សេដ្ឋកិច្ចថៃបែរជាមានសម្ពាធខ្លាំងដោយសាររោងចក្រចិន និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

បាងកក ៖ នៅដើមខែកក្កដាកន្លងមកនេះ ថៃបានប្រកាសដាក់ឲ្យដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីរបស់ចិន BYD ជាទីតាំងដំបូងបំផុតក្នុងប្រទេសថៃ និងក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះបានទទួលការស្ញប់ស្ងែង និងកោតសរសើរយ៉ាងខ្លាំងទៅលើទស្សនៈវិស័យក្នុងវិស័យឧស្សាហកម្មរបស់ថៃ។

យ៉ាងណាក៏ដោយមិនដល់ប៉ុន្មានសប្តាហ៍ផង ស្ថានភាពនេះហាក់ដូចជាមិនដូចការរំពឹងទុកឡើយ។ ថៃមិនទាន់អាចទាញប្រយោជន៍បានច្រើននៅឡើយពីសង្វាក់ផលិតកម្មរបស់ BYD ប៉ុន្តែបែរជាបានខាតបង់ក្នុងទំហំមួយគួរឲ្យកត់សំគាល់ទៅវិញដោយក្រុមហ៊ុន Suzuki Motor បានប្រកាសបិទទ្វាររោងចក្ររបស់ខ្លួនមួយកន្លែង ខណៈដែលរោងចក្រមួយនេះអាចផលិតរថយន្តបានរហូតដល់ទៅ ៦០ ០០០គ្រឿងក្នុងមួយឆ្នាំ។

ការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់អាស៊ាននេះបានក្លាយជាកញ្ចក់ឆ្លុះបង្ហាញថា រដ្ឋាភិបាលថៃក៏នឹងចាប់ផ្តើមទទួលយកផលិតផលនាំចូលដែលមានតម្លៃធូរថ្លៃផ្សេងទៀតពីប្រទេសចិនផង ក៏ដូចជាបានបង្ហាញថាការប្រកួតប្រជែងផ្នែកឧស្សាហកម្មសម្រាប់ក្រុមហ៊ុនជប៉ុនក៏នឹងជួបផលលំបាកដែរនៅក្នុងប្រទេសមួយនេះ ហើយបន្ថែមពីនេះក៏មានកត្តាបង្ខំផ្សេងទៀតដូចជាការកើនឡើងនៃតម្លៃថាមពល និងបញ្ហាកង្វះខាតធនធានដែលមានអាយុពេញកម្លាំងផងដែរ។

តួលេខជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា រោងចក្រដល់ទៅជិត២០០០កន្លែងនៅទូទាំងប្រទេសថៃបានប្រកាសបិទទ្វារកាលពីឆ្នាំកន្លងទៅ ខណៈដែលការលើកកំពស់វិស័យផលិតកម្មរបស់ថៃជាចលករយ៉ាងធំធេង ឬរហូតទៅដល់ជាង ១​ ភាគ ៤ នៃផលិតផលក្នុងស្រុកសរុបរបស់សេដ្ឋកិច្ចថៃទាំងមូល។

វិស័យផលិតកម្មនេះដែរក៏ជាកិច្ចការងារអាទិភាពជាងគេបំផុតសម្រាប់លោកនាយករដ្ឋមន្ត្រី Srettha Thavisin ដែលបានឡើងកាន់តំណែងកាលពីឆ្នាំកន្លងទៅក្នុងការដោះស្រាយ។លោកធ្លាប់បានសន្យាថា លោកនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងជាប្រចាំឆ្នាំឡើងវិញ ៥ភាគរយក្នុងអាណត្តិទាំង៤ឆ្នាំរបស់លោក ខណៈដែលអត្រាកំណើនចាស់ដែលធ្វើបានត្រឹមតែ១,៧៣ភាគរយប៉ុណ្នោះកាលពីមួយទសវត្សរ៍មុន។

លោក Srettha បានថ្លែងប្រាប់សភាជាតិកាលពីសប្តាហ៍មុនបែបនេះថា ៖វិស័យ​ឧស្សាហកម្ម​បាន​ធ្លាក់​ចុះ ហើយ​ការ​ប្រើប្រាស់​សមត្ថភាព​បាន​ធ្លាក់​ចុះ​ក្រោម ៦០ ភាគរយ។ នេះមានន័យថាឧស្សាហកម្មថៃកំពុងធ្លាក់ចុះ ហើយទាមទារនូវការសម្របខ្លួនឡើងវិញចំពោះទីផ្សារថ្មីៗ។

ប្រភពពីរ៉យទ័រថ្មីៗនេះបានរាយការណ៍ទៀតថា គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ អត្រានៃការបិទទ្វាររោងចក្រនៅទូទាំងប្រទេសបានបន្តកើនឡើងដល់ទៅ៤០ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីមួយឆ្នាំមុន។ ការបាត់បង់ការងារបានហក់ឡើងដល់ទៅ៨០ភាគរយក្នុងអំឡុងពេលនេះ ហើយពលករសរុបប្រមាណជា ៥១ ៥០០នាក់កំពុងអត់ការងារធ្វើ។

ត្រឡប់មកវិញចំនួននៃការបើករោងចក្រក៏មានភាពយឺតយ៉ាវផងដែរ ជាពិសេសរោងចក្រដែលបិទទ្វារសុទ្ធតែជារោងចក្រធំៗ ប៉ុន្តែរោងចក្រដែលបើកដំណើរការថ្មីៗភាគច្រើនសុទ្ធតែជារោងចក្រតូចៗ និងមធ្យម។

ក្នុងពេលជាមួយគ្នានេះ ថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំចូលទំនិញធូរថ្លៃពីប្រទេសចិនដោយក្នុងនោះមានទាំងការកំណត់អត្រាពន្ធបន្ថែម ឬ VAT ទៅលើទំនិញទាំងឡាយណាដែលមានតម្លៃទាបជាតិ១៥០០បាត ឬ៤១ដុល្លារទាំងដែលទំនិញទាំងនោះស្ថិតនៅក្នុងករណីលើកលែងពន្ធគយនៅឡើយផងនោះ។

ការព្យាករណ៍បានបង្ហាញថា សេដ្ឋកិច្ចថៃនឹងអាចទទួលបានកំណើនត្រឹមតែ២,៥ភាគរយនៅក្នុងឆ្នាំនេះ ដែលជឿជាក់ថា ភារៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Srettha នឹងមិនសូវទទួលបានជោគជ័យដូចការរំពឹងទុកឡើយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់