ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់​ សម្រេច​បានការ​វាស់វែង​ដីធ្លី​ជិត​ ៣លាន​ក្បាល​ដីហើយ​

ភ្នំពេញ ៖ គិតត្រឹម​ដើមខែ​តុលា ​ឆ្នាំ ២០២៤​កន្លងទៅនេះ ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់ បាន​សម្រេច​នូវការ​វាស់វែង​ដីធ្លីបាន​ចំនួន ២ ៨៣៦ ៩៣២ ក្បាលដី​ លើ​ផែនការ​ចំនួន ៤ ៧៥០ ៣៦៧​ក្បាល​ដី ស្មើនឹង​ប្រមាណ ៥៩,៧២ភាគរយ ដែល​រំពឹងថា​ ការ​វាស់​វែង​នឹងបញ្ចប់ទៅនៅ​ក្នុងឆ្នាំ២០២៥ខាងមុខ ។ នេះ​បើតាម​របាយការណ៍របស់បូក​សរុប​លទ្ធផល​នៃការ​អនុវត្ត​ការងារ​ឆ្នាំ២០២៤ និងទិសដៅ​ការងារ​ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតចាប់ពី​ពេល​ចាប់ផ្ដើម​​រហូតមកដល់ពេលនេះ ក្រសួង​បាន​ចេញ​បណ្ណចំនួន ៨ ០៥៣ ៧១០ បណ្ណ ដោយបានបញ្ចប់​ការ​ចេញ​បណ្ណ​ជំហានទី​១ ចំនួន៧ក្បាល​ដី និងបានអនុវត្ត​ការ​ចេញបណ្ណជំហានទី​២ បានចំនួន​១​ ០៥៣ ៧១០ បណ្ណ​ ស្មើនឹង​ ២២,១៨​ភាគរយ នៃចំនួន​ក្បាលដី​ប៉ាន់ស្មាន​ជំហានទី២​ សរុប​ចំនួន​ ៤ ៧៥០ ៣៦៧ក្បាលដី ( ជិត ៥លាន​ក្បាលដី ) ។

របាយការណ៍បានបង្ហាញថា ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ចេញ​បណ្ណ​បាន​ចំនួន ៧ ៤២០ ៣២១​បណ្ណ ​និ​ងចែក​បណ្ណ​​បានចំនួន​ ៦ ៥៧៩ ១៦២បណ្ណ ដែល​ក្នុងនោះ​មាន​បណ្ណ​សម្បទាន​ដីសង្គមកិច្ច​ចំនួន ១៧ ៩៩៣​បណ្ណ ព្រមទាំង​ការ​ចេញបណ្ណដី​គរុភណ្ឌ​វត្ត​ បានចំនួន ២ ២០៩វត្ត និងស្មើនឹង ២ ៥០៧បណ្ណ ។ សម្រាប់ការ​ចុះបញ្ជី​ដីធ្លី​មានលក្ខណៈដាច់​ដោយ​ដុំបានចេញ និងចែកបណ្ណ​ចំនួន ៦៣៣ ៣៨៩បណ្ណ ក្នុងនោះ​ដីឯកជន​បានចំនួន ៦២៩ ៦៨០ ដីរដ្ឋបានចំនួន​២៤០ទីតាំង ស្មើនឹង​ ២ ៥៦០បណ្ណទំហំ ៨៩៣ ៧៩១ហិចតា រួម​មាន​សម្ប​ទានដីសេដ្ឋកិច្ច​ ២០៨ទីតាំង​ ស្មើនឹង ២ ២៥៣បណ្ណទំហំ​៨៩១ ៩៦៣ហិចតា តំបន់​ការងារ​ឬព្រៃ​ស្ដា​រឡើងវិញ​២៥ទីតាំង ស្មើនឹង​ ១៥៥បណ្ណ ទំហំ​ ២២៥ ០៩៤ហិចតា ដែល​ក្នុងនោះដីក្រសួងបរិស្ថាន​​១១ទីតាំង ស្មើនឹង​ ៧៨បណ្ណ ទំហំ ១៨៩ ៤០៣ហិចតា និងក្រសួងកសិកម្ម​ចំនួន​១៤ទីតាំង ស្មើនឹង​៧៧​បណ្ណ ទំហំ ៣៥ ៦៩១ហិចតា ក្រសួងវប្បធម៌២ទីតាំង​ ស្មើនឹង​៩​បណ្ណ ទំហំ​ ១ ៤៧៩​ហិចតា ដីបឹងទន្លេសាប ៤ទីតាំង ស្មើនឹង​១៤២​បណ្ណ ទំហំ ២៧៣ ៩០៦​ហិចតា ដី​សម្ប្តទាន​សង្គម​កិច្ច​​ ១ទីតាំងស្មើ១​បណ្ណ មានទំហំ ១ ៣៤៩​ហិចតា ។

ក្រៅពីនេះដែរ ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់​ ក៏បានចុះបញ្ចី​ដីរដ្ឋ​តាម​នីតិវិធីពិសេសចំនួន ៤៤បណ្ណ ទំហំ ១០៤ ៦៨៥ហិចតា ក្នុងនោះ​ក្រសួង​បរិស្ថាន​មាន ៧​បណ្ណ ទំហំ ១ ៧១៦ហិចតា ក្រសួង​កសិកម្ម​ចំនួន១៧​បណ្ណ ទំហំ​ ២ ៧០៣ហិចតា ដីតំបន់​២ បឹង​ទន្លេសាប​ចំនួន ២០បណ្ណ ទំហំ​១០០​ ២៦៦​ហិចតា ។

ឯកឧត្តម​ សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់ បាន​មានប្រសាសន៍ថា​ ការ​ងារ​សុរិយោដី គឺជាការងារ​ដែលស្ថិតនៅក្នុងគោល​nយោបាយ​អាទិភាព​គន្លឹះ​ទី​៥ ក្នុងចំណោមគោ​ល​ន​យោបា​យ​​ទាំង​១៥ របស់​ក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម ​និងសំណង់ ក្នុងអាណត្តិ​ទី​៧ «ការ​ចុះបញ្ជី​ដីធ្លី » គឺជាការ​ផ្ដល់​បណ្ណ​កម្មសិទ្ធិដល់​ពលរដ្ឋឱ្យ​បានលឿន​ ដើម្បីជា​មូល​ដ្ឋាន​ប្រភព​សេដ្ឋកិច្ច​ និង​សុវត្ថិភាព​ក្នុងការ​កាន់​កាប់ដី ។ ជាមួយ​គ្នានោះដែរ បង្កើនការ​គ្រប់គ្រ​ងដីធ្លី​របស់រដ្ឋដែលជាធនធាន​របស់ជាតិឱ្យបានកាន់តែ​ល្អ​ថែម​ទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី