ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្តរៀបចំប្លង់គោលសម្រាប់ ២៩ ឃុំ សង្កាត់

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រារព្វពិធីបើកវគ្គបំពាក់បំប៉នស្តីពីការអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ទីប្រជុំជនក្រុង ស្រុក នាទីស្តីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាការកត់សម្គាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់យ៉ាងច្បាស់ពីសកម្មភាព និងផែនការបន្តរៀបចំប្លង់គោលសម្រាប់ ២៩ ឃុំ សង្កាត់ ដោយឆ្លើយតបទៅនឹងគោលនយោបាយក្រសួងក្នុងការរៀបចំប្លង់គោលទូទាំងប្រទេសកម្ពុជា។

សូមគូសបញ្ជាក់ថា ការរៀបចំប្លង់គោលសម្រាប់ ២៩ ឃុំ សង្កាត់ នៃខេត្តទាំង១០ នាពេលនេះរួមមាន៖
១. ខេត្តកណ្ដាលរួមមាន៖ ស្រុកកណ្ដាលស្ទឹង (ឃុំបារគូ និងឃុំព្រះពុទ្ធ) ស្រុកកៀនស្វាយ (ឃុំគគីរ) ស្រុកមុខកំពូល (ឃុំរការកោងទី១) ស្រុកអង្គស្នួល (ឃុំបែកចាន) និងស្រុកពញាឮ (ឃុំវិហារលួង)
២. ខេត្តតាកែវរួមមាន៖ ស្រុកគិរីវង់ (ឃុំព្រះបាទជាន់ជុំ) និងស្រុកអង្គរបូរី (ឃុំអង្គរបូរី)
៣. ខេត្តសៀមរាបរួមមាន៖ ស្រុកអង្គរធំ (ឃុំពាក់ស្នែង) ស្រុករុនតាឯកតេជោសែន (ឃុំរុនតាឯក) ស្រុកជីក្រែង (ឃុំកំពង់ក្ដី) និងស្រុកក្រឡាញ់ (ឃុំកំពង់ថ្កូវ)
៤. ខេត្តព្រះសីហនុរួមាន៖ ក្រុងព្រះសីហនុ (សង្កាត់៣ និងសង្កាត់៤) និងស្រុកស្ទឹងហាវ (ឃុំអូរត្រេះ)
៥. ខេត្តកំពង់ធំរួមមាន៖ ស្រុកស្ទោង (ឃុំកំពង់ចិនត្បូង)
៦. ខេត្តកែបរួមមាន៖ ស្រុកដំណាក់ចង្អើរ (ឃុំពងទឹក និងឃុំអង្កោល)
៧. ខេត្តបន្ទាយមានជ័យរួមមាន៖ ស្រុកព្រះនេត្រព្រះ (ឃុំព្រះនេត្រព្រះ)
៨. ខេត្តពោធិ៍សាត់រួមមាន៖ ស្រុកវាលវែង (ឃុំប្រម៉ោយ ឃុំអូរសោម និងឃុំថ្មដា)
៩. ខេត្តកំពតរួមមាន៖ ស្រុកឈូក (ឃុំឈូក ឃុំល្បើក និងឃុំបឹងនិមល) និងស្រុកកំពង់ត្រាច (ឃុំកំពង់ត្រាចខាងលិច និងឃុំកំពង់ត្រាចខាងកើត)
១០. ខេត្តកំពង់ចាមរួមមាន៖ ស្រុកកោះសូទិន (ឃុំពាមប្រធ្នោះ) និងស្រុកស្រីសន្ធរ (ឃុំព្រែកពោធិ៍)

ពិធីបើកវគ្គបំពាក់បំប៉នស្តីពីការអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ទីប្រជុំជនក្រុង ស្រុក នាទីស្តីការក្រសួង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ