ពីអាចម៍រណា ទៅជាចម្លាក់បរិស្ថានដែលមានតម្លៃ និងទទួលបានការកោតសរសើរ

កម្ទេចឈើល្អិតៗ និងម៉ត់ៗ ឬគេហៅជាទូទៅថាអាចម៍រណា ជាកាកសំណល់ឈើតូចៗសេសសល់ពីការច្នៃឈើល្អៗដែលភាគច្រើនគេគិតថាវាជាកាកសំណល់ឥតប្រយោជន៍ និងយកទៅដុតចោលក៏មាន។ ផ្ទុយពីការគិតរបស់មនុស្សទូទៅ បុរសម្នាក់បានកែច្នៃអាចម៍រណាទាំងនេះ ទៅជាគ្រឿងចម្លាក់ដែលមានសោភ័ណភាព ស្រស់ស្អាត ដែលពាក់ព័ន្ធវប្បធម៌ខ្មែរ មានតម្លៃ និងទទួលបានការកោតសរសើរយ៉ាងច្រើនពីមជ្ឈដ្ឋានជុំវិញ។   

អនន្ត ខេមបូឌា ជាសិប្បកម្មចម្លាក់បរិស្ថាន ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កំពុងច្នៃអាចម៍រណាដែលប្រមូលបានក្នុងតំបន់ ទៅធ្វើជាគ្រឿងចម្លាក់ច្រើនទម្រង់ ច្រើនទំហំ សម្រាប់តុបតែងលម្អ និងជាវត្ថុអនុស្សាវរីយ៍ ក្នុងនាមជាអាជីវកម្មមួយចូលរួមកាត់បន្ថយកាកសំណល់ក្នុងបរិស្ថានផ្ទាល់តែម្ដង។ ផលិតផលចម្លាក់អាចម៍រណាភាគច្រើនផ្ដោតទៅលើប្រពៃណី វប្បធម៌ ឬជារូបយកគំរូពីក្នុងសារមន្ទីរ និងតាមជញ្ជាំងប្រាសាទ។

រូបចម្លាក់នេះទៀតសោត មានច្រើនទំហំ អាចធ្វើចាប់ពី ៥ សង់ទីម៉ែត្រ ដល់ជាង ៣ម៉ែត្រ សម្រាប់ដាក់តាំង ដោយភ្ញៀវភាគច្រើនជាជនបរទេស ដែលមកលេងខេត្តសៀមរាប អាចថា ៩០ភាគរយជាភ្ញៀវទេសចរ។ តម្លៃរូបចម្លាក់មានចាប់ពី ៥០សេន ដល់ ៥ពាន់ដុល្លារ អាស្រ័យលើទំហំ និងការកម្ម៉ង់ ហើយភាគច្រើនគេនិយមទិញចម្លាក់ទំហំ ២០-៣០សង់ទីម៉ែត្រ ដែលមានតម្លៃ ១៥-៣៥ដុល្លារ។

លោក គួច សេងថៃ ជាម្ចាស់សិប្បកម្មនេះបានប្រាប់ AMS ឱ្យដឹងថា៖

«យើងចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារ ខ្ញុំចូលចិត្តការសូន្យរូបតាំងពីក្មេង ហើយក៏គិតដែរថា ហេតុអ្វីឈើដែលមានតម្លៃគេយកតែផ្នែកល្អៗ តែកម្ទេចកម្ទីផ្សេងៗគេយកទៅចាក់ចោល ។ ខ្មែរយើងមានជ័រទឹកដែលអាចប្រើប្រាស់បានជាមួយឈើ ណាមួយមានជំនាញលាយដីឥដ្ឋស្រាប់ ខ្ញុំក៏បានកែច្នៃកម្ទេចឈើលាយជាមួយជ័រដើម្បីច្នៃជាវត្ថុសិល្បៈមួយដែលប្លែកពុំធ្លាប់មាន អាចលក់បានក្នុងតម្លៃល្អ និងជួយមួយផ្នែកដល់បរិស្ថាន»។

ម្ចាស់សិប្បកម្មរូបនេះបានបន្តថា ៖

«ចំពោះផលិតចម្លាក់របស់យើង ត្បិតច្នៃចេញពីកម្ទេចឈើកពិតមែន តែយើងប្រើពុម្ពដែលមានក្បាច់ស្អាតៗ មិនចាញ់ចម្លាក់ធម្មតានោះទេ លើសពីនេះ គ្រឿងចម្លាក់យើងមានទម្ងន់ស្រាល ស្វិត និងរក្សាទុកបានយូរ ពិសេសគឺមានតម្លៃធូរថ្លៃជាចម្លាក់ឈើ ឬថ្មដល់ទៅ ៥០ភាគរយ»។

ពាក់ព័ន្ធនឹងការផលិតវិញ គេត្រូវយកអាចម៍រណាទៅរែងយកកម្ទេចម៉ត់ៗមកលាយជាមួយជ័រឈើ ឬគេហៅថាជ័រទឹក រួចលាយឱ្យរមួតចូលគ្នាសិន ទើបយកទៅសង្កត់ចូលពុម្ពឱ្យហាប់ណែនល្អ ទុករយៈពេល១ថ្ងៃឱ្យស្ងួត បន្ទាប់មកគេអាចឆ្កឹះចេញពីពុម្ព ហើយដាប់សម្អាតឱ្យចេញក្បាច់ស្អាត ចុងក្រោយគឺយកទៅលាបពណ៌ផ្សេងៗតាមតម្រូវការអតិថិជនជាការស្រេច។

តាមរយៈការកែច្នៃអាចម៍រណានេះ ក៏ជាផ្នែកមួយសម្រួលដល់ក្រុមជាងផងដែរ ដោយសាររយៈពេលផលិតអាចដល់ ១សប្ដាហ៍ទើបរួច តែដំណើរការនេះចំណេញពេលជាងការឆ្លាក់ដទៃ ព្រោះដំណើរការយូរ តែគេអាចផលិតបានច្រើនជាងការដាប់ ឬឆ្លាក់ឈើផ្សេងៗ ដោយផលិតម្ដងបានដល់ទៅ ១០គ្រឿងក្នុងមួយសប្ដាហ៍។ ចំណែកឯវត្ថុធាតុដើម គឺកាន់តែមិនមែនជាកង្វល់ ព្រោះអាចម៍រណាមានច្រើនមិនខ្វះនោះទេ ហើយក៏មិនអស់ថ្លៃដែរ រីឯជ័រទឹក ត្រូវទិញពីជនជាតិភាគតិច ហើយការលាយល្បាយដើម្បីចាក់បញ្ចូលពុម្ពក៏ប្រើជ័រមិនច្រើនដែរ ពោល គឺប្រើល្មមឱ្យតែកម្ទេចឈើមានភាពស្អិតជាប់គ្នា។ ប៉ុន្តែអ្វីដែលត្រូវចំណាយច្រើនគឺថ្លៃកម្លាំងពលកម្ម ដែលត្រូវចាយទាំងការប្រមូល និងផលិត តាំងពីដើមដល់បានជាផលិតផលសម្រេចសម្រាប់ដាក់លក់នៅលើទីផ្សារ។  

គួរបញ្ជាក់ដែរថា លោក សេងថៃ បានចាប់ផ្ដើមអាជីវកម្មនេះនៅឆ្នាំ២០១៨ បន្ទាប់ពីចំណាយពេលស្រាវជ្រាវរហូតដល់២ឆ្នាំ និងដើមទុនមួយចំនួនសម្រាប់ទិញវត្ថុធាតុដើម​លាយល្បាយឱ្យមានគុណភាពបន្ទាប់មកសាកល្បងយកផលិតផលដែលផលិតបានដាក់លក់លើទីផ្សាររយៈ ៦ខែ ទើបមានការគាំទ្រ ហើយបន្តផលិតដាក់លក់ជាផ្លូវការរហូតដល់សព្វថ្ងៃ។

សូមបញ្ជាក់ថា នៅក្នុងសិប្បកម្មមួយនេះ បានផ្តល់ការងារជាប្រចាំដល់មនុស្សចំនួន ១៦នាក់ ដែលកំពុងតែធ្វើការ ហើយក្រៅពីចម្លាក់នេះ ក៏មានក្រុមផលិតគ្រឿងក្រអូបផ្សេងៗទៀតដែរ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ដោយឡែក សម្រាប់ថ្ងៃអនាគត លោក គួច សេងថៃ មានបំណងចង់ផលិត និងកែច្នៃធនធានក្នុងស្រុកផ្សេងទៀតដែលគ្មានតម្លៃ និងត្រូវបានគេបោះចោល ទៅជាវត្ថុដែលអាចដាក់តាំងលម្អ និងមានតម្លៃឡើងវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​