រដ្ឋាភិបាលគ្រោងអនុវត្តកម្មវិធី​ចែកដី​ដល់ពលរដ្ឋ​ក្រីក្រដែលគ្មានដីពិត​ប្រាកដ ដើម្បី​រួម​ចំណែកការពារដី​ព្រៃ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់​ចេញនូ​វកម្មវិធីផ្ដល់​ដីការពា​រព្រៃ ដោយ​នឹង​អាចចែកដីជូនដល់ពលរដ្ឋ​ដែល​មិ​នមាន​ដីកម្មសិទ្ធិពិត​ប្រាកដ​សម្រាប់បង្កបង្កើន​ផល និង​រស់នៅ​​​លើទីតាំងដីដែលរដ្ឋ​ផ្ដល់ជូន​នោះ ហើយ​ការ​ផ្ដល់​ជូ​ន​នេះអាច​​នឹង​ចាប់ផ្ដើម​ទទួល​ពាក្យ​ស្នើសុំពីពលរដ្ឋ​នៅក្នុងអំឡុងខែកុម្ភៈ​ ឆ្នាំ២០២៥​ ខាងមុខនេះតទៅ ។

នៅក្នុងសេចក្ដី​ថ្លែងការណ៍ពិសេស​របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះ​រា​ជា​ណា​ច​ក្រកម្ពុជា កាលពីល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២៥ បានមាន​ប្រសាសន៍ថា​ កម្មវិធី​ផ្ដល់​ដីការពារ​ព្រៃ​របស់រាជរដ្ឋាភិបាល​ មានគោល​បំណង​​ដោះស្រាយដីជូន​ប្រជាពលរដ្ឋ​ខ្មែរក្រីក្រដែលគ្មាន​ដីពិតប្រាកដ​។ បន្ថែមពីលើនេះ កម្មវិធីនេះនឹង​ចូលរួមទប់ស្កាត់​សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ​ឯកជន  និងជំរុញការ​ចូលរួម​របស់ប្រជាពលរដ្ឋ​ក្នុងកិច្ចការពារ និងអភិរក្សព្រៃឈើ​ ។​

សម្ដេចធិបតី​បានរម្លឹក​ពី​សាវតា​នៃការ​ដោះស្រាយ​បញ្ហាកម្មសិទ្ធិ​ឯកជន​លើវិស័យដីធ្លីជូន​ប្រជាពលរដ្ឋ​ថា សង្គ្រាម​រាប់ទស​វត្សរ៍នាអតីត​កាល​ បានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ​ស្លូ​តត្រង់រាប់លាននាក់​​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ និងសង្គម​ ដូចជា​ ផ្លូវថ្នល់ សាលារៀន និង​មន្ទីរពេទ្យ ព្រមទាំង​ធ​នធាន​ម​នុ​ស្ស​ ជាពិសេស ​កម្មវិធីឯកជន​លើ​ដីធ្លី ត្រូវ​បានលុប​បំបាត់ចោលទាំង​ស្រុង​​​នៅ​ក្នុង​​​របប​ប្រល័យពូជសាសន៍​ប៉ុលពត ។ នៅក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ក្រោមការ​ដឹកនាំ​ដ៏ត្រឹ​មត្រូ​វ​​រ​បស់​គណបក្ស​ប្រជាជនកម្ពុជា រដ្ឋាភិបាល​បានបែងចែកដីកសិកម្ម​លើកដំបូង​នៅឆ្នាំ ១៩៨៥ និង​ទទួ​លស្គា​ល់កម្មសិទ្ធិ​ឯកជនលើ​ដីលំនៅឋានក្នុងឆ្នាំ១៩៨៩​ ។

សម្ដេច​ធិបតី​បានបន្តថា បន្ថែមពីលើ​នេះ ​រដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ​ និង​បានផ្ដល់ដីជូនប្រជាពលរដ្ឋ​តាមកម្មវិធីជា​ដំណាក់​កាល​ៗនាពេលកន្លងមក​ដែលរួមមាន ទី១ គឺកម្មវិធី​ផ្ដល់​ដីជូន​ប្រជាពលរដ្ឋធ្វើ​មាតុភូមិ​និវត្តន៍ពីជាយដែនកម្ពុជាថៃ នៅឆ្នាំ១៩៩១​ ដល់ឆ្នាំ១៩៩៣​ , ទី២គឺ ផ្ដល់ដីជូនអតីត​កម្លាំង​ខ្មែរក្រហម​ដែល​ធ្វើ​សមាហរណកម្មនៅ​ឆ្នាំ១៩៩៨ , ទី៣ គឺកម្មវិធី​​ប្រទានកម្ម​ដី​រដ្ឋជូនប្រជាពលរដ្ឋ​តាមការ​អនុវត្ត​បទបញ្ជា​០១​ ដែលហៅថា បប០១ នៅឆ្នាំ២០១២ ប្រមាណ៦៤ម៉ឺន​ក្បាល​ដី ស្មើនឹង​ជាង​ ១លាន ​២សែនហិកតា​ និងទី​៤ គឺកម្មវិធី​ប្រធានដីរដ្ឋ តាមរយៈ​កម្មវិធីដីសម្បទានសង្គម​កិច្ចជូនអតីត​កង​កម្លាំង​ប្រដាប់អាវុធ និងគ្រួសារ​កង​ទ័ព នគរ​បាលជាតិ​តាមព្រំដែន ព្រមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិលទូទៅ ចាប់ពីឆ្នាំ២០១៣ ដោយ​បានបែងចែក​ដី​សរុប​ប្រមាណ ១លាន ​៤សែនហិកតា​សម្រាប់ប្រជាពលរដ្ឋ​សរុប​ជិត​៤៩​ម៉ឺនគ្រួសារ  ​។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល​នីតិកាលទី​៧​នៃរដ្ឋសភា ក៏បាន និងកំពុង​បន្តយកចិត្តទុកដាក់​លើ​ការ​​លើកកម្ពស់​សិទ្ធិកាន់​កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ តាមរយៈ​ការ​ជំរុញ​ការ​វាស់វែង ការ​ចុះបញ្ជីដីធ្លី និងការ​ចេញ​ប័ណ្ណកម្មសិទ្ធិជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការ​បន្ត​ផ្ដល់​ដីសម្បទាន​សង្គម​កិច្ច​ជូន​អតីត​កង​កម្លាំង​ប្រដា​ប់​អាវុធ និង​គ្រួសារកងទ័ព ​នគរ​បាលជាតិនៅតាមព្រំដែន ​និង​ប្រជាពលរដ្ឋ​ក្រីក្រ ។ ​ក្រៅ​ពីក​ង្វះដី​ធ្លី បញ្ហា​​​មួយ​ចំនួនទៀតដូចជា​ការ​ទន្ទ្រាន​ដីរដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន និងការ​បំផ្លាញធនធានធម្មជាតិ​ ក៏ចោទជា​បញ្ហា​ដែលធ្វើឱ្យរាជរដ្ឋាភិបាល​ត្រូ​វដាក់ចេញនូវ​វិធានការ​ជា​បន្ត​បន្ទាប់​ដើម្បីទប់ស្កាត់។

សម្ដេចធិបតី​ក៏បានបញ្ជាក់ផងដែរថា ​ដើម្បីឱ្យកា​រអនុវត្ត​កម្មវិធីនេះ​ទទួលបានជោគជ័យ រាជរដ្ឋាភិបាលបាន​បង្កើត​គណៈកម្មកា​រជាតិ​ដឹកនាំ អនុវត្តន៍កម្មវិធី​ផ្ដល់​ដីការពារ​ព្រៃ ដើម្បីរួម​គ្នា​អភិវឌ្ឍន៍ដោយចីរភាព​ដែល​ហៅកាត់ថា​ ( ផកអ ) ដោយ​មានលេខាធិការ​ដ្ឋានមួយ​ជាសេនា​ធិការ ហើយចំពោះនីតិវិធី​ និងទីកន្លែង​ដាក់ពាក្យ​ស្នើ​សុំ​ ព្រមទាំងលក្ខណៈសម្បត្តិ​គ្រប់គ្រាន់ក្នុងការស្នើសុំដី លេខាធិការ​ដ្ឋាន​នឹ​ងចាប់ផ្ដើម​ជូនដំណឹង​ជា​បន្តបន្ទាប់នាពេលឆាប់ៗ ដែលអាច​នឹងចាប់ផ្ដើមទទួល​ពាក្យស្នើសុំ​របស់ប្រជាពលដ្ឋ​ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៥ខាងមុខ​នេះតទៅ ។​

យ៉ាង​ណាក្ដី​ សម្រាប់​នីតិវិធី និងទីតាំង​ដាក់ពាក្យ​ស្នើសុំដីពីរាជរដ្ឋាភិបាល ខាង​ AMS Economy នឹងលើកយកមក​បង្ហាញ​ជូន​នាពេល​បន្ទាប់ ក្រោយមានការ​បញ្ជាក់ច្បាស់ភាគីរាជរដ្ឋាភិបាល ​ឬគណៈកម្មកា​រជាតិ​ដឹកនាំអនុវត្តន៍ ដើម្បីផ្ដល់ដី​ការពារព្រៃ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *