រថយន្ត JEEP ចាស់ៗ កំពុងពេញនិយមពីទេសចរបរទេសសម្រាប់ជិះកម្សាន្តនៅសៀមរាប

ភ្នំពេញ៖ រថយន្តហ្សីប(Jeep)ចាស់ៗប្រមាណជាង១០គ្រឿង ត្រូវបានគេកែច្នៃសម្រាប់យកទៅដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្តសៀមរាប ជាពិសេសសម្រាប់ដំណើរកម្សាន្ត និងគយគន់ប្រាសាទនានា ក៏ដូចជារមណីយដ្ឋានវប្បធម៌ ទេសចរណ៍បែបធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។

ប្រភេទរថយន្តហ្សីបដែលផលិតក្នុងទសវត្សរ៍៦០នេះកំពុងពេញនិយមពីសំណាក់ទេសចរបរទេស និងជនជាតិខ្មែរ ដែលចង់ផ្លាស់ប្តូរ​បទពិសោធន៍ បរិយាកាស ដើម្បីទស្សនាធម្មជាតិដ៏ស្រស់ស្អាតនៅក្នុងតំបន់ទឹកដីអង្គរ។

អ្នកស្រី អាគីម លី (Akim Ly) ស្ថាបនិកក្រុមហ៊ុន Adventures Cambodia មានគំនិតកែច្នៃរថយន្តJEEPចាស់ៗ ដើម្បីលក់កញ្ចប់សេវាទេសចរណ៍នេះឡើង ដោយសារមើលឃើញថា រថយន្ត JEEP ចាស់ៗនេះ ជារបស់កម្រ ហើយមានការពេញនិយមពីសំណាក់ភ្ញៀវបរទេសសម្រាប់ដំណើរទេសចរណ៍បែបលក្ខណៈផ្សងព្រេង។

អ្នកស្រី អាគីម លី បានឱ្យដឹងថា៖បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកស្រី មានរថយន្តJEEP ដែលត្រូវបានកែច្នៃសរុបចំនួន១២គ្រឿង ហើយកញ្ចប់ទេសចរណ៍ដែលដាក់លក់ជូនភ្ញៀវទេសចរមានដូចជា៖ ដំណើរកម្សាន្តទៅមើលទេសភាពនិងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមស្រុកស្រែ ទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ ដំណើរទេសចរណ៍តាមដងទន្លេ ដំណើរទេសចរណ៍ទៅមើលថ្ងៃលិច កញ្ចប់សេវាទេសចរណ៍បែបម្ហូបអាហារខ្មែរ និងដំណើរទេសចរណ៍ទៅមើលសត្វ ជាដើម។

អ្នកស្រី បានឱ្យដឹងទៀតថា ភ្ញៀវបរទេសប្រមាណ៩០ភាគរយ មានការពេញនិយមខ្លាំងទៅលើដំណើរកម្សាន្តបែបផ្សងព្រេងតាមរថយន្តនេះ ខណៈប្រជាពលរដ្ឋខ្មែរមិនសូវមានការចាប់អារម្មណ៍ ដោយសារអាចមកពីកញ្ចប់សេវាខ្ពស់បន្តិច។ លោកស្រីបានបន្តថា តម្លៃនៃកញ្ចប់សេវាកម្ម គឺអាស្រ័យទៅលើភ្ញៀវដោយពួកគេអាចទិញជាកញ្ចប់ពេញមួយថ្ងៃ ឬក៏ទិញទៅតាមម៉ោងដែលពួកគេចង់បាន។ ចំពោះកញ្ចប់សេវាពេញមួយថ្ងៃ សម្រាប់ភ្ញៀវបរទេសម្នាក់ គឺលក់ចាប់ពី៨០ដុល្លារឡើងទៅ ដោយក្នុងបញ្ចប់សេវានេះបូករួមទាំងសេវាម្ហូបអាហារ។

 អ្នកស្រី អាគីម លី បានបញ្ជាក់ថា ៖ រថយន្តទាំងនេះត្រូវបានកែច្នៃពីរថយន្តចាស់ៗ ដើម្បីដឹកបម្រើសេវាទេសចរណ៍។ ភាគច្រើននៃអ្នកមកទទួលសេវា គឺជាទេសចរបរទេសមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលចូលចិត្តដំណើរកំសាន្តតាមរថយន្តបែបនេះ ហើយភ្ញៀវដែលកក់សម្រាប់ដំណើរកម្សាន្តគឺភាគច្រើនធ្វើឡើងមួយឆ្នាំមុន ដើម្បីទទួលបានកញ្ចប់សេវាពិសេសនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកស្រីកំពុងធ្វើការកែច្នៃនូវរថយន្តJEEPចាស់ៗនេះ ប្រហែលជា៤-៥គ្រឿងទៀត ដើម្បីបំពេញតម្រូវការវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ខណៈការកក់មានការកើនឡើង។

អ្នកស្រី បានបន្តថា៖កាលពីឆ្នាំកន្លងទៅ កញ្ចប់សេវាទេសចរណ៍មួយនេះ មានការលក់បានខ្ពស់ ខណៈបានធ្លាក់ចុះក្រោយការរីករាលដាលនៅជំងឺកូវីដ១៩ ហើយការកើនឡើងនេះ ប្រហែលដោយសារមានអ្នកធ្លាប់ជិះហើយ គាត់យកទៅផ្សព្វផ្សាយបន្ត។ កំណើនភ្ញៀវដែលទទួលបានជាងគេ គឺនៅចន្លោះខែវិច្ឆិកា ដល់ខែមីនា។

លោកស្រី លីត កញ្ញា អ្នកគ្រប់គ្រងផ្នែកលក់ (Sales Manager)នៃក្រុមហ៊ុន Adventures Cambodia បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកស្រីបានបើកដំណើរការអាជីវកម្មតាំងពីឆ្នាំ ២០១១ ដោយចាប់ផ្តើមមានឡានត្រឹមតែ១គ្រឿងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមានឡានជាង១០គ្រឿង ជាប្រភេទឡាន Jeep សម្រាប់បម្រើដល់ភ្ញៀវទេសចរហើយក្រុមហ៊ុនក៏មានអ្នកជំនាញក្នុងការរៀបចំដំណើរកម្សាន្តផងដែរ ប្រកបដោយការជឿជាក់បំផុត ចំណែកតម្លៃតាមទិសដៅជិត ឬឆ្ងាយ។

ជាមួយនឹងបទពិសោធន៍នេះដែរ លោកស្រីក៏មិនភ្លេចបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីយដ្ឋានប្រាសាទបុរាណ រួមនិងតំបន់ទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀតដូចជា ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ស្ថិតក្នងស្រុកសូនិគម, ទឹកជ្រោះធ្លាក់ភ្នំគូលែន ស្ថិតក្នុងស្រុកគូលែន , ទស្សនាការធ្វើស្ករត្នោត , ធ្វើនំបញ្ចុក , នំគ្រក់ , នំត្នោត , នំក្រឡាន , ធ្វើធូប , វត្ថុអនុស្សាវរីយ៍ ជិះរទេះគោមើលផ្ទះអ្នកស្រុក នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី បារាយទឹកធ្លាក់ ជិះទូកកម្សាន្តនៅភ្នំក្រោម និងមានកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។

លោកស្រី លីត កញ្ញា បានប្រាប់ថា ទោះជាពិភពលោកជួបវិបត្តិជំងឺ COVID-19 ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប នៅតែមានសក្តានុពលខ្លាំងក្លាលើវិស័យទេសចរណ៍ ហើយចង់ឃើញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តឲ្យកាន់តែច្រើនលើទឹកដីអច្ឆរិយៈដ៏អស្ចារ្យមួយនេះ។

គួររំលឹកដថា៖ ចាប់ពីថ្ងៃទី ១៥-១៧មីនា ក្លិប អ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តសៀមរាប ដោយមានការចូលរួម ពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៣០ ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក