គម្រោងអភិវឌ្ឍន៍ផ្លូវ​ចំនួន​៣ខ្សែ​រំពឹង​បញ្ចប់​ការដ្ឋាននៅក្នុងឆ្នាំ២០២៤

ភ្នំពេញ ៖​ គម្រោងអភិវឌ្ឍន៍ ​និង​លើ​កកម្ពស់​កម្រិតគុណភាពផ្លូវសំខាន់ៗចំនួន​៣ខ្សែ​​រំពឹងថា​នឹង​បញ្ចប់ការដ្ឋា​ន​សា​ងសង់​​នៅក្នុងឆ្នាំ២០២៤​នេះ ហើយនឹងអាច​សម្រួល​ដល់​ការធ្វើ​ដំណើ​ររបស់ប្រជាពលរដ្ឋ​នៅតា​ម​បណ្ដាខេត្ត​មួយចំនួនផងដែរ ។

បើតាម​ការ​ប្រកាស​ពីក្រសួងសាធារណការ និងដឹកជញ្ជូន​ បានបញ្ជាក់ថា​ គម្រោង​ផ្លូវ​ជាតិ​៧១C ដែល​ត​ភ្ជា​ប់​ពីខេត្តកំពង់ចាម ទៅ​ខេត្ត​ត្បូងឃ្មុំ ប្រវែងជាង​១១៤​គីឡូម៉ែត្រ បាន​បញ្ចប់​​ការសាងសង់​ជាស្ថាពរ​នៅ​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ២០២៤នេះ ហើយ​ប្រជាពលរដ្ឋ​ដែលត្រូវធ្វើដំណើរ​ឆ្លងកាត់​តំបន់ទាំង​នោះអាច​ធ្វើ​ដំ​ណើ​រ​តា​មផ្លូ​វ​​នេះ​​​បា​នយ៉ាងរលូន។​

តាមសេចក្ដី​ប្រកាស​របស់​ក្រសួងសាធារណការ ​និងដឹកជញ្ជូនបានបញ្ជាក់ដែរថា ផ្លូវជាតិដ៏សំខាន់នេះ គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន បាន និង​កំពុង​បន្ត​ដំណើរបញ្ចប់ការគូ​សគំ​នូស​ច​រាច​រ​ណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការ​ងារ​ដាំបង្គោល​គីឡូ​ម៉ែត្រ និង​កិច្ច​ការ​ដាំស្មៅ​កា​រ​ពារ​​ការហូរច្រោះដីចំណីផ្លូវ ដោយ​គ្រោង​បញ្ចប់​ជា​ស្ថា​ពរ​ត្រឹម​ថ្ងៃ​ទី០២ ខែតុលា ឆ្នាំ២០២៤ ។ បន្ថែម​ពីនេះ ក្រុម​ហ៊ុន​សាងសង់ សៀងហៃ គ្រុប( SCG) និង​ទី​ប្រឹ​ក្សា​បច្ចេក​ទេស​ក្រុម​ហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈ​ពេល ២៤ខែ​បន្ថែម យោងតាមកិច្ចសន្យាសាងសង់ ។​

ដោយឡែក ផ្លូវ​ចំនួន​២ខ្សែទៀត​ដែល​គ្រោងនឹង​បញ្ចប់​នៅក្នុងឆ្នាំ២០២៤​នេះ រួមមាន​ផ្លូវជាតិលេខ​៣១ តភ្ជាប់ពី​ផ្លូវ​ជាតិលេ​ខ​៣ត្រង់ចំណុចបែកគុស​ទៅ​កាន់ផ្លូវបំបែក​តន់​ហន់ ក្នុងស្រុកកំពង់ត្រាច ខេត្ត​កំពត និងផ្លូវជាតិលេខ​៣៣ ត​ភ្ជាប់​ពីស្រុ​កកំ​ពង់ត្រាច ទៅកាន់ទីរួម​ខេត្តកំពត​ដោយកាត់​ខេត្ត​កែប​ផងដែរ ។

ផ្លូវ​ទាំងពីរខ្សែនេះ មានសារ​សំខាន់​ណាស់​ក្នុងការ​តភ្ជាប់​​ពីភ្នំពេញ-កណ្ដាល​-កំពង់​ស្ពឺ-តាកែវ ទៅកាន់ទឹកដី​ខេត្ត​តំបន់​សមុទ្រ រួមមាន​កែប និងកំពត និងជាផ្លូវ​ដឹកជញ្ជូនទំនិញ​យ៉ាងសំខាន់មួយ​ទៅកាន់ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុកកំពង់ត្រាច ។

ផ្លូវនេះ នឹងក្លាយទៅជាផ្លូវដ៏សំខាន់មួយទៀត​​សម្រាប់​បម្រើដល់​ការងារ​ដឹកជញ្ជូនទំនិញចេញចូល​កំពង់ផែ តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះថា​ក្នុង​គម្រោងព្រែកជីក​ហ្វូណនតេជោ​នេះ​នឹង​មានសង់​កំពង់ផែរណប​មួយចំនួន ជាពិសេស​នៅក្នុងស្រុកអង្គរ​ជ័យ បន្ទាយ​មាស​ និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​នៅក្នុង​ស្រុកកំពង់ត្រាច​ ខេត្ត​កំពត​ផងដែរ ។​

បើតាម​ការអ្នក​ប្រកបរអាជីវកម្ម​ទិញលក់​ដីធ្លី​មួយចំនួន​បានលើកឡើងថា ទោះបីជា​ផ្លូវទាំងនេះបាងសងសង់​រួច​ហើយក្ដី តែ​តម្លៃដីធ្លី និងសកម្មភាពទិញលក់​ដីធ្លីនៅតំបន់​តាមបណ្ដោយផ្លូវ​ទាំង​នោះមិនមាន​ភាព​មមា​ញឹក​នោះទេ​ ពីព្រោះថា​ស្ថានភាពសេដ្ឋកិច្ច​ក្នុង​ប្រទេស​នៅមិនទាន់អាច​ធ្វើឱ្យវិស័យដីធ្លី​មានភាពប្រសើរ​ដូច​មុន​កូវីដ១៩​នៅឡើយ ។​

គួរ​បញ្ជាក់​ថា​ ស្របពេល​ដែល​គម្រោងអភិវឌ្ឍន៍ផ្លូវមួយចំនួន បាន និងកំពុងពន្លឿនដើម្បី​បញ្ចប់​នៅក្នុងឆ្នាំ២០២៤​នេះ ក៏មានគម្រោង​មួយចំនួនទៀត​ រំពឹងថា​នឹង​បើក​ការដ្ឋានសាងសង់​នៅក្នុងឆ្នាំ ២០២៤​នេះ ក្នុងនោះ​រាជរដ្ឋាភិបាល​បាន និងកំពុង​ជំរុញ​​ឱ្យ​​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​រៀបចំ​បើកការដ្ឋាន​គម្រោង​ផ្លូវ​៥០C ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង​ទៅកា់​ខេត្តកំពង់ធំផងដែរ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខេះ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *