបាល់បោះ, កន្លែងលេងបាល់ទះ, កន្លែងលេងបាល់ទាត់, កន្លែងលេងប៉េងប៉ុង, និងទីលានរត់ប្រណាំងជាដើម។

វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន ពិសេសគម្រោង លែនម៉ាក ២៧១ នេះផ្ទាល់តែម្តង ។សំខាន់ទីនេះមានគ្រប់សព្វបែបយ៉ាង តាំងពីផ្សារទំនើប club House, ផ្ទះ home office ដែលពិតជាផ្តល់ភាពស៊ីវីល័យ សម្រាប់ការរស់នៅ។

ក្នុងពិធីបើកកម្មវិធីបញ្ចុះបថមសីលា លោក ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានថ្លែងប្រាប់ពីហេតុផល នៅពីក្រោយការសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលកីឡានេះឡើង ក៏ដូចជាបង្ហាញពីឆន្ទៈនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលលំដាប់ធំៗដូចគ្នានេះ នៅតាមគម្រោង ជីប ម៉ុង លែន ដទៃផ្សេងទៀត។

លោកឧកញ៉ា បានថ្លែងថា៖«ក្រុមហ៊ុនជីបម៉ុងគ្រុប តែងតែមានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់សង្គមជាតិ សហគមន៍និងប្រជាជន។ជាពិសេសគិតគូពីសុខភាពដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះនៅក្នុងបុរីជីបម៉ុងលែន ។កន្លងមកនៅក្នុងបុរីជីបម៉ុងលែនទាំងអស់មានក្លឹបហាត់ប្រាណ ឥឡូវលើសពីក្លឹបហាត់ប្រាណទៅទៀត ជីបម៉ុងបានធ្វើមជ្ឈមណ្ឌលលកីឡា២៧១ធំជាងគេនៅស្រុកខ្មែរ ហើយបំពាក់ដោយគ្រឿងបរិក្ខារទំនើប ដែលនឹងចូលរួមជួយលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ ព្រមទាំងគិតគូរដល់បិរស្ថានស្អាត ការរចនា មានកន្លែងចតរថយន្ត ម៉ូតូធំទូលាយងាយស្រួលចតនិងផាសុកភាព»។

លោកឧកញ៉ា បានបន្ថែមថា៖មជ្ឈមណ្ឌលកីឡា២៧១ នឹងមានតាំងពីកន្លែងបាល់ទាត់ ដែលមានរហូតដល់មាន៤តារាង កន្លែងវាយសីមានច្រើនកន្លែង  ក្រៅពីនេះមានកន្លែងលេងបាល់ទះ បាល់បោះ កន្លែងឡើងភ្នំព្រមទាំងកន្លែងលេងកីឡាផ្សេងៗទៀត។

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានបញ្ជាក់ថា៖«វត្តមាន​មជ្ឈមណ្ឌល​កីឡា២៧១ ​នឹង​ជួយ​លើក​ស្ទួយ​ដល់​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់​នេះ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ព្រម​ទាំង​ផ្ដល់​ភាព​ងាយ​ស្រួល​មួយ​កម្រិត​ទៀត ដល់​អ្នក​រស់នៅ ជីប ម៉ុង លែន ព្រោះ​មាន​គ្រប់​សព្វ​បែប​យ៉ាង​មិន​ថា​ទីតាំង​ហាត់ប្រាណ និង​កន្លែង​ហាត់​កីឡា»។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនពហុពាណិជ្ជកម្មដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានចាក់គ្រឹះរឹងមាំ និងឈរជើងលើទីផ្សារជាង ៤ទសវត្សរ៍ មកហើយ។ ជីប ម៉ុង បានវិនិយោគគ្របដណ្តប់លើវិស័យធំៗជាច្រើននៅក្នុងស្រុករួមមាន៖ វិស័យអចលនទ្រព្យ, ធនាគារ, បដិសណ្ឋារកិច្ច, ផ្សារទំនើប, ឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ ព្រមទាំងវិស័យផ្សេងៗទៀត ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មល្អបំផុតដល់អតិថិជននិងដៃគូពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាទទួលស្គាល់និងជឿជាក់ទៅលើគុណភាព។

នាពេលកន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យបរិស្ថាន សុខាភិបាល អប់រំ ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានិងកិច្ចការសង្គម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *