ចិនព្រមានជប៉ុនពីការសងសឹកទៅវិញ ជំុវិញការទប់ស្កាត់ការនាំចេញគ្រឿងផ្គុំផលិតឈីបមកកាន់ចិន

បរទេស៖ យោងតាមប្រភពពី Investment Monitor​ បានរាយការណ៍ថា ចិនបានព្រមានពីការសងសឹកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងជប៉ុន ប្រសិនបើជប៉ុនរឹតបន្តឹងបន្ថែមទៀតលើការលក់សេវាកម្ម និងគ្រឿងផ្គុំឈីបដល់ក្រុមហ៊ុនចិន។

កាលពីខែកក្កដាកន្លងទៅនេះ ជប៉ុនបានរឹតបន្តឹងការនាំចេញគ្រឿងផ្គុំផលិតឈីបចំនួន ២៣ ប្រភេទ ដើម្បីឲ្យមានតុល្យភាពក្នុងការគ្រប់គ្រងពាណិជ្ជកម្មបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក ដែលទប់ស្កាត់សមត្ថភាពរបស់ចិនក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់។ ការរឹតបន្តឹងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានបោះជំហានទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ចិនពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងយោធា។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​រឹត​បន្តឹង​ជា​ច្រើន​របស់​ខ្លួនប្រឆាំងនឹងចិន ដោយសារ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ជាតិ។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota Motor កំពុងព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងឆ្លើយតបទៅនឹងការទប់ស្កាត់របស់ជប៉ុន ដោយអាចកាត់បន្ថយការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗដែលមានសារៈសំខាន់សម្រាប់ការផលិតរថយន្ត។ លើសពីនេះ Tokyo Electron ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុន ក៏នឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីការគ្រប់គ្រងការនាំចេញផងដែរ ដោយសារក្រុមហ៊ុននេះលក់គ្រឿងផ្គុំផលិតឈីបទៅឲ្យចិន។ ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងព្រួយបារម្ភថា ចិនអាចនឹងកាត់បន្ថយការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ ដោយសារចិនធ្លាប់ផ្អាកការលក់រ៉ែកម្រទៅឱ្យជប៉ុនជាបណ្តោះអាសន្នបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងកើតកាលពីឆ្នាំ ២០១០។ ទោះជាយ៉ាងណាក្តី មន្ត្រីសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយជប៉ុនដើម្បីស្វែងរកខ្សែសង្វាក់ផ្គត់ផ្គង់ជំនួស ដោយសារចិនបានដាក់ការរឹតបន្តឹងរួចហើយលើការនាំចេញហ្គាលីញ៉ូម ហ្គេម៉ាញ៉ូម និងក្រាហ្វិចកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិនបាននិយាយថា ជប៉ុនតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងចិនរួមមាន ការរំខានដល់ស្ថិរភាពផលិតកម្ម និងសង្វាក់ផ្គត់ផ្គង់បញ្ញាសិប្បនិមិត្តពិភពលោក, នយោបាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, និងការរារាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អ្នកនាំពាក្យ Mao Ning បាននិយាយថា ចិនតែងតែប្តេជ្ញាចិត្តក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាពនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល ហើយតែងតែអនុវត្តវិធានការត្រួតពិនិត្យការនាំចេញប្រកបដោយយុត្តិធម៌ សមហេតុផល និងមិនរើសអើង។

អ្នកវិភាគរបស់ក្រុមហ៊ុនស្រាវជ្រាវ Omdia លើកឡើងថា ជប៉ុនមិនគួររឹតបន្តឹងការគ្រប់គ្រងការនាំចេញរបស់ខ្លួនទេ បើទោះបីជាសហរដ្ឋអាម៉េរិកដាក់សំណើបែបនេះក្តី ដោយសារសហរដ្ឋអាម៉េរិកអាចនឹងកាន់តែមានអំណាចនៅពីក្រោយ និង គោលនយោបាយសេដ្ឋកិច្ចរបស់ជប៉ុន។ ច្បាប់ផលិតផលផ្ទាល់ពីបរទេស (FDPR) គឺជាច្បាប់ដែលបានអនុម័តដោយកម្រមួយ ដែលនឹងអនុញ្ញាតឱ្យទីក្រុវ៉ាស៊ីនតោនគ្រប់គ្រងការទិញផលិតផលដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក ប្រសិនបើពួកគេមានបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកតិចក្តី។ យ៉ាងណាមិញ គោល​នយោបាយ​នេះ​មិន​ត្រូវ​បាន​​លើក​ឡើង​នៅស្ថានភាពពេលនេះ​ទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើការគម្រាមកំហែងរបស់ចិនកើតមានឡើងពិតមែន នោះស្ថានភាពអាក្រក់ជាប្រវត្តិសាស្ត្រឆ្នាំ ២០១០ នឹងកើតឡើងម្តងទៀត ឬ អាក្រក់ជាងនេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)