ធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ប្រារព្ធទិវាដាំដើមឈើនៅឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ដើម្បីសហគមន៍ និងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) និងអាជ្ញាធរជាតិអប្សរា បានប្រារព្ធទិវាដាំដើមឈើនៅឧទ្យានអង្គរ-ស៊ីអាយអិមប៊ី នៃតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃគណៈអធិបតី រួមមានឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម Shaharuddin ONN ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ហុង ជៀប ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB និងលោក ប៊ុន យីន សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ CIMB រួមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់អតិថិជនរបស់ធនាគារ CIMB រួមទាំងលោកគ្រអ្នកគ្រូ និង​សិស្សានុសិស្ស ក្នុងខេត្តសៀមរាប ដោយមានចំនួនអ្នកចូលរួមសរុបទាំងអស់ប្រមាណ ៣០០នាក់។

ក្នុងបរិយាកាសសប្បាយរីករាយ កម្មវិធីបរិស្ថាននេះ មានការដាំកូនឈើសរុបប្រមាណ ២ពាន់ដើម ក្នុងគោលបំណងជួយពង្រីកដែនគម្របបៃតងដល់សហគមន៍ បណ្តុះស្មារតីស្រឡាញ់ព្រៃឈើ និងសម្បត្តិបេតិកភណ្ឌជាតិ ក្នុងចំណោមសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ព្រមទាំងចូលរួមថែរក្សាសោភ័ណភាព និងភាពស្រស់បំព្រង នៃតំបន់រមណីយដ្ឋានអង្គរទៀតផង។ មិនតែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍ដាំដើមឈើនាពេលនេះ ត្រូវបានរៀបចំឡើង ស្របគ្នានឹងទិវាដាំដើមឈើជាតិ ដែលតែងតែប្រព្រឹត្តទៅ ក្នុងខែកក្កដា ដែលជាការជំរុញ និងក្រើនរំលឹក ដល់ប្រជាជាតិខ្មែរ ក្នុងការប្តេជ្ញាចិត្តរួមគ្នា ចំពោះការរក្សាឱ្យបាននូវនិរន្តរភាពបរិស្ថាន ក៏ដូចជាការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការបង្កើនការដាំដើមឈើបន្ថែមក្នុងប្រទេសកម្ពុជា។

ជាកិច្ចស្វាគមន៍ លោក ហុង​ ជៀប ប្រធាននាយកប្រតិបត្តិនៃធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសនេះថា៖ «តាងនាមឱ្យធនាគារ CIMB ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួម ក្នុងកម្មវិធីដាំដើមឈើ នៅឧទ្យានអង្គរ-ស៊ីអាយអិមប៊ី នាថ្ងៃនេះ។ ខ្ញុំជឿជាក់ថា តាមរយៈការសហការជាមួយអាជ្ញាធរជាតិអប្សរា និងការចូលរួម ពីគ្រប់មជ្ឈដ្ឋាន រួមទាំងបុគ្គលិករបស់ធនាគារ CIMB បានរួមចំណែក ក្នុងការពង្រីកដែនគម្របបៃតង បង្កើនជម្រកសត្វព្រៃ និងជះផលវិជ្ជមាន ចំពោះបរិស្ថាន នៃរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ដែលជាប្រយោជន៍ ដល់សហគមន៍ផ្ទាល់ផងដែរ។ ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី គឺជានិមិត្តរូប នៃ​​ការប្តេជ្ញាចិត្ត ចំពោះភាពរីកចម្រើនទៅមុខរបស់ធនាគារ CIMB ក្នុងប្រទេសកម្ពុជា។ ដូចគ្នាទៅនឹងការលូតលាស់ និងចាក់ឬសយ៉ាងជ្រៅរបស់ដើមឈើ យើងឆ្លុះបញ្ចាំងនូវស្មារតី នៃភាពរីកចម្រើនទៅមុខរបស់ធនាគារ CIMB ជាមួយនឹងអតិថិន និងភាគីពាក់ព័ន្ធសំខាន់ៗរបស់យើង ស្របពេលបន្តរក្សា​ឱ្យមានតុល្យភាព ក្នុងការផ្តល់ត្រឡប់ ទៅកាន់សហគមន៍វិញ»។

ជាមួយគ្នានេះ ឯកឧត្តម Shaharuddin ONN ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផងដែរថា៖ «ព្រឹត្តិការណ៍ដាំដើមឈើប្រចាំឆ្នាំរបស់ធនាគារ CIMB នៅឧទ្យានអង្គរ-ស៊ីអាយអិមប៊ីនេះបានសបញ្ជាក់យ៉ាងពិតប្រាកដនៃការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ CIMB ក្នុងការថែរក្សា ការពារ និងគាំពារបរិស្ថាន។ ក្នុងនាមខ្ញុំជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានមោទកភាពក្រៃលែង ដែលបានរួមចំណែក ក្នុងកម្មវិធីដាំដើមឈើ ដែលជាគម្រូដ៏ល្អ និងមានគុណតម្លៃគួរឱ្យកត់សម្គាល់។ ខ្ញុំជឿជាក់ផងដែរថា សកម្មភាពនេះ គឺផ្នែកមួយនៃបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួន ដើម្បីជួយត្រឡប់ និងរួមចំណែកជាវិជ្ជមាន ចំពោះសង្គម និងសហគមន៍ ដែលធនាគារកំពុងដំណើរការអាជីវកម្ម ស្របពេលដែលបំពេញតម្រូវការ ផ្នែកសេដ្ឋកិច្ចសង្គម ទៅដល់សហគមន៍ តាមរយៈការបម្រើជូនសេវាកម្មធនាគារ និងសេវាកម្មពាក់ព័ន្ធផ្សេងៗ។ ស្ថានទូតម៉ាឡេស៊ី ពិតជាមានកិត្តិយសក្រៃលែង ដែលបានក្លាយជាផ្នែកមួយ នៃការប្តេជ្ញាចិត្តនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សសម្បត្តិធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសកម្ពុជា»។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ក្នុងនាមខ្ញុំតំណាងឱ្យអាជ្ញាធរជាតិអប្សរា ខ្ញុំពិតជាមានសេចក្តីរីករាយ ក្នុងការចូលរួមជាមួយអ្នកទាំងអស់គ្នា ក្នុងកម្មវិធីដាំដើមឈើរបស់យើង ដែលជាពិធីមួយមានសារៈសំខាន់សម្រាប់រមណីយដ្ឋានអង្គររបស់យើង។ ដើមឈើមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍ ទាំងមនុស្ស និងសត្វ រួមទាំងប្រាសាទផងដែរ​​។ នៅពេលមានដើមឈើច្រើន វាជួយធ្វើបរិយាកាសអាកាសធាតុមានកម្រិតថេរ និងតុល្យភាព អីចឹងថ្មប្រាសាទរបស់យើងក៏អត់រីករួមលឿនដែរ។ កាលណាអាកាសធាតុក្តៅខ្លាំង ថ្មប្រសាទរីកមាឌ ហើយពេលត្រជាក់ ឬសំណើមខ្លាំង ថ្មរួមមាឌវិញ ដូច្នេះការរីករួមមាឌទៅវិញទៅមក ធ្វើឱ្យពុកផុយថ្មកាន់តែច្រើន។ អីចឹងដើមឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ជួយការពារប្រាសាទ។ ហើយដូចយើងឃើញហើយ ពេលភ្លៀងខ្យល់ខ្លាំង គឺមានដើមឈើដួល ឬរលំហើយ ដោយសារឥទ្ធិពលរបស់វា ដែលជួយទប់ នៃកម្លាំងខ្យល់ទាំងពួង។ អីចឹងហើយវាជាអត្ថប្រយោជន៍ទាំងអស់គ្នា ដែលយើងនាំគ្នាដាំដើមឈើ នៅថ្ងៃនេះ។ ដូចនេះដើមឈើ ដែលយើងកំពុងតែដាំនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់យើងនៅថ្ងៃអនាគត»។

គួរបញ្ជាក់ផងដែរថា ធនាគារ CIMB បានរួមចំណែករៀបចំកម្មវិធីដាំដើមឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ចំនួន ៤លើកមកហើយ ដោយក្នុងឆ្នាំ២០២២ ដាំដើមឈើចំនួន ១.៥០០ដើម នៅបរិវេនប្រសាទបន្ទាយក្តី ឆ្នាំ២០២៣ ដាំដើមឈើចំនួន ១.៩០០ដើម នៅទក្សិនខាងត្បូង នៃប្រាសាទអង្គរវត្ត ឆ្នាំ២០២៤ ដាំដើមឈើចំនួន ២.០០០ដើម ក្នុងឱកាសសម្ពោធឧទ្យានអង្គរ-ស៊ីអាយអិមប៊ី និងឆ្នាំ២០២៥នេះ ដាំដើមឈើចំនួន ២.០០០ដើម នៅឧទ្យានអង្គរ-ស៊ីអាយអិមប៊ីផងដែរ។ ក្រោយពីសម្ពោធឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ក្នុងឆ្នាំ២០២៤មក ធនាគារ CIMB បានបន្តដាំដើមឈើ នៅលើផ្ទៃដីឧទ្យានស្ទើរតែទាំងស្រុង នៃទំហំ ៥ហិកតា ហើយនៅឆ្នាំខាងមុខ ធនាគារនឹងបន្តផែនការដាំដើមឈើរបស់ខ្លួន ដោយពង្រីកទំហំផ្ទៃដីចំនួន ៥ហិកតាទៀត ដែលសរុបផ្ទៃដីទាំងអស់ទំហំដល់ ១០ហិកតា ក្នុងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី។ ក្នុងរយៈពេល ១៥ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ ៦សែនដុល្លារអាមរិក ទៅលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងបរិស្ថាន។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ៕

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានី​សំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៤០,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីបីរបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន ​នៅប្រទេសចំនួន០៧ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា វៀតណាម និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាចំនួន ៥៩២ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្ម តាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៨៨ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២៤។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៣.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ២៨លាននាក់។

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

លោក ស្រេង ភារុណ

ប្រធាន​ ទីផ្សារ​ និងទំនាក់ទំនង

ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥

ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩

អ៊ីមែល៖ phearun.sreng@cimb.com.kh


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *