អ្នកជំនាញ ៖ ចង់ទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យបានកាន់តែច្រើន ត្រូវថែវិនិយោគិន​ឱ្យល្អ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានឱ្យដឹងថា ទំហំនៃការនាំចេញទំនិញរបស់​កម្ពុជាក្នុងឆ្នាំ២០២៣ ទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃ​គូយុទ្ធសាស្ត្រ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានសម្ទុះងើបលឿនបើធៀបនឹងឆ្នាំ២០២២។ យ៉ាងណាមិញ កិច្ចព្រមព្រៀង RCEP បានចូលរួមចំណែក ៦១ភាគរយនៃទំហំពាណិជ្ជកម្មសរុប​របស់កម្ពុជាក្នុងឆ្នាំ២០២៣ ដែលគិតជាប្រាក់មានជាង ៤៨ពាន់លានដុល្លារ។ 

ទាក់ទិននឹងចំណុចនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នក​ជំនាញសេដ្ឋកិច្ចបានកត់​សម្គាល់ឃើញថា ចាប់តាំងពីអនុវត្តកិច្ចព្រមព្រៀង RCEP នេះមក សេដ្ឋកិច្ចកម្ពុជាជារួមមានភាពល្អប្រសើរច្រើន។

អ្នកឧកញ៉ាបន្តគូសបញ្ជាក់ថា ក្រៅពីកិច្ចព្រមព្រៀងសេរីទ្វេរភាគីជាមួយចិន កូរ៉េ និងអេមីរ៉ាត់អារ៉ាប់រួមទៅ យើងក៏ចង់មានកិច្ចព្រមព្រៀងផ្សេងៗទៀតដែរ ដើម្បីទាក់ទាញវិនិយោគិនមកឱ្យកាន់តែច្រើន។

យ៉ាងណាមិញ ដើម្បីអាចទាញប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP តាមរយៈការបង្កើនទំហំនាំចេញនៅឆ្នាំ២០២៤នេះ អ្នកឧកញ៉ាបានលើកឡើងថា៖

«កម្ពុជាយើងគួរតែធ្វើម៉េចថែទាំអ្នកវិនិយោគក្នុង​ស្រុក​យើងដើម្បីកុំឱ្យបង្កការរំខានដល់ពួកគេ និងសម្រួលបែបបទបន្ថែម ពោលគឺធ្វើយ៉ាងណាសម្រួល​ដល់អ្នកវិនិយោគនៅក្នុងប្រទេសយើង ដើម្បីឱ្យពួកគាត់អាច​ពង្រីកខ្លួនបន្ថែមទៀត។»

ទោះជាយ៉ាងណា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងក្នុងការសម្រុះសម្រួល ដើម្បីស្វែងរកលក្ខខណ្ឌកាន់តែប្រសើរសម្រាប់វិនិយោគិន ក៏ដូចជាព្យាយាមរកអ្នកវិនិយោគមកបណ្ដាក់ទុនបន្ថែម ទៀត។

ជាក់ស្ដែង ជានិច្ចជាកាល សម្ដេចនាយករដ្ឋមន្ត្រីបានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដើម្បីពង្រឹងចំណងមិត្តភាពបន្ថែម ក៏ដូចជាបង្កើនការវិនិយោគឱ្យកាន់តែច្រើនថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកឧកញ៉ា លឹម ហេង។

គួរឱ្យដឹងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់កំពុងដើរ​តួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសជាសមាជិក។ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យប្រទេសជាសមាជិក​ទទួល​បានផលប្រយោជន៍ពីឱកាសអភិវឌ្ឍន៍របស់ប្រទេសចិនដែរ។

ដោយឡែក បច្ចុប្បន្ននេះ កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន១៥ប្រទេសស្ថិតក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះ ១០ប្រទេសជាសមាជិកអាស៊ាន និង៥ប្រទេសទៀតជាប្រទេស​មានទីផ្សារធំដូចជា ចិន ជប៉ុន កូរ៉េ អូស្រា្តលី និងនូវែលសេឡង់។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បច្ចុប្បន្នមុខទំនិញជាង៩០ភាគរយរបស់កម្ពុជា រួមនឹងប្រទេសជាដៃគូដទៃទៀត មិនតម្រូវឱ្យ​បង់ពន្ធនាំចេញ-នាំចូលទេ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *