កម្ពុជា​ស្នើ និងលើ​កទឹកចិត្ត​ឱ្យក្រុមហ៊ុន​​ផលិត​សម្លៀក​បំពាក់​លំដាប់ពិភពលោក​មួយមក​បណ្ដាក់ទុន​នៅ​កម្ពុជា​

ភ្នំពេញ ៖ ក្នុង​ដំណើរទស្សនកិច្ច​របស់ឯកឧត្ត​ម​ ស៊ុន ចាន់ថុល​​ ឧប​នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី​១ ក្រុម​ប្រឹក្សា​​​អភិវឌ្ឍន៍​កម្ពុជា​ នៅ​សហរដ្ឋអាមេរិក​ ​​បានស្នើ​ និងលើក​ទឹកចិត្ត​ឱ្យ​ក្រុម​ហ៊ុនផលិតសម្លៀក​បំពាក់ម៉ាកល្បីលំដាប់ពិភពលោកមួយ មក​បណ្ដាក់ទុនវិនិយោគ​ និងពង្រីក​ផលិត​កម្មនៅ​ក្នុ​​ង​​​ប្រទេស​កម្ពុជា ស្របពេលដែលកម្ពុជាបានផ្ដល់​នូវ​ការអនុគ្រោះ​ធំធេង​ដល់​វិនិយោគិនបរទេសនានា ។​

ក្នុងជំនួប​ជាមួយ​ជាមួយ​តំណាង​ក្រុមហ៊ុន Levi Strauss & Co របស់អាមេរិក ឯកឧត្តម ស៊ុន ​ចាន់ថុល បាន​លើក​​ទឹកចិត្ត​ឱ្យក្រុមហ៊ុន​មួយនេះពិនិត្យ​លទ្ធភាពក្នុងការ​បណ្ដាក់ទុន​វិនិយោគ​ពង្រីក​វិសាល​ភាពផលិតកម្ម​របស់ខ្លួន​នៅកម្ពុជា តាមរយៈ​កិច្ច​សម្រួល​លើការ​ងារ​វិនិយោគ​ពីសំណាក់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏ដូ​ច​ជា​ភាគី​ពាក់ព័ន្ធ ដែលអាច​ធានា​បាននូវ​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាពអនុគ្រោះ​បំផុត ។​

នៅក្នុងឱកាស​នោះដែរ ឯកឧត្តម​ឧបនាយក ក៏បានជម្រាប​ជូនអំពី​បច្ចុប្បន្ន​ភាពនៃការផលិត និងផ្គត់ផ្គង់ថាម​ពល​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ ៦២ភាគរយ​នៃថាមពល​សរុបដែលបានប្រើប្រាស់សម្រាប់ការ​ផ្គត់​ផ្គង់​​ គឺជា​ប្រទេស​ថាមពល​ស្អាត និងកកើត​ឡើងវិញ​ ។

ឯកឧត្តម​​បានលើកឡើងផងដែរថា ដើម្បីសម្រេច​បាននូវ​ចក្ខុវិស័យ​ផែន​ការរបស់រាជរដ្ឋាភិបាល​ក្នុងការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មានប្រាក់ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ និង​ប្រ​ទេស​មានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០ កម្ពុជា​ត្រូវធ្វើពិពិធកម្ម​សេដ្ឋកិច្ច​ និងទីផ្សារ ដោយ​ស្វែងរក​ការ​វិនិយោគណា​ដែលផ្ដល់​តម្លៃ​បន្ថែម​ខ្ពស់​ដល់​កម្មករ​និយោជិត​ ជាពិសេស​អាចផ្ដល់​នូវ​ចំណេះ ជំនាញ ​ដល់​កម្មករ និយោជិត​កម្ពុជា ​និង​អាចផ្ដល់​ប្រាក់​កម្រៃ​ខ្ពស់​បន្ថែមទៀត​​ ។

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ចេញផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ក្នុង​រយៈ​ពេល៨ខែ​កម្ពុជា​ទទួលបានទុនវិនិយោគ​ប្រមាណជិត​៥ពាន់​លាន​ដុល្លារ​អាមេ​រិក​ពីគម្រោង​វិនិយោគ​នានា​ដែលបានអនុម័ត​ ដោយក្នុងនោះភាគច្រើនជា​គម្រោងវិនិយោគ​របស់​វិនិយោគិន​ចិនលើវិស័យឧស្សាហកម្ម​ ។

តាមរយៈការ​បណ្ដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្ម​ជាពិសេស​ រោងចក្រ សហគ្រាស​ផលិត​សម្លៀក​បំពាក់​ វាយនភណ្ឌ​ និង​សម្ភារៈដទៃទៀត​នេះដែរ ក៏បានធ្វើឱ្យតម្រូវការដីស​ម្រា​ប់​សង់​រោងចក្រ និងឃ្លាំង​​នៅ​កម្ពុជាមានកំណើន​គួរកត់សម្គាល់​ផងដែរ ។

​ដោយឡែក សម្រាប់ការ​វិនិយោគរបស់​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​កម្ពុជា បានកត់សម្គាល់ថា មានកម្រិត​តិចតួច​នៅ​ឡើ​យ​ ប៉ុន្តែសហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែលនាំចូលទំនិញ​ពីកម្ពុជា​ច្រើនជាង​គេ​ ក្នុងចំណោម​បណ្តាប្រទេស​ដែលទិញទំនិញពីកម្ពុជា ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករ​កម្ពុជា​ឱ្យដឹងថា​ ក្នុង​រយៈពេល៨ខែដើមឆ្នាំនេះ ការ​នាំចេញទំនិញ​ពីកម្ពុជា​ទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់​ចំនួន ៦,៧៤​ពាន់លានដុល្លារអាមេរិក ឬ​ស្មើនឹ​ងប្រមាណ​៣៨,៤ភាគរយនៃទំហំ​នាំចេញសរុប និងមានកំណើនប្រមាណ​១០​,៤ភាគរយ​ ធៀបនឹ​ងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣​កន្លងទៅ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម