អ្នកជំនាញ ៖ កម្លាំងពលកម្មរបស់កម្មករ កសិករ និងប្រព័ន្ធគាំពារសង្គម នៅពីក្រោយភាពជោគជ័យខ្សែច្រវាក់ផលិតកម្មចេកនិងកៅស៊ូ

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ របាយការណ៍ស្តីពីការនាំចេញកសិផលកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជាលំដាប់។ ដោយឡែក សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ២០២៤កន្លងទៅនេះ សម្រេចបានទឹកប្រាក់សរុបចំនួន ២២៩លានដុល្លារ កើនឡើង ១៩,៨៣% បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានចំនួនត្រឹម ១៩១លានដុល្លារទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរីនិងចិន កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួនជាង៤០ម៉ឺនហិកតា(៤០៧,​១៧​២​)គិតត្រឹមឆ្នាំ២០​២​៣​។

នេះជាការលើកឡើងរបស់លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាមនៅក្នុងកិច្ចសន្ទនាថ្នាក់ជាតិក្រោមប្រធានបទ «ប្រព័ន្ធគាំពា​រ​សង្គមដែលល្អប្រសើរសម្រាប់កម្មករនិងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ» នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។

លោកស្រីនាយិកាបានបន្តថា៖ សម្រាប់ដំណាំចេកអំបូងលឿង បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៧ ខែឆ្នាំ២០២៤ បានជាង ១៤ ម៉ឺន ៣ពាន់តោន ដោយទទួលបានទឹកប្រាក់ជាង ៩៦លានដុល្លារ មានការធ្លាក់ចុះជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តាដែលនាំឱ្យមានការធ្លាក់ចុះនេះ គឺការប្រែប្រួលអាកាសធាតុ។ ផ្លែចេករបស់កម្ពុជាភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម ហើយក៏មានលក់លើទីផ្សារក្នុងស្រុកផងដែរ។ បើតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២២ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះចេក ប្រមាណជាង១៦ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេរួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងកំពង់ស្ពឺ។

លោកស្រី ភាណ សោភ័ណ បានបញ្ជាក់ថា៖

«នៅពីក្រោយវាំងនននៃការគ្រប់គ្រងរបស់ក្រុមហ៊ុនវិនិយោគ គឺកំលាំងពលកម្មដែលមិនអាចខ្វះបានរបស់បងប្អូនជាកម្មករ កម្មការិនី ដែលមានវត្តមាននៅទីនេះ។ ពួកគាត់ត្រូវក្រោកពីយប់ងងឹត – គឺនៅពេលដែលយើងជាអ្នករស់នៅទីក្រុង ទីប្រជុំជន កំពង់សម្រានលង់លក់ (ខ្លះកំពង់យល់សុបិនផងនោះ) – ដាំបាយ រៀបចំម្ហូបអាហារដើម្បីទៅចៀជ័រកៅស៊ូ។ ដោយឡែក កម្មករ និងកម្មការិនីក្នុងចំការចេកវិញ ក៏មមាញឹកនឹងការបណ្តុះកូនចេក កាត់ត្រយូងចេក រុំផ្លែចេក បាញ់ថ្នាំការពារសត្វល្អិតផ្សេងៗ ដើម្បីទទួលបានទិន្នផលតាមស្តង់ដា និងការបញ្ជារទិញ។ ប្រសិនបើគ្មានកំលាំងចៀរ បក កាប់គាស់ ដឹកជញ្ជូន និងវេចខ្ចប់ទាំងនោះទេ ក្រុមហ៊ុនក៏នឹងមិនអាចសម្រេចផែនការតាមកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួនបានដែរ»។

លោកស្រីបានលើកឡើងថា៖ បងប្អូនកម្មករ កសិករ ត្រូវតែទទួលបានការគាំទ្រកិច្ចគាំពារសង្គមដែលជាសសរស្តម្ភស្នូលមួយនៃការងារសមរម្យបានរួមបញ្ចូលនូវគោលនយោបាយ និងកម្មវិធីជាតិសំខាន់ៗជាច្រើនក្នុងន័យដើម្បីកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះក្នុងចំណោមប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គមនៃក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមដាក់ឱ្យអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន ជាពិសេសរបបសន្តិសុខសង្គមដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករ និយោជិតទាំងក្នុងវិស័យវាយណភ័ណ្ឌ និងវិស័យកសិ-ឧស្សាហកម្មផងដែរ។ តាមរយៈគោលនយោបាយនេះ កម្មករនិយោជិតអាចទទួលបាននូវសេវាថែទាំសុខភាពដោយអត់គិតថ្លៃ ទទួលបានអត្ថប្រយោ​ជន៍ហានិភ័យការងារ របបប្រាក់សោធន ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព សន្តិសុខប្រាក់ចំណូល និងភាពធន់របស់ពួកគេ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងជំនាញ ដោយមានការគាំទ្រពីអង្គការជាតិ និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល បាន និងកំពុងធ្វើការពង្រីកវិសាលភាពគោលនយោបាយគាំពារសង្គម រួមទាំងគម្រោងធានារ៉ាប់រងសុខភាពសាធារណៈជាសកល អត្ថប្រយោជន៍មាតុភាព កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះ និងរបបប្រាក់សោធនសម្រាប់មនុស្សវ័យចាស់ជាដើម ក្នុងគោលបំណងលើកកម្ពស់សមធម៌សង្គម ជីវភាពរស់នៅ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.)មានប្រសាសន៍ថា ៖ ក្នុងនាមជាអង្គការសមាជិកភាពដែលមានសមាជិកទាំងអង្គការក្នុងស្រុក និងអង្គការបរទេសចំនួន ១៨៦ ស្ថាប័ន អង្គការ គ.ស.ក. ធ្វើការក្នុងភាពជាដៃគូដើម្បីអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពនៃអង្គការសង្គមស៊ីវិល ហើយការចូលចំណែកដល់ការអភិវឌ្ឍគោលនយោបាយកិច្ចគាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករ-និយោជិតជាមួយរាជរដ្ឋាភិបាល គឺជាដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រី សេង រាសី នាយិកានៃអង្គការសីលការមានប្រសាសន៍ថា ៖ ស្រ្តី ជាកម្មករនិងកសិករ ដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដូច្នេះកិច្ចសន្ទនាពហុភាគីលើប្រព័ន្ធគាំពារសង្គមមានសារ:សំខាន់ណាស់ក្នុងការរកដំណោះស្រាយរួមដែលធានា​ការរស់នៅរបស់ពួកគាត់ប្រកបដោយសេចក្ដីថ្លៃថ្នូរ។

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិ មានប្រសាសន៍ថា ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងជួយសហគមន៍ព្រៃឈើចំនួន២ក្នុងខេត្តរតនគីរី កាត់បន្ថយទំនាស់ជាមួយក្រុមហ៊ុនចំការចេក និងកៅស៊ូ ហើយសូមលើកទឹកចិត្តអោយអ្នកពាក់ព័ន្ធនឹងខែ្សច្រវាក់ផលិតកម្មចេក និងកៅស៊ូទាំងអស់ បង្កើនទំនាក់ទំនង និងស្វែងរកដំណោះស្រាយលើបញ្ហាទំនាស់ដើម្បីធានាថាការរីកលូតលាស់នៃដំណាំឧស្សាហកម្មនេះបានផលប្រយោជន៍ទំាងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង កំពុងមមាញឹកផលិត ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងកំពុងមមាញឹកកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន ១២៥ តោននៅឆ្នាំ២០២៦ នេះ

រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប

ជំនួញ, ព្រឹត្តិការណ៍

• 06/08/2026

ការ​ផ្លាស់ប្តូរ​ពី​ការ​ដាំដុះ​បែប​ប្រពៃណី​ មក​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ ​និង​ប្រាក់​ចំណូល​របស់​កសិករ​យ៉ាង​គួរឱ្យ​កត់សម្គាល់

បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

​រដ្ឋាភិបាល​បង់ក្លាដែស​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​សំណើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ថាមពល​បរមាណូ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ណាមួយ​នឹង​អាច​ទទួលយក​បាន​ ​លុះត្រាតែ​ស្រប​តាម​អាទិភាព​ជាតិ​ ​និង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​សេដ្ឋកិច្ច​ ​និង​ប្រជាជន​របស់​ខ្លួន

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ មានការថយចុះប្រមាណ ៩ភាគរយ

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

​៖​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ ​និង​ទ្វីប​អាហ្វ្រិក ​បាន​សម្រេច​កំណត់​ត្រា​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ដោយ​មាន​ទំហំ​សរុប ​១,៤១​ ​ទ្រីលាន​យន់ ​(​ប្រមាណ​ ​១៩៦,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​ដែល​ត្រូវបាន​ជំរុញ​ដោយ​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ ​០​ ​ភាគរយ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក

ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

ប្រធានាធិបតី​ប៊ុល​ហ្គារី ​លោកស្រី​ ​Iliana​ ​Yotova​ នៅ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្ការី​គួរ​រៀបចំ​គោលនយោបាយថ្មីមួយក្នុងនាមជា​អ្នកដឹកនាំ​បង្កើត​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយបណ្តា​ប្រទេស​នៅខាងក្រៅ​ប្លុក​អ៊ឺរ៉ុប

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង