ចិញ្ចឹមមាន់ស្រែបែបធម្មជាតិលក់ អាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ ដោយមិនបាច់ទៅធ្វើកា​រឆ្ងាយពីស្រុកកំណើត

ភ្នំពេញ ៖ ខុសប្លែកពីបណ្តាអ្នកចិញ្ចឹមមាន់យកសាច់លក់តាមកសិដ្ឋានមួយចំនួនដែលតម្រូវឱ្យមានការរៀបចំទីធ្លា និងរោងតាមបែបបច្ចេកទេសនោះ សម្រាប់តែកសិករចិញ្ចឹមមាន់​ស្រែបែបធម្មជាតិម្នាក់រស់នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអនុវត្តនូវវិធីសាស្ត្របែបសាមញ្ញក្នុងការចិញ្ចឹមដែលមានភាពងាយស្រួល ហើយអាចលក់មាន់បានតម្លៃថ្លៃនៅលើទីផ្សារថែមទៀតផង ពោលគឺក្នុងមួយខែៗ លោកអាចរកចំណូលបានរហូត​ដល់ខ្ទង់ពាន់​ដុល្លារអាម៉េរិក ដោយមិនចាំបាច់​ចំណាកស្រុក​ទៅការ​ធ្វើការ​នៅក្រៅប្រទេស​ ឬធ្វើការងារ​នៅឆ្ងាយពីផ្ទះនោះទេ​​ ។

លោក ប៉ាល់ លីវ៉ាន់ ជាកសិករចិញ្ចឹមមាន់ម្នាក់ ដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ មានបទពិសោធន៍ចិញ្ចឹមមានស្រែបែបធម្មជាតិសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារអស់រយៈពេល ៤ឆ្នាំមកហើយ ដោយដំបូងឡើយលោកបានចាប់ផ្តើមពីការចិញ្ចឹម ថែទាំមេមាន់ពូជត្រឹមចំនួន៤ក្បាលប៉ុណ្ណោះដើម្បីពង និងភ្ញាស់យកកូនចិញ្ចឹមបន្ត។ លុះ ១ឆ្នាំក្រោយមក លោកបានបង្កើនមេមាន់ពូជរហូតដល់ ៨០ក្បាល ដែលអាចនិយាយបានថាជាការចិញ្ចឹមមាន់យកសាច់ក្នុងទ្រង់ទ្រាយជាកសិដ្ឋានកម្រិតមធ្យម។

លោក ប៉ាល់ លីវ៉ាន់ បានបញ្ជាក់ថា ៖

«សម្រាប់មេមាន់ ៨០ក្បាលនោះ វាផ្តល់ពង និងញាស់កូនជាបន្តបន្ទាប់ និងរៀងរាល់ថ្ងៃ ដែលបានបង្កើនចំនួនមាន់កាន់តែច្រើនឡើងៗ ប៉ុន្តែនិយាយជារួមបើគិតជាមធ្យមក្នុងមួយវគ្គដែល​មានរយៈពេល ៣ទៅ៤ខែ អាចចាប់មាន់លក់ចេញម្តងបានប្រមាណ ១២០០ក្បាល ហើយបើគិតទូទាត់លើការចំណាយថ្លៃពោត ស្រូវ បន្លែ និងថ្នាំវ៉ាក់សាំងផ្សេងៗ អាចនៅសល់ប្រាក់ចំណេញចន្លោះពី ១៤ ទៅ ១៧លានរៀលរាល់ការចាប់មាន់លក់មួយវគ្គៗ»។ 

ទោះជាយ៉ាងនេះក្តី លោកប្រាប់ថា ចំពោះការងារចិញ្ចឹមមាន់ត្រូវ​ទាមទារឱ្យមានការឱ្យយកចិត្តទុកដាក់មើលថែជាប្រចាំ ដូចជា ការដាក់ចំណីឱ្យបានទៀងទាត់ ត្រូវចេះបំប៉នចំណីដែលមានវីតាមីនច្រើន​ ទើបមាន់ឆាប់ធំធាត់ ឆាប់បានចាប់លក់ ។

ត្រង់ចំណុចនេះ លោក ប៉ាល់ លីវ៉ាន់ បានបញ្ជាក់បន្ថែមថា ៖

«នៅពេលកូនមាន់ទើបញាស់ យើង​ត្រូវទិញចំណីស្រាប់មកពីផ្សារ ដើម្បីបំប៉នវាឱ្យឆាប់ធំ លុះបានរយៈពេលជិតមួយខែ គេត្រូវបង្រៀនឱ្យស៊ីចំណីធម្មតាដូចមាន់ធំៗដែរ ។ ចំណែកចំណីដែលដាក់ឱ្យមាន់ស៊ីជាប្រចាំថ្ងៃ រួមមាន ពោត ស្រូវ ត្រកួន បន្លែផ្សេងៗ និងកូនត្រីហាលស្ងួតជាដើម ដោយយកមកកិនលាយបញ្ចូលគ្នា ហើយលាយជាមួយកន្ទក់ ទើបបាចឱ្យមាន់ស៊ីជាធម្មតា ដោយក្នុងមួយថ្ងៃផ្តល់ចំណីឱ្យ២ដង»។

ពាក់ព័ន្ធទៅនឹងការថែទាំ ក្រៅពីការផ្តល់ចំណីទៀងទាត់ លោកក៏ត្រូវសម្អាតទ្រុងជាប្រចាំផងដែរ ដែលតាមបទពិសោធន៍របស់កសិកររូបនេះផ្ទាល់ ត្រូវរោយអង្គាមនៅបាតទ្រុង និងដាក់ថ្នាំបំបាត់ក្លិនលាមកមាន់ ដោយយ៉ាងយូរចន្លោះ២៥ ទៅ ៣០ថ្ងៃ ត្រូវកើបអង្កាមចាស់ចេញម្តង ទើបដាក់អង្កាមថ្មីចូល ដែលក្នុងមួយវគ្គៗត្រូវដូរអង្កាមចន្លោះពី ៣ ទៅ ៤ដង ហើយអង្កាមចាស់លាយលាមកមាន់នោះ ទុកសម្រាប់ធ្វើជីដាក់ស្រែបានយ៉ាងល្អ។ អ្វីដែលពិសេសនោះ ត្រូវដាក់វ៉ាក់សាំងចាប់តាំងពីកូនមាន់ញាស់ រហូតដល់ពេលគ្រប់គីឡូលក់ចេញ (ជាង១គីឡូក្រាម) យ៉ាងហោចណាស់ក៏ត្រូវដាក់វ៉ាក់សាំងចំនួន ៣ ទៅ ៤ដងដែរ ហើយបើចំពោះមេ-បាមាន់ពូជ ត្រូវដាក់វ៉ាក់សាំងរៀងរាល់៣ខែម្តង។ ក្រៅពីដាក់វ៉ាក់សាំងក៏ត្រូវដាក់ថ្នាំការពារជំងឺជាប្រចាំដែរដើម្បីកុំឱ្យមាន់ឈឺ ឬពេលមានមាន់ឈឺត្រូវយកចេញពីទ្រុងជៀសវាងកុំឱ្យឆ្លងដល់មាន់ដទៃ ជាពិសេសត្រូវចេះសង្កេតមើល បើសិនមាន់​កើតផ្តាសាយ ឬរាគ ត្រូវដកចេញយកមកព្យាបាលខាងក្រៅ។

កសិកររូបនេះបញ្ជាក់ទៀតថា ៖

« ការចិញ្ចឹមមាន់សាច់លក់ បើសិនឱ្យចំណីដែលទិញពីក្រុមហ៊ុន ឬពីផ្សារសុទ្ធ​ គឺមិនសូវចំណេញទេ ព្រោះត្រូវចំណាយថ្លៃដើមច្រើនណាស់ និយាយឱ្យចំគឺមាន់មួយក្បាលអាចចំណេញចន្លោះ ៣ ទៅ ៤ពាន់រៀលប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខ្ញុំ ធ្វើស្រូវខ្លួនឯងចំនួន២ហិកតា ពេលប្រមូលស្រូវបាន ទុកមួយចំនួនសម្រាប់ហូប និងមួយចំនួនទៀតសម្រាប់ធ្វើចំណីមាន់ ទើបអាចសល់លុយចំណេញបានច្រើនប្រមាណជា ៥០% ។ ឧទាហរណ៍ថា បើមាន់មួយលក់បាន ១៥០០០រៀល​ គឺខ្ញុំអាចចំណេញ ៧៥០០រៀល ក្រោយពេលដកចំណាយទៅលើចំណីមាន់»។

លោក នាង តុលា ប្រធានសហគមន៍កសិកម្មមាន់ស្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា បច្ចុប្បន្ន នៅក្នុងសហគមន៍មានសមាជិក ១៥០គ្រួសារ ដែលភាគច្រើនប្រកបរបរធ្វើស្រែចំការ និងប្រកបរបរនេសាទបន្ទាប់​បន្សំ ។ សម្រាប់ការចិញ្ចឹមមាន់លក្ខណៈគ្រួសារ មានស្ទើរគ្រប់ផ្ទះ ប៉ុន្តែការចិញ្ចឹមមាន់ពាក់កណ្តាលសម្រេចនេះ មានចំនួនតែ ២០គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មានជីវភាពប្រសើរជាងអ្នកមិនបានចិញ្ចឹមលក្ខណៈពាក់កណ្តាលសម្រេច ។ ការប្រកបរបរចិញ្ចឹមមាន់ពាក់កណ្តាលសម្រេចនេះ មានការគាំទ្របច្ចេកទេសចិញ្ចឹម និងស្វែងរកទីផ្សារពីអង្គការក្រៅរដ្ឋាភិបាល ដូចជាអង្គការ ASPIRE ជាដើម ។

លោកបញ្ជាក់ថា ជានិច្ចកាល ក្រុមការងារជំនាញរបស់អង្គការ ASPIRE តែងចុះមូលដ្ឋាន ក៏ដូចជាសហគមន៍ ដោយរួមមានទាំងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ ដើម្បីជួយណែនាំ បណ្តុះបណ្តាលចំណេះដឹង ជំនាញទាំងការធ្វើដំណាំដាំដុះ ការធ្វើស្រែចំការ ក៏ដូចជាការចិញ្ចឹមសត្វផងដែរ។

លោក សៀង ភារៈ អ្នកជំនាញគ្រប់គ្រងចំណេះដឹង និងប្រាស្រ័យទាក់ទងនៃកម្មវិធី ASPIYRE-AT បានលើកឡើងថា ជានិច្ចកាល ASPIRE តែងរៀបចំកម្មវិធីបណ្តុះបណ្តាល តាមរយៈកសិករនាំមុខ(F2F) ឱ្យទទួលបានចំណេះដឹងផ្នែកចិញ្ចឹមសត្វ ក៏ដូចជាការប្រកបរបរកសិកម្មផ្សេងទៀត។ លើសពីនេះ អង្គការ ក៏ជួយរកទីផ្សារជូនកសិករ និងផ្តល់កម្ចីកសិកម្មសម្រាប់ពង្រីកអាជីវកម្មដល់កសិករ ដោយទទួលបានកិច្ចសហការធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ថែមទៀតផង ៕  


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *