គម្រោង​ព្រលានយន្តហោះអន្តរជាតិ​សៀមរាប​រំពឹង​សម្រេច​៧០​ភាគរយ​នៅដាច់ឆ្នាំនេះ​

ភ្នំពេញ ៖ ទោះស្ថិតនៅក្នុងស្ថានភាពពិបាកយ៉ាងណាក្ដី ក៏គម្រោងអភិវឌ្ឍន៍​ជាច្រើនរបស់​កម្ពុជា​នៅតែ​បន្ត​ដំណើរ​ការ​ទៅមុខ​ជា​បន្តបន្ទាប់​ ដើម្បីឱ្យសម្រេច​ទៅតាមផែនការ​គ្រោង​ទុក ក្នុងនោះដែរគម្រោង​អភិវឌ្ឍន៍​ព្រ​លាន​យន្ត​ហោះអន្តរជាតិ​សៀមរាប​ថ្មីក្នុងខេត្តសៀមរាប​នៅតែបន្ត​ការអភិវឌ្ឍន៍ ហើយរហូតដល់​ដំណាច់​​ឆមាសទី​១​នៃឆ្នាំ២០២២​នេះ គម្រោង​នេះទាំង​មូល​សម្រេចបាន​ប្រមាណ​៣៤ភាគរយ ហើយនៅ​ដំណាច់​ឆ្នាំ​២០២២​នេះ​នឹង​សម្រេច​ឱ្យបាន​ ៧០​ភាគរយ ។

ឯកឧត្តម ​ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋានអាកាសចរស៊ីវិល​បានថ្លែ​ងប្រាប់ ​AMS នៅរសៀល​ថ្ងៃ​ទី​​១២​ ខែកក្កដា ឆ្នាំ២០២២​នេះឱ្យដឹងថា រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរស៊ីវិល​ក៏បានទទួល​តួលេខ​នេះ​ពីក្រុមហ៊ុន​អភិ​វឌ្ឍន៍​ដែរ គឺមកដល់​ពេលនេះ​ព្រលានយន្តហោះអន្តរជាតិ​សៀមរាប​សម្រេច​បានប្រមាណ ​៣៤​ភាគរយ ហើយក្រុមហ៊ុនប្រាប់ថា​នឹង​ដោះស្រាយបញ្ហា​ធ្វើ​យ៉ាង​ណា​ដើម្បីឱ្យបញ្ចប់ទៅតាមផែនការ ។​

ឯកឧត្តម​បន្តថា ៖

“កត្តាដែល​ធ្វើឱ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ដោ​យ​សារ​បញ្ហា​កូវី​ដ១៩ បញ្ហា​កំលាំងពលកម្ម ជាពិសេស​ សម្ភារៈ​សម្រាប់​ដំណើរការ​សាងសង់​នៅ​ក្នុង​ការ​ដ្ឋាន​ក៏​ត្រូវយក​មកពី​ប្រទេស​ចិន ហើយនៅពេលដែល​ចិន​មានបញ្ហា​ដោយសារតែកូវីដ​១៩ ​ទើបធ្វើ​ឱ្យ​គម្រោង​នេះហាក់​យឺត​យ៉ាវ​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​វាមិនជា​បញ្ហា​ធំដុំ​នោះឡើយ។ យើងក្រលេកទៅមើល​សំណង់​ព្រលានយន្តហោះអន្តរជាតិ​តេជោនៅ​​ភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិ​សៀមរាប​វា​សម្រេចបានប្រហាក់ប្រហែលគ្នាទោះបីជា​ព្រ​លា​ន​យន្ត​ហោះអន្តរជាតិ​​​សៀមរាបបានចាប់ផ្ដើមសាងសង់​មុនក្ដី”

យ៉ាងណាក៏ដោយ​ឯកឧត្តមបាន​បញ្ជាក់ថា គម្រោងព្រលានយន្តហោះអន្តរជាតិ​សៀមរាប​នឹង​ដាក់ដំណើរការ​​មុន​គម្រោងព្រលានយន្តហោះអន្តរជាតិ​តេជោ ពីព្រោះក្នុងផែនការ​​កម្ពុជា​បានកំណត់​រួចហើយថា​មួយ​ណា​ដាក់​មុន ​និងមួយណាដាក់ដំណើរការក្រោយ។ អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ជាច្រើន​បានរំពឹង​ខ្ពស់ពី​សញ្ញា​វិជ្ជា​មានចំពោះ​អចលនទ្រព្យ​ ជាពិសេសវិស័យ​ដីធ្លី​នៅជុំវិញគម្រោងព្រលានយន្តហោះអន្តរជាតិ​ទាំង​ពីរ ដោយរំពឹង​ថានឹង​ជំរុញឱ្យតម្លៃដីធ្លី​ហក់​ឡើ​​ងប​ន្ថែម​ទៀត និងមានភាពងាយស្រួលក្នុងការ​ប្រកាសលក់ ។​

លោក​ឧកញ៉ា កាំង សុធី អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Land Station និងជា​អ្នកជំនាញ​វិស័យ​ដីធ្លីមួយរូប​នៅកម្ពុជា​បានលើកឡើង​ថា កាលពីមុន​ដីធ្លីនៅតំបន់​ជុំវិញ​ព្រលានយន្តហោះអន្តរជាតិតេជោ មិនត្រូវបាន​ចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគ​ប៉ុន្មាននោះទេ ប៉ុន្តែ ក្រោយពីគម្រោងព្រលានយន្តហោះអន្តរជាតិ​នេះ​បានចេញជារូបរាង​​មកក៏ឃើញថា​មានអ្នក​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង ​និងបានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់​កាន់តែមានហាង​ឆេង​​ ស្ទើរតែរក​ដីលក់​មិនបានផង។ មិនត្រឹមតែប៉ុណ្ណោះ​ តាមរយៈគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ បានធ្វើឲ្យបណ្តាអ្នក​អភិវឌ្ឍន៍ជា​ច្រើន​ចាប់ផ្ដើម​សម្រុក​សាងសង់ទាំង​លំនៅឋាន ផ្សារទំនើប បុរី និងគម្រោង​ជាច្រើនទៀត ដើម្បីផ្ដល់ផ្គត់ផ្គង់តម្រូវការជាក់ស្ដែង​​នៅក្នុងទីផ្សារ​នា​ពេល​បច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ