តម្លៃប្រេងឆៅបានបន្តឡើងថ្លៃ បន្ទាប់ពីផលិតកម្មប្រេងរបស់លីប៊ីធ្លាក់ចុះ ១,៥ លានបារ៉ែល

បរទេស៖ យោងតាម​ប្រភពពី CNBC បានរាយការណ៍ថា តម្លៃប្រេងឆៅបានឡើងថ្លៃបន្តិចបន្ទាប់ពីទិន្នផលបេ្រងរបស់លីប៊ីធ្លាក់ចុះជិត ១,៥ លានបារ៉ែល ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ដែលស្មើនឹងការខាតបង់ជិត ១២០ លានដុល្លារ។



ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៦ ភាគរយ ឬ ៧៩,៩៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៣ ភាគរយ​ ឬ ៧៥,៩១ ដុល្លារក្នុងមួយបារ៉ែល។

ថ្មីៗនេះ លីប៊ី ដែលជាអ្នកផលិតប្រេងធំមួយរបស់ក្រុមប្រទេសនាំចេញប្រេង OPEC បានបញ្ជាក់ពីការរំខាននៅក្នុងទិន្នផលប្រេងរបស់ខ្លួន ដែលធ្វើឲ្យផលិតកម្មបានធ្លាក់ចុះ ១,៥ លានបារ៉ែលក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយ ស្មើនឹងការខាតបង់សរុបចំនួន ១២០ លានដុល្លារ។ ទីផ្សារថាមពលឯករាជ្យ Rapidan Energy ប៉ាន់ប្រមាណថា ការរំខានផលិតកម្មនៅក្នុងប្រទេសលីប៊ីមានចន្លោះពី ៩ សែនបារ៉ែលទៅ ១ លានបារ៉ែលក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ​លីប៊ី កំពុង​ជាប់​គាំង​ក្នុង​ជម្លោះ​នយោបាយ ដោយរដ្ឋាភិបាលភាគខាងកើតនៅទីក្រុង Benghazi ដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិបានគម្រាមបិទការផលិត និងការនាំចេញប្រេងទាំងអស់។

ការព្រួយបារម្ភអំពីកង្វះការផ្គត់ផ្គង់ដែលអាចកើតមានដោយសារតែការផ្អាកផលិតកម្មប្រេងនៅក្នុងប្រទេសលីប៊ីបានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ។ គួរឲ្យបញ្ជាក់ដែរថា លីប៊ីផលិតប្រេងប្រហែល ១,២ លានបារ៉ែលក្នុងមួយថ្ងៃ ដោយភាគច្រើននៃប្រេងឆៅរបស់ខ្លួនត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក។


បច្ចុប្បន្ន អ៊ីរ៉ាក់ កំពុងផលិតប្រេងច្រើនជាងកូតារបស់ខ្លួន ៤ លានបារ៉ែល ក្រោមកិច្ចព្រមព្រៀងជាមួយអង្គការ OPEC និងសម្ព័ន្ធមិត្ត។

លោក Bob Yawger នាយកប្រតិបត្តិនៃក្រុមហ៊ុន ថាមពល Mizuho បានលើកឡើងថា ការរំខានក្នុងផលិតកម្មប្រេងរបស់ លីប៊ី ហានិភ័យនៃសង្រ្គាមកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា និងការស្តុកទុកប្រេងឆៅ EIA នៅកម្រិតទាបរយៈពេល ៨ខែ គឺជាមូលហេតុធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ។ ប្រសិនបើតម្លៃប្រេងបន្តឡើងថ្លៃ OPEC+ អាចនឹងបន្ថែមទិន្នផលបន្ថែម ៥ សែនបារ៉ែលចូលទៅក្នុងទីផ្សារនៅក្នុងខែតុលា។

លោក Matt Smith អ្នកវិភាគប្រេងនៅ Kpler បាននិយាយថា ទីផ្សារប្រេងអាមេរិកទំនងជានឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីបញ្ហារំខានផលិតកម្មនៅលីប៊ី ដោយសារវាគឺជាការជំនួសដ៏ល្អបំផុតសម្រាប់អ្នកទិញនៅអឺរ៉ុបដែលត្រូវការជំនួសការផ្គត់ផ្គង់លីប៊ី។ កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាង ៣ ភាគរយ។ នៅក្នុងខែនេះ ទីផ្សារប្រេង​របស់​សហរដ្ឋ​អាមេរិក​កំពុង​ជួញ​ដូរ​ក្នុង​ចន្លោះ​ពី ៧១ ទៅ ៨០ ដុល្លារ​ក្នុង​មួយ​បារ៉ែលនៅ ​ដោយសារភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបាន​រំខាន​ដល់​ការ​ផ្គត់ផ្គង់។ លើសពីនេះ ការធ្លាក់តម្រូវការធ្លាក់ចុះនៅក្នុងប្រទេសចិនដោយសារតែការកើនឡើងនៃការលក់រថយន្តអគ្គិសនី និងសេដ្ឋកិច្ចដ៏ក្តៅគគុក ក៏បានប៉ះពាល់ដល់ទីផ្សារប្រេងសកលផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)