រូបិយប័ណ្ណ BRICS អាចក្លាយជាគូប្រជែងដ៏ខ្លាំងសម្រាប់ប្រាក់ដុល្លារអាមេរិក

អន្តរជាតិ ៖ សម្ព័ន្ធសេដ្ឋកិច្ច BRICS ដែលគឺជាអង្គការអន្តររដ្ឋាភិបាលដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម ត្រូវបានរាយការណ៍ថា មានគម្រោងបង្កើតធនាគារកណ្តាលក្នុងគោលបំណងដើម្បីបង្កើតរូបិយប័ណ្ណរួមរបស់ខ្លួន។ ជាក់ស្តែង អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ថ្មីៗនេះ បានបញ្ជាក់ពីការបង្កើតធនាគារកណ្តាលនេះ ដែលជាសញ្ញាមួយបង្ហាញថា នឹងឈានដល់ការបង្កើតរូបិយប័ណ្ណ BRCIS នាពេលមុខាងមុខដ៏ខ្លី។

លោក Ryabkov ត្រូវបានចោទសួរពីគម្រោងបង្កើតរូបិយប័ណ្ណរួមរបស់ BRICS ។ ជាការឆ្លើយតប លោក Ryabkov បានលើកឡើងថា តំបន់នេះកំពុងដោះស្រាយបញ្ហប្រឈម និងជំហានបន្ទាន់បំផុតមួយចំនួនដើម្បីឈានទៅដល់ការបង្កើតរូបិយប័ណ្ណរួមបាន។

BRICS គ្រោងបង្កើតធនាគារកណ្តាល

ពេញមួយឆ្នាំចុងក្រោយនេះ សម្ព័ន្ធសេដ្ឋកិច្ច BRICS បាន និងកំពុងជំរុញការអភិវឌ្ឍរូបិយប័ណ្ណរួមរបស់ខ្លួន។ ជាការពិត សម្ព័ន្ធសេដ្ឋកិច្ចនេះ បាន និងកំពុងពិភាក្សាអំពីលទ្ធភាពនានា ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបដិដុល្លារនីយកម្ម (ការឈប់ប្រើប្រាស់លុយដុល្លារ) របស់ខ្លួនបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី មានក្តីកង្វល់ដែលកំពុងលេចឡើងមួយចំនួនទាក់ទងនឹងគម្រោងនេះ ដើម្បីឈានទៅសម្រេចបានជាផ្លែផ្កា។

លោក Ryabkov បានបង្ហាញពីភាពជាប់គាំងដែលសម្ព័ន្ធសេដ្ឋកិច្ចនេះដែលកំពុងជួបប្រទះ។ ជាពិសេស លោកបានបញ្ជាក់ថា សម្ព័ន្ធសេដ្ឋកិច្ច ដែលមានអាយុ ១៥ ឆ្នាំ នេះ ទើបតែបានពង្រីកខ្លួនទ្វេដង។ ដូច្នេះ​ហើយ លោក​បាន​អះអាង​ថា ប្លុក​នេះ ​«​ពិបាក​នឹង​ត្រៀម​ខ្លួន​​សម្រាប់ការ​បោះជំហាន​ទៅរកការបង្កើតធនាគារកណ្តាល»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក៏​បាន​កត់​សម្គាល់​ថា “នេះ​មិនមែនមាន​ន័យ​ថា ​គំនិតនេះ​ត្រូវ​បាន​ពន្យារ​ពេល​ឡើយ។

ប្រទេសក្នុងប្លុកនេះបានបញ្ចេញរបាយការណ៍ដែលមិនសូវជាមានភាពស៊ីសង្វាក់គ្នាលើគម្រោងអភិវឌ្ឍន៍នេះ។ ទោះយ៉ាងណាក៏ដោយ របាយការណ៍ទាំងនេះនៅតែបង្ហាញពីភាពចាំបាច់រួមមួយក្នុងការការអភិវឌ្ឍធនាគារកណ្តាលនៅក្នុងប្លុកនេះ។ ជាពិសេស លោក Ryabkov បានធានាថា ការបង្កើតធនាគារកណ្តាលគឺជាផ្នែកសំខាន់ក្នុងប្លុកនេះ។

យ៉ាងណាក៏ដោយ ការអភិវឌ្ឍដ៏សំខាន់បែបនេះទំនងជាត្រូវការពេលវេលាខ្លះ មុននឹងអាចសម្រេចបានផ្លៃផ្កា។ បន្ទាប់មកទៀត លោក Ryabkov ត្រូវបានសួរអំពីពេលវេលានៃគម្រោងបង្កើតធនាគារកណ្តាលនេះ។ ទោះបីជាលោកមិនកំណត់ពេលវេលាជាក់លាក់ក៏ដោយ ក៏លោកបាននិយាយថា ពេលវេលាមិនត្រូវបានគណនាជាឆ្នាំ និងច្រើនទស្សវត្សទេ ប៉ុន្តែគម្រោងបង្កើតធនាគារកណ្តាលសម្រាប់ប្លុកនេះអាចកើតឡើងក្នុងរយៈពេលមួយដ៏លឿន។

យោងតាមតំណាង IMF របស់រុស្ស៊ី សម្ព័ន្ធសេដ្ឋកិច្ច BRICS បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនជំនួសឱ្យប្រាក់ដុល្លារអាមេរិក ចំពេលប្រាក់ដុល្លារអាមេរិកកំពុងជួបបញ្ហា ហើយប្លុកនេះត្រូវតែរៀបចំសម្រាប់ករណីដែលប្រាក់ដុល្លារអាមេរិកដួលរលំ។ សម្ព័ន្ធសេដ្ឋចកិច្ច BRICS ដែលជាអង្គការអន្តររដ្ឋាភិបាលដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម និងប្រទេសដែលគាំទ្រជាច្រើនទៀត បានធ្វើការរួមគ្នាក្នុងការឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកមួយរយៈពេលមកហើយ។

ប្លុក BRICS កំពុងធ្វើការរួមគ្នាដើម្បីបង្កើតរូបិយប័ណ្ណ BRICS ថ្មី ដើម្បីជំនួសប្រាក់ដុល្លារអាមេរិក រួមជាមួយនឹងរូបិយប័ណ្ណក្នុងស្រុករវាងប្រទេសនានានៅក្នុងប្លុកនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយសារ័ត៌មាន RIA Novosti របស់រុស្ស៊ី តំណាង IMF រុស្ស៊ី លោក Alexey Mozhin បានកត់សម្គាល់ថា ភាពខ្វះខាតនៃប្រព័ន្ធហិរញ្ញវត្ថុបច្ចុប្បន្នបានលេចឡើងកាន់តែច្បាស់។ លើសពីនេះ លោកបានចង្អុលបង្ហាញថា ការផ្សព្វផ្សាយជាច្រើនបានចាប់ផ្តើមនិយាយអំពីសម្ព័ន្ធសេដ្ឋកិច្ច BRICS ជាក្រុមដែលនឹងផ្តល់នូវជម្រើសរូបិយប័ណ្ណដ៏ជោគជ័យមួយ ជំនួសឱ្យប្រាក់ដុល្លារអាមេរិក។

លោកបានប្រាប់ RIA Novosti ថា សំណើក្នុងការបង្កើតជម្រើសរូបិយប័ណ្ណនេះកំពុងស្ថិតក្នុងការពិភាក្សា។ នៅក្នុងករណីការដួលរលំនៃប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធរូបិយវត្ថុអន្តរជាតិ វានឹងចាំបាច់ក្នុងការប្រែក្លាយរូបិយប័ណ្ណ BRICS ឱ្យទៅជារូបិយប័ណ្ណពិតប្រាកដដោយមានការគាំទ្រដោយផ្លាស់ប្តូរទំនិញ។

រូបិយប័ណ្ណ BRICS ជំនួសប្រាក់ដុល្លារអាមេរិក ប្រសិនបើប្រាក់ដុល្លារដួលរលំ

ប្លុក BRICS បានងាកទៅរកបច្ចេកវិទ្យា blockchain សម្រាប់ប្រព័ន្ធទូទាត់ថ្មីរបស់ខ្លួន។ ជាការពិតណាស់ កិច្ចខិតខំប្រឹងប្រែងរបស់ប្លុកនេះគឺផ្តោតលើការបង្កើតរូបិយប័ណ្ណប្រកួតប្រជែងមួយ ដោយផ្អែកលើបច្ចេកវិទ្យាឌីជីថល។ ប្រាក់ដុល្លារអាមេរិកនៅតែស្ថិតលើផ្លូវមួយឆ្ងាយពីការដួលរលំទាំងស្រុង ទោះបីជាយ៉ាងណាក៏ដោយ រូបិយប័ណ្ណរបស់ សម្ព័ន្ធសេដ្ឋកិច្ច BRICS ជាបញ្ហាមួយសម្រាប់ប្រាក់ដុល្លារអាមេរិក។

ប្រាក់ដុល្លារអាមេរិកនៅតែជាទុនបម្រុងសកល ប៉ុន្តែកំណើនបំណុលអាមេរិក ជាសក្ខីភាពបង្ហាញថា ប្រាក់ដុល្លារអាមេរិក នឹងមិនអាចឋិតថេរជារៀងរហូតនោះទេ។ លើសពីនេះ ការគាំទ្រជុំវិញប្លុក BRICS បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រទេសជាច្រើនទៀតទំនងជានឹងទទួលបានការអញ្ជើញឱ្យចូលរួមប្លុកនេះនៅឆ្នាំ ២០២៤។ ដោយមានការគាំទ្រកាន់តែច្រើនទាំងចំនួនប្រទេស និងហិរញ្ញវត្ថុ ប្លុក BRICS អាចបង្កើតរូបិយប័ណ្ណប្រកួតប្រជែងដ៏រឹងមាំដើម្បីប្រយុទ្ធប្រឆាំងនឹងប្រាក់ដុល្លារអាមេរិក។

សូមបញ្ជាក់ផងដែរថា ប្រទេសចិនមានផលិតផលក្នុងស្រុកសរុប (GDP) ធំបំផុតក្នុងប្រទេស BRICS ពោលគឺមាន ១៦.៨៦ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ ខណៈប្រទេសផ្សេងៗទៀតមាន GDP ក្រោម ៣ ទ្រីលានដុល្លារ។ រួមបញ្ចូលគ្នា ប្លុក BRICS មាន GDP លើសពី ២៥.៨៥ ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ច្រើនជាងសហរដ្ឋអាមេរិកបន្តិច៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)